រឿងនិទាន


រឿងទី១៖ នៅលើឆាករាំមួយនៃមណ្ឌលកំសាន្តយុវវ័យ បុរសនារី មួយគូរកំពុងរាំប្រកៀកគ្នា បុរសបានខ្សឹបដាក់នារីថា”មើលភ្នែកអូន ហាក់ដូចជាមានអារម្មណ៏ថា ដូចជាកំពុងអានសៀវភៅ មួយក្បាលដែលអាចអោយបង យល់នូវអត្ថន័យទាំងអស់…” នារីក៏តបវិញថា “បងមើលអោយច្បាស់ និងអោយជាក់ណា តែក៏មិនត្រូវចំណាយពេលយូរ ដើម្បីស្ទាបក្របសៀវភៅយូរចឹងដែរ”….

រឿងទី២៖ នារីម្នាក់បីកូនឡើងឆ្លងសាឡាងអ្នកលឿង ពេលឡើងដល់ភ្លាមមានមនុស្សម្នាក់និយាយថា៖ មិនដឹងជាគាត់ នោះបានកូនពីណាមកពរទេ អាក្រក់មើលណាស់! គាត់លឺសូរបែបនោះ តូចចិត្តជាខ្លាំង ក៏អង្គុយយំម្នាក់ឯង​។ មួយស្របក់ក្រោយ ក៏មានបុរសម្នាក់ឡើង លើសាឡាងដែរ ដោយឃើញគាត់យំចឹង បុរសនោះក៏មកលួងលោមថា៖ អ្នកមានរឿងអីបានយំចឹង? ណ្ហើយ ! មានរឿងអីគង់តែដោះស្រាយបានទេ ! មោះចាំខ្ញុំជួយរកទឹកអោយហូប….(ប្រហែល ៥នាទីក្រោយ) គាត់ក៏មកវិញ នារីហាក់ដូចមានអារម្មណ៏វិញហើយ… នេះ អ្នកញាំទឹកតិចទៅ ហើយនេះចេក អោយស្វានៅនឹងដៃអ្នក ស៊ីទៅ!…

រឿងទី៣៖ សន្និសីទនៃ សមាគមន៏អ្នកស្រលាញ់ប្រពន្ធ​។ នាថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០១០ (10-10-10) សមាគមន៏អ្នកស្រលាញ់ប្រពន្ធ បានប្រារព្ធសន្និសីទ បូកសរុប និង ចែកនូវភារកិច្ចថ្មី ដើម្បីអនុម័ត និងដាក់អោយចូលជាធរមាន ដូចជា បុរសជាប្តី ត្រូវចាំ អំពីថ្ងៃរៀបការ, ថ្ងៃសុំស្នេហ៏, ថ្ងៃកំណើតប្រពន្ធ, ថ្ងៃថើបលើកដំបូង, … ល.ល ហើយជាចុងបញ្ចប់ គឺមាន២ខ សំខាន់ដែរនោះគឺ៖ ១-ត្រូវចាំថាយើងគឺមានប្រពន្ធហើយ ទី២-ត្រូវចាំថាប្រពន្ធយើងឈ្មោះអី !….

អំពីម្ចាស់ប្លក សាយ័ន្ត
Professional Engineer

13 Responses to រឿងនិទាន

  1. វលកុ្ខណ៍ និយាយថា ៖

    អូរឿងនិទានទី៣ ដែលបងនិទានអោយស្តាប់នេះ គួរអោយចាប់អារម្មណ៍ណាស់ហ្ន!! តើបងបានចូលជាសមាជិកហ្នឹងអត់??
    ចុះ គេមានសមាគមន៍សម្រាប់នារីទេ??

  2. វលកុ្ខណ៍ និយាយថា ៖

    អូ​និយាយចឹងអូនមាន រឿងនិទានមួយដែលក្មួយអូននិទានអោយស្តាប់ពេល
    អូនជិះឡានទៅលេងសៀមរាបក្នុងឱកាសភ្ជុំបិណ្ឌ។
    មានកុមារ៉ាម្នាក់បាននិយាយអួតប្រាប់មិត្តរបស់គេពីម្តាយគេថា ម៉ែអញជា
    មនុស្សដ៏ពូកែ និងខ្លាំងអស្ចារ្យ គ្មាននារីណាម្នាក់ខ្លាំងដូចគាត់នេះទេ។
    មិត្តកុមារនោះសួរថា ចុះគាត់ខ្លាំងអីខ្លះទៅ ឯងប្រាប់អញមើ?
    កុមារនោះតប ហ្នែងមើល!! ងៃមុន គាត់ទើបតែសំរាលកូនហើយ បាន១អាទិត្យ គាត់ជិះកង់ពីបាត់ដំបង​ទៅសៀមរាបតែម្នាក់ឯង។
    មិត្តកុមារនេះតបវិញ អូម៉ែហែង ពិតជាខ្លាំងមែនគ្មានស្រីណាធ្វើដូចទេ !! ចុះអាឡូវគាត់នៅណាទៅ?
    កុមារតប អូម៉ែអញ​ ខ្លាំងពេកអាឡូវគាត់ស្លាប់ហើយ!!! គាត់ទាស់សសៃស្លាប់បាត់ហើយ!!!
    អូ​ សើច១​ចុះ!!!ហាស​ហា
    មិត្តកុមារតប ចុម!!!​ ពូកែបស់គេមែន

  3. វលកុ្ខណ៍ និយាយថា ៖

    អូ​និយាយចឹងអូនមាន រឿងនិទានមួយដែលក្មួយអូននិទានអោយស្តាប់ពេល
    អូនជិះឡានទៅលេងសៀមរាបក្នុងឱកាសភ្ជុំបិណ្ឌ។
    មានកុមារ៉ាម្នាក់បាននិយាយអួតប្រាប់មិត្តរបស់គេពីម្តាយគេថា ម៉ែអញជា
    មនុស្សដ៏ពូកែ និងខ្លាំងអស្ចារ្យ គ្មាននារីណាម្នាក់ខ្លាំងដូចគាត់នេះទេ។
    មិត្តកុមារនោះសួរថា ចុះគាត់ខ្លាំងអីខ្លះទៅ ឯងប្រាប់អញមើ?
    កុមារនោះតប ហ្នែងមើល!! ងៃមុន គាត់ទើបតែសំរាលកូនហើយ បាន១អាទិត្យ គាត់ជិះកង់ពីបាត់ដំបង​ទៅសៀមរាបតែម្នាក់ឯង។
    មិត្តកុមារនេះតបវិញ អូម៉ែហែង ពិតជាខ្លាំងមែនគ្មានស្រីណាធ្វើដូចទេ !! ចុះអាឡូវគាត់នៅណាទៅ?
    កុមារតប អូម៉ែអញ​ ខ្លាំងពេកអាឡូវគាត់ស្លាប់ហើយ!!! គាត់ទាស់សសៃស្លាប់បាត់ហើយ!!!

  4. វលកុ្ខណ៍ និយាយថា ៖

    អូ​និយាយចឹងអូនមាន រឿងនិទានមួយដែលក្មួយអូននិទានអោយស្តាប់ពេល
    អូនជិះឡានទៅលេងសៀមរាបក្នុងឱកាសភ្ជុំបិណ្ឌ។
    មានកុមារ៉ាម្នាក់បាននិយាយអួតប្រាប់មិត្តរបស់គេពីម្តាយគេថា ម៉ែអញជា
    មនុស្សដ៏ពូកែ និងខ្លាំងអស្ចារ្យ គ្មាននារីណាម្នាក់ខ្លាំងដូចគាត់នេះទេ។

  5. វលកុ្ខណ៍ និយាយថា ៖

    អូ​និយាយចឹងអូនមាន រឿងនិទានមួយដែលក្មួយអូននិទានអោយស្តាប់ពេល
    អូនជិះឡានទៅលេងសៀមរាបក្នុងឱកាសភ្ជុំបិណ្ឌ។
    មានកុមារ៉ាម្នាក់បាននិយាយអួតប្រាប់មិត្តរបស់គេពីម្តាយគេថា ម៉ែអញជា
    មនុស្សដ៏ពូកែ និងខ្លាំងអស្ចារ្យ គ្មាននារីណាម្នាក់ខ្លាំងដូចគាត់នេះទេ។
    មិត្តកុមារនោះសួរថា ចុះគាត់ខ្លាំងអីខ្លះទៅ ឯងប្រាប់អញមើ?
    កុមារនោះតប ហ្នែងមើល!! ងៃមុន គាត់ទើបតែសំរាលកូនហើយ បាន១អាទិត្យ គាត់ជិះកង់ពីបាត់ដំបង​ទៅសៀមរាបតែម្នាក់ឯង។
    មិត្តកុមារនេះតបវិញ អូម៉ែហែង ពិតជាខ្លាំងមែនគ្មានស្រីណាធ្វើដូចទេ !! ចុះអាឡូវគាត់នៅណាទៅ?
    កុមារតប អូម៉ែអញ​ ខ្លាំងពេកអាឡូវគាត់ស្លាប់ហើយ!!! គាត់ទាស់សសៃស្លាប់បាត់ហើយ!!!
    អូ​ សើច១​ចុះ!!!ហាស​ហា
    មិត្តកុមារតប ចុម!!!​ ពូកែបស់គេមែន!!!

  6. កួរ​ស្រូវ និយាយថា ៖

    រូប​គ្មាន​ព្រលឹង (Avatar) គឺ​ជា​ខ្សែ​ភាពយន្ត​បែប​វិទ្យាសាស្ត្រ​ប្រឌិត ផលិត​ឡើង​នៅ​សហរដ្ឋ​អាមេរិក នៅ​ក្នុង​កំឡុង​ឆ្នាំ ២០០៩ ។​ ខ្សែភាពយន្ត​នេះ​ ទទួល​​បានការគាំទ្រ​និង​ការស្ងើច​​​សរសើរ​​ពី​​ទស្សនិក​ជន​ជាច្រើន​រយ​លាន​នាក់ នៅ​ជុំវិញ​ពិភពលោក​យើង​នេះ​​។

    ខ្សែ​ភាពយន្ត​នេះ និយាយ​រៀបរាប់​ពី​​ហេតុការណ៍​ដែល​អាចកើត​មាន​ឡើង​នៅ​ក្នុង​​អនាគតកាល គឺ​នៅ​ក្នុង​​ឆ្នាំ ២១៥៤ ។ គឺ​ថា បើ​តាម​ការស្រមើស្រមៃ​របស់​អ្នក​និពន្ធ នៅ​ពេល​នោះ​ប្រហែល​ជា​មាន​​ក្រុមហ៊ុន​ជីក​យក​រ៉ែ​ដ៏​ធំ​មួយ​មាន​ឈ្មោះ​ថា RDA នឹង​ទៅ​ជីក​យក​រ៉ែ​ពិសេស​ម៉្យាង នៅ​ក្នុង​ភព​មួយ​ ដែល​​​ស្ថិត​នៅ​យ៉ាង​ឆ្ងាយ​ពី​ភព​ផែន​ដី​យើង​នេះ​។ ភព​នោះ​មាន​ឈ្មោះ​ថា Pandora ហើយ​រ៉ែ​ពិសេស​ដែល​ត្រូវ​ជីក​យក​នោះ​ គឺ​ជា​អង្គធាតុ​ unobtanium ដែល​ជា​អង្គធាតុ​នៃ​ការស្រមើស្រមៃ​រប​ស់​អ្នក​និពន្ធ​ ហើយ​ដែល​អ្នក​និពន្ធ​ចាត់ទុក​ថា​ ជា​អង្គធាតុ​ដ៏​មាន​តម្លៃ​ជាទី​បំផុត​។

    ក៏​ប៉ុន្តែ នៅ​ក្នុង​ភព Pandora នោះ មាន​សភាវៈ​ម៉្យាង​ ដែល​មាន​លក្ខណៈ​ពាក់​កណ្តាល​សត្វ និង​ពាក់​កណ្តាល​មនុស្ស​​រស់​នៅ​ទីនោះ​។ សភាវៈ​នោះ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ប្រជារាស្ត្រ​​ប្រចាំ​ភព Pandora និង​​​ជា​កុល​សម្ព័ន្ធ​ Na’vi ។ កុល​សម្ព័ន្ធ​នេះ​រស់​នៅ​តាម​បែប​ធម្មជាតិ​សុទ្ធសាធ ដោយ​មិន​ពឹង​ពាក់​ទៅ​លើ​​​​ចំណេះ​ដឹង​​វិទ្យាសាស្ត្រ​-បច្ចេកទេស ដូច​ពួក​មនុស្ស​យើង​នៅ​លើ​ភព​ផែនដី​​នេះ​ឡើយ​។

    ហើយ​ដើម្បី​​ឲ្យ​បាន​ស្គាល់ច្បាស់​ពី​ជីវិត​​សត្វ​និង​ធម្មជាតិ​ដែល​មាន​នៅ​ក្នុង​​ភព Pandora ក្រុម​អ្នក​ប្រាជ្ញ​មួយ​ក្រុម​នៃ​ភព​ផែនដី ​បាន​បង្កើត​ជា​សំបក​រូប​កាយ​គ្មាន​ព្រលឹង​ម៉្យាង ដែល​​មាន​ភិនភាគ​និង​លក្ខណៈ​ជីវសាស្ត្រ​​ដូច​គ្នា​បេះបិទ​ទៅ​​នឹង​រូបកាយ​របស់​​ប្រជារាស្ត្រ​​នៃ​កុលសម្ព័ន្ធ Na’vi ប្រចាំ​ភព​នោះ​។ រូបកាយ​គ្មាន​ព្រលឹង​នោះ ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា Avatar ដែលមាន​ប្រព័ន្ធ​ខួរក្បាល​អាច​ត្រូវ​តភ្ជាប់​ទៅ​នឹង​ប្រព័ន្ធ​ខួរក្បាល​របស់​មនុស្ស​នៃ​ភព​ផែន​ដី​។ ដូចនេះ​ នៅ​ពេល​​ដែល​ប្រព័ន្ធ​ខួរ​ក្បាល​នៃ​រូប Avatar នោះ​ត្រូវ​បាន​ត​ភ្ជាប់​ទៅ​នឹង​ប្រព័ន្ធ​ខួរ​ក្បាល​របស់​អ្នកណា​ម្នាក់​នៃ​ភព​ផែនដី រូប​ Avatar នោះ​នឹង​ក្លាយ​ទៅ​ជារូបកាយ​​ទីពីរ​របស់​​មនុស្ស​នៃ​ភព​ផែន​ដី​ ពីព្រោះ​​បើ​មនុស្ស​នៃ​ភព​ផែនដី​គិត​និង​ឬ​ធ្វើ​សកម្មភាព​​យ៉ាង​ម៉េច រូប​​ Avatar នោះ​ក៏​គិត​និង​ឬ​ធ្វើ​សកម្មភាព​យ៉ាង​នោះ​ដែរ​។ យើង​អាច​និយាយ​បាន​ម៉្យាង​ទៀត​ថា ការតភ្ជាប់​ប្រព័ន្ធខួរ​ក្បាល​​តាម​របៀប​នេះ គឺ​ជា​ការបញ្ចូល​ព្រលឹង​របស់​មនុស្ស​ទៅ​ក្នុង​​រូប​​ Avatar នោះ​។

    ទន្ទឹម​នឹង​ការប្រើប្រាស់​រូប​ Avatar នេះ ក្រុម​អ្នក​វិទ្យាសាស្ត្រ​នៃ​ភព​ផែន​ដី ក៏​បាន​បង្កើត​ផង​ដែរ​នូវរូប​មនុស្ស​យន្ត​មួយ​ប្រភេទ​ទៀត ដែល​អាចត្រូវ​បញ្ជា​ដោយ​ផ្ទាល់ ដោយ​ការចូល​ខ្លួន​ទៅ​ក្នុងរូប​មនុស្ស​យន្ត​នោះ ដោយ​ផ្ទាល់​តែ​ម្តង​​។

    ការបង្កើត​រូប​ Avatar និង​រូប​មនុស្ស​យន្ត​ទាំងនោះ គឺ​ជា​សេចក្តី​ត្រូវ​យ៉ាង​ចាំបាច់​សម្រាប់​មនុស្ស​នៃ​ភព​ផែន​ដី ​ដើម្បី​អាច​រស់​នៅ​ និង​អាច​ដើរហើរ​នៅ​ក្នុង​ភព Pandora នោះ​បាន​តាម​រយៈ​រូប​ទាំងនោះ​​។ ពីព្រោះ​នៅ​ក្នុង​ភព​នោះ គ្មាន​ខ្យល់​សម្រាប់​ដក​ដង្ហើម​​ទេ។ ក៏​ប៉ុន្តែ ​នៅ​មាន​មធ្យោបាយ​មួយ​ទៀត​សម្រាប់​ពួក​គេ គឺ​ថា​​​បើ​ពួក​គេពិត​ជា​​ចង់​ចេញ​ដើរ​ហើរ​នៅ​ក្នុង​ភព​នោះ​ដោយ​ប្រើប្រាស់​រូប​កាយ​របស់​ពួក​គេ​​ផ្ទាល់​តែ​ម្តង ពួក​គេ​ចាំចាច់​ត្រូវ​ពាក់​ឧបករណ៍​បាំង​មុខ​ម៉្យាង ​​សម្រាប់​​កែ​ឧស្ម័ន​នៅ​ទី​នោះ ឲ្យ​មក​ជា​​ខ្យល់​ដក​ដង្ហើម​ធម្មតា​​​។ តែ​​បើ​របាំង​មុខ​របស់​ពួក​គេ​លែង​​ដំណើរការ ឬ​ត្រូវ​ខូចខាត​ដោយ​ប្រការ​ណា​មួយ ពួក​គេ​នឹងត្រូវ​​ដាច់​ខ្យល់​ស្លាប់​​មួយ​រំពេច​ ដោយ​ការខ្វះ​ខ្យល់​ដក​ដង្ហើម​។

    បើ​និយាយ​ពី​ពួក​កុលសម្ព័ន្ធ Na’vi ប្រចាំ​ភព Pandora នោះ​វិញ​ម្តង ពួក​គេ​មិន​ទទួល​ស្វាគមន៍​ពួក​មនុស្ស​នៃ​ភព​ផែនដី​ឡើយ​។ ហើយ​ពួក​គេបាន​ចាត់​ទុក​​ការលុកលុយ​នៅ​ក្នុង​ភព​របស់​ពួក​គេ គឺ​ជា​ការរំលោភ​ឈ្លានពាន​ទៅ​លើ​អធិបតេយ្យភាព​របស់​ពួក​គេ​។ លើស​ពី​នេះ​ទៀត ពួក​គេតែងតែ​កាន់​អាវុធ​ប្រយុទ្ធ​ប្រឆាំង​​ជានិច្ចកាល នៅ​ពេល​ពួក​គេ​ជួប​នឹង​មនុស្ស​ភព​ផែនដី​ម្តង​ៗ​។ មួយវិញទៀត ថ្វីត្បិត​តែ​ពួក​កុលសម្ព័ន្ធ Na’vi គ្មាន​ចំណេះ​ដឹង​​នៅ​ក្នុង​វិស័យ​វិទ្យាសាស្ត្រ​-បច្ចេកទេស​ដូច​មនុស្ស​នៅ​ភព​ផែនដីយើង​នេះ​ក៏​ដោយ ក៏​ប៉ុន្តែ​ពួក​គេ​អាច​តភ្ជាប់​វិញ្ញាណ​របស់​ពួក​គេ​ទៅ​នឹង​វិញ្ញាណ​របស់​សត្វ​ផ្សេង​ៗបាន តាម​រយៈ​ចុង​សក់​របស់​ពួក​គេ​។ ហើយ​នៅ​ពេល​ដែល​​វិញ្ញាណ​របស់​ពួក​គេ​ត្រូវ​បាន​តភ្ជាប់​ទៅ​នឹង​វិញ្ញាណ​របស់សត្វ​​ផ្សេង​ៗ​រួច​​ហើយ ពួក​គេ​​នឹង​​អាច​ត្រួតត្រា​ចិត្ត​គំនិត​របស់​សត្វ​ទាំងនោះ​បាន តាម​រយៈការគិត​របស់​ពួក​គេ​។

    ដោយឡែក ​នៅ​ក្នុង​​ក្រុម​មនុស្ស​​នៃ​ភព​ផែនដី ដែល​ជា​​អ្នក​ឯកទេស​​ខាង​​ប្រើប្រាស់​រូប​ Avatar មាន​កម្លោះ​ខ្វិន​ជើង​ម្នាក់​ បាន​តភ្ជាប់​ប្រព័ន្ធ​ខួរ​ក្បាល​​របស់​គេ​ទៅ​នឹង​ប្រព័ន្ធ​ខួរ​ក្បាល​នៃ​​រូប​ Avatar ​ដែល​ជា​កម្លោះ​ដ៏​សង្ហារ​ម្នាក់​។ រួច​ហើយ កម្លោះ​ខ្វិន​ជើង​នោះ បាន​ប្រើប្រាស់​រូប Avatar ​ របស់​ខ្លួន​ ដើរ​ស្រាវជ្រាវ​រុករក​នៅ​ពាស​ពេញ​ព្រៃ​នៃ​ភព​ Pandora ជាមួយ​នឹង​រូប​ Avatar មួយ​ចំនួន​ទៀត​។ ចៃដន្យ​អាក្រក់ កម្លោះ​ខ្វិន​ជើង​បាន​ជួប​នឹង​សត្វ​សាហាវ​ប្រចាំ​ភព Pandora ដែល​បាន​ដេញ​តាម​យាយី​រូប ​Avatar របស់​គេ រហូតដល់​​​ធ្លាក់​ក្នុង​ជ្រោះ​​​មួយ​យ៉ាង​ជ្រៅ​។ ក៏​ប៉ុន្តែ ជា​ភ័ព្វ​សំណាង​ល្អ កម្លោះ​ខ្វិន​ជើង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយ​យុវតី​នៃ​​កុល​សម្ព័ន្ធ Na’vi ​​ដ៏​ស្រស់ស្អាត​ម្នាក់​។​ ចាប់​តាំង​ពីពេល​​នោះ​មក ពន្លក​ស្នេហ៍​ក៏​បាន​​បដិសណ្ធិ​ឡើង រវាង​រូប​គេ​និង​យុវតី​ដ៏​ស្រស់​ស្អាត​នោះ​។

    តើ​បន្ទាប់​ពី​នោះ​មក ខ្សែ​ជីវិត​​នៃ​រូប​ Avatar របស់​កម្លោះ​ខ្វិន​ជើង​នឹង​ក្លាយ​ទៅ​ជា​យ៉ាង​ដែរ​?
    តើ​ការទន្ទ្រាន​ជីក​យក​រ៉ែ unobtanium របស់​មនុស្ស​ភព​ផែនដី​បាន​សម្រេច​ដែរ​ឬ​ទេ?

    បើ​ចង់​ដឹង​ច្បាស់ សូម​អស់​លោក​អ្នក​នាង​កញ្ញា​ទស្សនា​ខ្សែ​ភាពយន្ត​ខាង​ក្រោម​នេះ​៖

    http://www.youtube.com/view_play_list?p=55581E1739B93085

  7. វលកុ្ខណ៍ និយាយថា ៖

    អូ មិនមែនមកពីអូនទេ​ មកពីអាអ៊ិនធឺណេតហ្នឹង វាអត់ដំនើរការ ដូច្នេះ អូនចេះតែចុចហើយចុចទៀត រហូតក្លាយជាចឹងទៅ!!!!ហាសហា គួរអោយខ្មាសគេណាស់

  8. វលកុ្ខណ៍ និយាយថា ៖

    អូ មិនមែនមកពីអូនទេ​ មកពីអាអ៊ិនធឺណេតហ្នឹង វាអត់ដំនើរការ ដូច្នេះ អូនចេះតែចុចហើយចុចទៀត រហូតក្លាយជាចឹងទៅ!!!!ហាសហា គួរអោយខ្មាសគេណាស់​
    អូ អូនក៏មានរឿងមួយទៀត និទានអោយបងស្តាប់ដែរ!!​ មានគ្រួសារ​មួយមាន
    កូនពីរនាក់ ប្រុស១​ និងស្រី១។ ថ្ឡៃមួយប្តី និងប្រពន្ធឈ្លោះគ្នាយ៉ាងខ្លាំង ហើយក៏ប្រកែកគ្នា និងនិយាយដាក់គ្នាថា បើនរណាម្នាក់និយាយរកមុន គឺឆ្កែ។
    យប់មួយគ្រួសារនេះគេងជុំគ្នា ប្តី ប្រពន្ធ និងកូន។ បុរសជាប្តីបានយកដៃទះគូថ កូនប្រុស១ដៃ កូនប្រុសនោះបានស្រែកថា ប៉ាកូនទេ!! បន្ទាប់មកទៀត ក៏ទះគូថកូនស្រីម្តង កូនស្រីនោះស្រែកថា អូយ! ប៉ាកូនទេ!!​ និងចុងក្រោយ​ទះគូថប្រពន្ធ១ដៃ តែប្រពន្ធខំអត់ទ្រាំមិនស្រែក បុរសជាប្តីក៏ទះកាន់តែខ្លាំងជាងមុន ប្រពន្ធក៏នៅតែមិនស្រែក!!!​ គ្រានោះកូនប្រុស និងកូនស្រីបានបន្ថែមថា ប៉ាដាក់ទៀតប៉ា ដាក់អោយខ្លាំងជាងនឹងទៀតប៉ា លឺដូចនេះ ប្តីវាយកាន់តែខ្លាំងរហូតដល់ប្រពន្ធទ្រាំមិនបាន ក៏ស្រែក អូយ!!អូយ!!
    ប្តីក៏ផ្លាត់មាត់ថា អញថា ឆ្កែ ឆ្កែ មែន!!!!​

  9. khmerling ភាសាខ្មែរ និយាយថា ៖

    អានរឿងសង្ខេបរបស់លោក កួរស្រូវ ហើយ ក៏ចង់មើលរឿងនេះដែរ ប៉ុន្តែយូធូបហ្នឹងបើកចូលមិនបានសោះ ។ តើមានវិធីចូលទេ ?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: