ដំណឹង៖ការបង្កើតសមាគមន៏និស្សិត-វិស្វករខ្មែរ

ដោយមានការយល់ស្រប និងផ្តល់យោលពីលោក សំ ថន អគ្គទីប្រឹក្សានៃ អគ្គរាជទូតកម្ពុជាប្រចាំប្រទេសវៀតណាម និងបងប្អូននិស្សិតខ្មែរ ដែលកំពុងសិក្សានៅក្នុងប្រទេសវៀតណាម និងមានការគាំទ្រពីសំនាក់និស្សិតខ្មែរ ដែលនៅប្រទេសផ្សេង ជាពិសេសគឺប្រទេសកម្ពុជា យើងខ្ញុំនឹងរៀបចំបង្តើត សមាគមន៏និស្សិតវិស្វករកម្ពុជា ដើម្បីបំរើផលប្រយោជន៏សំរាប់បងប្អូននិស្សិតខ្មែរ គ្រប់ទឹសទី ជាពិសេសគឺបងប្អូនដែលកំពុងសិក្សានៅប្រទេសវៀតណាម ក្នុងគោលដៅ ផ្លាស់ប្តូរបទពិសោធន៏ការងារ ការៀនសូត្រ ដំណឹងអាហារូបករណ៏ ទីតាំង និងបែបបទផ្សេងៗ ក្នុងការរកការងារ និងចែករំលែករាល់បចំនេះដឹង ផ្នែកវិស័យវិស្វកម្ម ផ្នែកពត៍មានវិទ្យា និងវិស័យផ្សេងៗទៀត ដែលជាទឹសដៅសំរាប់ការអភិវឌ្ឍប្រទេសកម្ពុជា នាពេលខាងមុខ។
ហេតុនេះ ខ្ញុំតំណាងអោយ បងប្អូនដែលជាស្ថាបនិកនៃ សមាគមន៏ សូមប្រកាសជូនដំណឹងបងប្អូន ដែលជានិស្សិតវិស្វករ ជាវិស្វករ ជាសាស្ត្រាចារ្យ នៃសាលាបច្ចេកទេស ដែលបានចូលរួមបណ្តុះបណ្តាលវិស្វករ ផ្នែកវិស្វកម្ម ពត៍មានវិទ្យា និង ស្ថាបត្យកម្ម ជួយជ្រោមជ្រែង និងផ្តល់ជាមតិយោបល់ សំរាប់ការបង្តើតសមាគមន៏នេះ អោយលេចចេញជារូបរាងនិង មានសកម្មភាព រីកចំរើនទៅមុខ។
សូមអរគុណ

អំពីម្ចាស់ប្លក សាយ័ន្ត
Professional Engineer

6 Responses to ដំណឹង៖ការបង្កើតសមាគមន៏និស្សិត-វិស្វករខ្មែរ

  1. ពិសិដ្ឋ និយាយថា ៖

    ពិត​ជា​ដំណឹង​ល្អ! ខ្ញុំ​សូម​គាំ​ទ្រ​ម្នាក់​ដែរ​។😀

  2. Ratana និយាយថា ៖

    អី ឡូយតើបង! គេបង្កើតហើយនៅ?​ បងឯងជាប្រធានមែនទេ?

    • សាយ័ន្ត និយាយថា ៖

      កំពុងតែ រៀបចំលក្ខខណ្ឌ សំរាប់អោយសមាជិក ដាក់ពាក្យ ហើយនៅមាននិន្នាការ ហេដ្ឋារចនាសម្ព័ន្ធរបស់សមាគមន៏ទៀត! ប្រហែលជារួចរាល់នៅចុងខែមិថុនា ក្រោយពេលប្រលងហើយ! តែរឿងរើសប្រធានត្រូវតែមានការ បោះឆ្នោតពីសមាជិក គ្រាន់តែខ្ញុំនឹងប្អូនៗ គេជួយផ្តល់គំនិត! ម្យ៉ាង អ៊ំ ថន គាត់យល់ព្រមដែរហើយ! ក្រោយពេលធ្វើរួច ខ្ញុំនឹងផ្ញើរជូន គ្រប់សាលា ខ្ញុំនឹងសាកល្បងទាក់ទងខាងសាលា តិចណូ ទៀត ដើម្បីពង្រីកសមាគមន៏ ពេលណាសមាគមន៏យើងរីកចំរើន! រតនា ជួយចែកចាយពត៏មានផង ណា!
      អរគុណពិសិដ្ឋ! សង្ឃឹមពិសិដ្ឋ នឹងក្លាយជាសមាជិកម្នាក់ដែរ!

  3. វលក្ខណ៍ និយាយថា ៖

    អូ​ហូពិតជាគំនិតដ៏ពិសេសណាស់បង​អូនគាំទ្រពេញទំហឹងតែម្តងហើយ
    បងបង្កើតតែសមាគមន៍វិស្វករ​ពតមានវិជា្ជ​ចុះផ្នែកស្រាវជ្រាវម៉េចបងអត់
    បង្កើតចឹង​បើបង្កើត​អូនចូលរួមដែរផ្នែកនេះធនធានមនុស្សមាន
    តិចតួចណាស់​តែវាជាកំលាំងចលករជ្រុញអោយសេដ្ឋកិច្ចជាតិរីកចំរើនខ្លាំង។​
    អូនអត់សូវចេះផ្នែកវិស្វករ​និង​ពតមានវិជា្ជផង​ចូលរួមម៉េចកើតទៅ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: