Style អួបាម៉ា គោរពអធិរាជជប៉ុន

ជាការគួរសម ឬ ជាការខ្លបខ្លាច?


ការគោរពរបស់អូបាម៉ា ចំពោះអធិរាជជប៉ុន


ពិតណាស់ អាមេរិចជាប្រទេសមហាអំណាចដែល ពោរពេញដោយភាពរីកចំរើន មានមហាមិត្ត គ្រប់ទឹស ឯ សត្រូវក៏មានមិនតិចដែរ។ ក្នុងថ្ងៃទស្សនកិច្ចមួយជុំទ្វីបអាស៊ី លោកក៏បានចូលជួបអធិរាជជប៉ុន ក្នុងប្រទេសជប៉ុនដែលជាប្រទេសទីមួយក្នុងដំណើរ ទស្សនកិច្ចនេះ។ ពេលចូលជួបអធិរាជ លោកបានអោនគោរពដែល ធ្វើអោយមានការរិះគន់ លោកចំពោះទង្វើនេះ ដែលលោកអោនពេកធ្វើអោយអ្នកខ្លះយល់ថា លោកខ្លាចអធិរាជជប៉ុន ហើយអ្នកខ្លះក៏និយាយថា នេះជាសញ្ញាបញ្ជាក់ថា អាមេរិច កំពុងតែខ្សោយទៅៗ។
តែចំពោះខ្ញំវិញ ខ្ញុំគិតថាគាត់ធ្លាប់រស់នៅ ទ្វីអាស៊ីចឹង ការមានឥរិយាបថ ទន់ភ្លន់បែបអាស៊ី​ដែល ប្រកាន់ការគោរពចាស់ទុំ នោះ មិនជាបញ្ហាដែលអាចបញ្ជាក់ពីជោគវាសនាអាមេរិចនោះទេ ផ្ទុយទៅវិញខ្ញុំក៏សរសើរគាត់ដែលចេះ គោរពចាស់ទុំ មិនមែនដូចអ្នកដឹកនាំប្រទេសខ្លះអាង អីដៃជើង អាងអីប្រើពាក្យព្រៃ មិនប្រើសុជីវធម៍ជាមនុស្ស ជាអ្នកដឹកនាំសោះ។

អំពីម្ចាស់ប្លក សាយ័ន្ត
Professional Engineer

9 Responses to Style អួបាម៉ា គោរពអធិរាជជប៉ុន

  1. Samady KS says:

    ធម្មតា​ទេ សម្រាប់​​យើង​បើ​មើល​ទៅ​ជួន​កាល​ដូច​ជា​មិន​ទំនង​ឡើង ទង្វើ​គាត់​ធ្វើ​ទៅ​ មើល​ឃើញ​ថា​ធម្មតា ប៉ុន្តែ​ដោយ​សារ​តែ​គាត់​មិន​មែន​ជា​ជនជាតិ​ដែល​អនុវត្តន៏ នូវ​អកប្បកិរិយា បែបនេះ​ទើប​គាត់​ធ្វើ​ទៅ​ដូច​ជា​ឆ្គង តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​យើង​អាច​មើល​ឃើញ​ថា នេះជា​លក្ខណៈ ចូល​ស្ទឹង​តាម​បទ ទៅ​ដល់​ប្រទេស​គេ​ត្រូវ​ចេះ​អនុវត្តន៏ តាម​ទំនៀម​ទម្លាប់​របស់​ប្រទេស​គេ

  2. មោ​ពី​គាត់​ខ្ពស់​ពេក ដល់​ឈ្ងោក​ចឹង​ឃើញ​មិន​សូវ​សម​ចឹង​ហើយ

    • រឿងនេះម្យ៉ាងដែរ! តែបើមើល clip វិញដូចជាមិនសូវអីទេ! សំខាន់អ្នកដែលថតបាន គេយករូបហ្នឹងមកនិយាយតគ្នា បង្កើតជារឿងវែកញ៉ែកទៅ! អ្នកល្បីចឹងមែន! ហេហេ

  3. ដូច​តែ​ពួក​អឺរ៉ុប​ជួប​ខ្មែរ​ លើក​ដៃ​សំពះ​ជំរាបសួរ​ដែរ​ហ្នឹង
    ជា​ការ​គួរសមចំពោះ​ម្ចាស់​ស្រុក ដូច​តែ​សាម៉ឺឌី​ថា​អញ្ចឹង

  4. វាគ្រាន់តែជាការយល់ឃើញរបស់មនុស្សមួយចំនួនដែលល្មោភអំនាចអាងខ្លួនខ្លាំង
    មិនអោនក្បាលគោរពគេតែប៉ុណ្ណោះ។និយាយតាមត្រង់ខ្ញុំពេញចិត្តចំពោះនយោបាយ
    សន្តិភាពរបស់អូបាម៉ាដែលធ្វើអោយពិភពលោករឹតតែមានសន្តិភាព។តើមានប្រយោជន៍​អ្វីដែលក្លាយខ្លួនជាមនុស្សកំពូលអស្ចារ្យម្នាក់តែគ្មានសីលធម៌ក្នុងខ្លួនត្រូវគេស្អប់ជុំទិសនោះ។

    • ត្រូវហើយកូនទន្សាយ! ជាពិសេសខ្ញុំពេញចិត្តនឹងនយោបាយ ការទូតរបស់គាត់! តែនៅតែមិនអាចកាត់ផ្តាច់មិនប្រើកំលាំងយោធាដែរ ជាអ្នកដឹកនាំ ជាពិសេសគាត់ក៏អាចថាជាអ្នកបង្វិលទឹសដៅពិភពលោកមួយដែរ បើគាត់ដើរបានល្អ ស្រុះស្រួលជាមួយអ្នកដ៏ទៃ គោរពអ្នកដទៃ នោះនឹងគ្មានការបង្ហូរឈាមទៀតទេ! មិនដឹងកាលបានពួកជ្រុលនិយមហ្នឹង លែងឆ្កួតទេ!

  5. សុភា says:

    ត្រូវហើយ គួរតែសរសើរគាត់ទៅ ព្រោះគាត់មាននយោបាយចងមិត្ត។ បើទោះជាគាត់គោរពអធិរាជជប៉ុន ក៏ជាលក្ខណក្មេងនិងមនុស្សចាស់។ ហើយកាយវិការបែបនេះ វាអាចសំរួលដល់កាងារធំផងដែរ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: