ពានរង្វាន់


នេះអនុស្សាវរីយ៏ដែល ក្រុមកីឡាករនៅអាំងទែ ខ្ញុំទទួលបាន។ សង្ឃឹមថាឆ្នាំក្រោយនឹងទទួលបានទៀត។ ហេហេ

ត្រូវការជំនួយ

ពេលបើក facebook គឺចេញចឹង


ជាង១អាទិត្យហើយដែល ខ្ញុំមានបញ្ហា មិនអាចចូល facebook បាន។ ដំបូងខ្ញុំគិតថាវាធម្មតាទេ បែបមកពី server របស់វាទេ! ព្រោះក្រោយពីចូលអត់រួចមួយថ្ងៃខ្ញុំចូលបានម្តងវិញ តែក្រោយមកគឺលែងចូលបានតែម្តង ខ្ញុំសាក install browser ផ្សេងៗ ទៀតដែរ ដូចជា Firefox chrome… តែនៅ តែមិនអាចចូលបាន។ មានម៉ាស៊ីនជាច្រើនមិនអាចចូលបានដែរ នៅក្នុងខ្សែជាមួយខ្ញុំដូចគ្នា ហើយអ្នកប្រើខ្សែផ្សេង ពីខ្ញុំក៏ចឹងដែរមិនអាចចូលដូចគ្នា។ តែចំលែកមានម៉ាស៊ីនមួយគេចូលបាន។ ខ្ញុំសាកបិទ Firewall អីដែរនៅតែចូលអត់បាន។ បកប្អូនណាមានវិធីដោះស្រាយជួយចែករំលែកខ្ញុំផង សូមអរគុណទុកជាមុន។