ថ្ងៃរៀបការ


ហាហា មើលផងសើចផង ! អស្ចារ្យហ្មងកូនក្រមុំ សើចដាក់ volume កប់ៗហ្មង ! ហាហា

អំពីម្ចាស់ប្លក សាយ័ន្ត
Professional Engineer

18 Responses to ថ្ងៃរៀបការ

  1. សមុទ្រ និយាយថា ៖

    😀
    ទាល់តែរៀនទប់សំនើចខ្លះទើបបាន។

  2. សុភា និយាយថា ៖

    ហាហា ដល់ករ។ ហេងហើយ ខ្មែរយើងអត់មាកម្មវិធីណឹង 😆

  3. សាយ័ន្ត និយាយថា ៖

    ខ្ញុំអត់ដែលឃើញគេយំផងហ្នឹង ថ្ងៃការឃើញតែសប្បាយ ! ថ្ងៃការបងខ្ញុំ ក្រោយពីទទួលអាហារភ្ញៀវហើយ មួយសន្ទុះខ្ញុំ មិនដឹងថាមានអីខ្លះទេ ក្រោកឡើងគឺ ព្រឹកស្អែកបាត់! ហាហា

    • វឌ្ឍនា និយាយថា ៖

      គឺកូនកំលោះ កូនក្រមុំតែងស្រក់ទឹកភ្នែកពេលផ្ទឹម ព្រោះនឹកស្រណោះ

      • សាយ័ន្ត និយាយថា ៖

        ហេហេ បែបចឹងមែនហ្នឹង! តែប្រហែលជាខ្ញុំមិនសូវរវល់រឿងហ្នឹង ចូលរួមញាំការគេ រាល់ដង គឺមិនសូវចាប់អារម្មណ៏អីផ្សេង ក្រៅពីលើកកែវទេ! ហេហេ តែប៉ះតុខ្លះសុទ្ធតែនារីនារី ខ្ញុំបានត្រឹមទឹកសុទ្ធហ្នឹង! ហិហិ

  4. peehs07 និយាយថា ៖

    នេះប្រហែលជា ភ្លេចគិតផ្នែក សុជីវធម៌ ឬក៏ប្រទេសដែល សេរីគេអាចធ្វើ ចឹងឯង អរគុណ សាយ័ន្ត ដែលបានដាក់មក ចែកគ្នាមើល ! មើលទៅរូប សាយ័ន្ត ដូចឧត្តមសេនីយចឹង តែមិនមែនពាក់ផ្កាយទេ ពាក់ដល់ព្រះចន្ទពីរ បីឯណោះ សុំទោសនិយាយលេងទេ !

    ឥឡូវនេះបានរឿងមួយ មកចូលរួមដែរ៖ ថ្ងៃមួយខ្ញុំបានទទួល ផ្តល់សន្តិសុខ អោយមង្គលការ ជនជាតិអេស្បាញញ៉ុល មួយគូរ នៅសាលជប់លៀង នៃ ព្រះវិហា សាសនាគ្រឹស្ត មួយកន្លែង ។ ជនជាតិអេស្បាញញ៉ុល នេះមាន ទំនៀមទំលាប់ រៀបការល្អណាស់ដែរ មិនអន់ជាងខ្មែរ ប៉ុន្មានទេ ត្រង់ចំណុច ដែលខ្ញុំចាប់អារម្មណ៍ គឺគេបានជ្រើសរើស ក្រមុំកំឡោះ សុទ្ធតែស្រីស្រស់ ប្រុសស្អាត ប្រហែលជា ១២គូរអោយឈរ ទល់មុខគ្នាស្រាក់ដៃ និងកាន់ នូវផ្កា លើកឡើងលើ អោយគូរភរិយាថ្មី ដើរខាងក្រោម ពីខ្លោងទ្វារចូលទៅ មើលទៅស្រស់ ឥតទាស់ ខ្ញុំអ្មកយាមមើលចង់ភ្លឹក ពិធីគេអ៊ឹកអាធិកណាស់ ដែរ ។ បន្ទាប់ពីគេធ្វើពិធី រួចស្រេចអស់ហើយ គឺគេនាំគ្នារាំទាំងអស់គ្នា យ៉ាងសប្បាយ ស្រាប់តែហេតុការណ៍ មួយដែលកម្រមាន បានកើតឡើង គឺប្រហែលជាកូនក្រមុំ ទៅរាំជាមួយគូរផ្សេង ឬប្រហែលជាមួយ គូរសង្សារ ចាស់ ស្រាប់តែឈ្លោះគ្នា មួយរំពេចនោះ តែម្តង មិនមែនតែឈ្លោះគ្នា តែពីរនាក់ទេ ឈ្លោះទាំងអស់គ្នាតែម្តង គឺចែកចេញជាពីរបក្ស បក្សខាងកូន ក្រមុំ វាយគ្នាជាមួយនិង បក្សកូនកំឡោះ មានអីម្នាក់ៗទាញ កៅអីវាយគ្នា អោយតែពីខាងឈ្នះដៃ ប្រតាយប្រតប់គ្នា ពេញរោងការ មានអីពួកខ្ញុំឃាត់ មានឈ្នះឯណា ទាល់តែប្រើប្រដាប់ បាញ់អោយហូរ ទឹកភ្នែកអស់ពីរបី កំប៉ុង ទើបឈប់បាន ម្នាក់ៗរត់ចែកផ្លូវគ្នា អ្នកដែលត្រូវ អាប្រដាប់បាញ់ភ្នែកនោះ យំផងស្រែកផងសើចផង ទម្រាំតែរកទឹកលាងភ្នែកបាន ។ល។ នេះបានចំជា រឿងចម្លែកមែន ចឹងបានន័យថា កូនក្រមុំកំឡោះ ទាំងពីរនាក់នោះ គ្មានថ្ងៃ អានាគត់ទេ ឬក៏គ្មានថ្ងៃជួបគ្នា ទៀតទេ បងលាអូន អូនលាបងពីត្រឹមនេះ ហើយ ប្រហែលជាចាំជួបគ្នា ជាតិក្រោយចុះ ជាតិនេះហួសហើយ !

    • សាយ័ន្ត និយាយថា ៖

      ជាមួយពួកអឺរ៉ុបមិនជាអីទេ បែបគេមិនគិតជាតិក្រោយអីផង! តែយ៉ាងណា បង Kaps គួរតែជួយឃាត់មុនហ្នឹង! ហើយកូនកំលោះបែប ប្រចណ្ឌពេកហើយ ទោះជារាំជាមួយសង្សារចាស់ ក៏មិនគួរនាំរឿងដែរ! បើគេមិនស្រលាញ់គេមិនការទេ ព្រោះពួកហ្នឹងសេរី ជាងយើងឆ្ងាយណាស់!

      • peehs07 និយាយថា ៖

        តាមពិតយើងអ្នកយាម មិនមែនបានឈរមួយ កន្លែងទេ យើងដើរចុះឡើង ហើយពេលខ្លះ រវល់តែគេហៅ អោយទៅ ត្រួតពិនិត្យ មើលឡានដែលចត នៅខាងក្រោយ ក្បែរជញ្ជាំង សាលជប់លៀងនោះ ប្រហែលជាគេ ឈ្លៀតឱកាស ធ្វើជា កន្លែងបណ្តោះអាសន្ន ប្រព្រឹត្តនូវអំពើអ្វីមួយ ហើយមាននារី ក្មេងម្នាក់ចេះតែ មកនិយាយអរគុណ មិនចេះចប់ អោបផង រឹតផង ប្រហែលជាស្រវឹង ហើយមើលទៅ ពិបាកណាស់ខ្ញុំ ការងារនេះ គេអោយលុយហើយ សប្បាយភ្នែកទៀត…។

  5. ភារម្យ និយាយថា ៖

    សើចពេញម៉ាក្រុមហ៊ុនតែម៉ារងហើយ!!!!!

  6. phuylai និយាយថា ៖

    ចេះតែមានហ្មងលោកគ្រូតា 😆

    • សាយ័ន្ត និយាយថា ៖

      ភុយឡៃ ប្រយ័ត្នទៅ! ប្រយ័ត្នថ្ងៃផ្ទឹម សើចទ្រាំលេងបាន! ហាហា តែឮថានារីខ្មែរភាគច្រើនយំ ប្រយ័ត្នយំ គេចាប់មិនឈ្នះ! ហេហេ តែបែបខ្លាចម៉ាក់យាយ មិនហ៊ានយំទេ!​ 😆

  7. peehs07 និយាយថា ៖

    សូមបន្តរបន្តិចទៀត បន្តរពីនារីក្មេង ស្រវឹង នារីនោះក្មេងមែនទែន អាយុប្រហែលតែ ១៥ឆ្នាំទេ ស្អាតឥតទាស់ ភាគច្រើនជាគូនកាត់ (បើតាមទំនៀមទំលាប់របស់គេ អោយតែគ្រប់ការ មានអាយុ ១២-១៣ឆ្នាំ ឡើងទៅ គេធ្វើពិធីបើកផ្លូវ អោយកូនក្រមុំគេហើយ ខ្ញុំក៏ធ្លាប់បានគេជួល អោយទៅរក្សា សន្តិសុខ អោយគេដែរ ទើបបានដឹង) បន្ទាប់ពីចេះតែមក អោបរឹតខ្ញុំពីរបីដង ក៏បាត់ប្រហែលជា កន្លះម៉ោង ឃើញត្រឡប់មកវិញ ជាមួយបុរសក្មេងដូចគ្នា ហើយបន្ទោសគ្នាលាន់ នារីក្មេងនោះថាទៅបុរស ក្មេងថាៈ មកពីអ្នកឯងហ្នឹង! បុរសក្មេងក៏ថាៈ មកពីអ្នកឯងហ្នឹង! ខ្ញុំអ្នកយាម ឥតបានដឹងឬឃើញសោះ ពីព្រោះគេចេញក្រៅអគារ គ្រាន់តែនឹកក្នុងចិត្តថា អុញ! រួចបាត់ទៅហើយ! មកបន្ទោសគ្នា នៅមុខឯង ធ្វើព្រងើយ!

  8. kooms និយាយថា ៖

    ស្តាយ​ណាស់​ខ្ញុំ​មើល​មិន​បានផង!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: