ផ្ទះបីជាន់ស្រុត,ម្នាក់ស្លាប់

រូបភាពដែលផ្ទះនោះដួលទាំងជំហរនាយប់កើតហេតុ


មូលហេតុផ្ទះនោះផ្អៀងគឺមានការបុកគ្រឹះពីឬស្សីសំរាប់ធ្វើផ្ទះជាប់គ្នាហ្នឹង


យប់ថ្ងៃទី ១៦ ខែ​វិច្ឆិកា, គ្រួសាររបស់លោក បា Bá នៅឯខេត្ត ក្វាងនីង Quảng Ninh កំពុងតែពិសារបាយជុំគ្រួសារ នៅឯផ្ទះរបស់ខ្លួន ក្នុងជាន់ទី២ ស្រាប់តែផ្ទះចាប់ផ្តើមញ័រតិចៗ ព្រមទាំឮសំលេង ក្រេក…ក្រេក… គឺនៅប្រហែម៉ោង ៨យប់! លុះមួយស្រប់ក្រោយមក សំលេងនោះក៏បន្លឺខ្លាំងជាមុនហើយផ្ទះរបស់គាត់ផ្អៀងទ្រេតទៅគងលើ ផ្ទះអ្នកជិតខាង ដែលផ្ទះនោះជា មជ្ឈមណ្ឌលត្រួតពិនិត្យសំណង់។ អ្នកក្នុងផ្ទះដែលត្រូវផ្អៀតនោះគ្រាន់តែចាប់នាំគ្នារត់ឡើងទៅ វារ៉ងដា ផ្ទះនោះក៏ស្រុតមួយទំហឹង ផ្អែកទៅ ផ្ទះជាប់ហ្នឹង បណ្តាលអោយមនុស្សដែលនៅមើលទូរទស្សន៏ក្នុងនោះរងរបួស ហើយស្លាប់តាមផ្លូវបញ្ជូនទៅសង្រ្គោះ។

អាជ្ញាធរសំរេចកម្ទេចចោលដើម្បីកុំអោយប៉ះពាល់ដល់អ្នកដទៃធ្ងន់ធ្ងរជាងនេះ


បន្ទាប់ពីហេតុការណ៏នេះ គេបានរកឃើញមូលហេតុដែលធ្វើអោយផ្ទះនោះស្រុតគឺ ដោយសារការបុកគ្រឹះដើម្បីសាងសង់ផ្ទះជាប់គ្នាមួយទៀតរបស់ អ្នកជិតខាង។ ការបុកគ្រឹះនោះគឺធ្វើពី ឬស្សី។
ខ្ញុំសូមលើកពីការសាងសង់ផ្ទះដោយប្រើគ្រឹះឬស្សីនេះមកបង្ហាញខ្លះ៖
គ្រឹះបែបនេះគឺគេប្រើសំរាប់ផ្ទះដែលមានទំងន់មិនធ្ងន់ហើយមានកំពស់មិនលើសពី ៣ជាន់(ពេញនិយមសំរាប់ផ្ទះប្រជាជនធម្មតា) ហើយទំងន់ផ្ទះក៏មិនសូវធ្ងន់ដែរ។ ដើមឬស្សីទាំងនោះត្រូវបានបុកបញ្ចូលក្នុងដីដើម្បី ធ្វើអោយអោយដីមានសភាព រឹងនិងមានគុណភាព សំរាប់ទ្រទំងន់របស់ផ្ទះបាន ហើយគេប្រើវាភាគច្រើននៅលើដីដែលមាន ជា្របទឹកជោគជាំ ព្រោះឬស្សីនឹងរឹងជាមុនកាលណាគេយកត្រាំទឹក។ ខាងក្រោមជាការរៀបរាប់ដោយរូបភាពក្នុងការសាងសង់៖

គ្រឹះឬស្សីដែលត្រូវប្រើសំរាប់ទំរ ទំងន់ផ្ទះ(តាមពិតវាគ្រាន់តែបញ្ជូនទំងន់ផ្ទះទៅដីខាងក្រោមប៉ុណ្ណោះ)


បំពេញបាតផ្ទះដោយដីឬ ខ្សាច់ពីលើគ្រឹះឬស្សី


រៀបចំបាតផ្ទះពីលើគ្រឹះឬស្សី


ចាប់ផ្តើមរៀបសសរឡើង


បន្ទាប់ពីនេះការងារសាងសង់ធ្វើទៅដោយធម្មតា។
ប្រភព វៀតណាមអ៊ិចស្រ្ពេស.នែត

អំពីម្ចាស់ប្លក សាយ័ន្ត
Professional Engineer

8 Responses to ផ្ទះបីជាន់ស្រុត,ម្នាក់ស្លាប់

  1. សុភ័ក្ត្រ និយាយថា ៖

    ផ្ទះ​នៅ​ស្រុក​យួន​នឹង​គួរ​ឲ្យ​ខ្លាច​ណាស់ៗ

  2. សាយ័ន្ត និយាយថា ៖

    ហេហេ តាមពិតទៅផ្ទះប្រជាជនធម្មតាពិតជាចឹងមែន អ្នខ្លះមុខផ្ទះតែ ១ម៉ែត្រ ក៏ប្រឹងធ្វើឡើង ៣ ៤ ជាន់ដែរ! តែបើសំណង់ឧស្សាហ៏កម្ម ឬ សំណង់ដែលមានវិនិយោគធំៗ គេដាក់វិញ គឺគុណភាពអាចទទួលយកបាន! តែនៅខ្វះខាតនោះគឺ ប្រព័ន្ធសុវត្ថិភាពរបស់ កម្មករ! ឧស្សាហ៏មានអ្នកអ្នកធ្លាក់ពីអគារខ្ពស់ៗ ណាស់!

  3. Samady KS និយាយថា ៖

    ហេតុ​អី​ក៏​គេ​មិន​ប្រើ​គ្រឹះ ធ្វើ​ពី​ដែក​សសៃ​វិញ​ទៅ ចាំ​បាច់​ប្រើ ឬស្សី ធ្វើ​អី? ឬ​មួយ​ក៏​គេ​សន្សំ​លុយ​ពេក ដើម្បី​កុំ​អោយ​ចំណាយ​អស់​ច្រើន​ថ្លៃ ទិញ​ដែក?

    • សាយ័ន្ត និយាយថា ៖

      ត្រូវហើយ! ប្រើគ្រឹះបែបហ្នឹងចំនេញច្រើន ម្យ៉ាងផ្ទះបែបនេះ ប្រើគ្រឹះឬស្សីគឺចំនេញ ហើយងាយធ្វើទៀត! ដីមានសំនើមស្រាប់ ប្រើគ្រឹះបែបនោះយ៉ាងហោចណាស់ក៏អាច ធានាបាន ៥០ឆ្នាំដែរ។ តែបែបផ្ទះដែលរលំនោះជា ផ្ទះទើបធ្វើថ្មីដែរ គ្រឹះក្រោមនៅមិនទាន់រឹងល្អ ដីនៅមានសំនើមខ្លាំង កាលណាគេកាយដី ដើម្បីបុកគ្រឹះគៀនហ្នឹង ធ្វើអោយដីជ្រាយមកខាង កំពុងជីក បុកគ្រឹះវិញ! នេះប្រហែលខុសពីខាងម៉ៅការ ព្រោះធ្វើផ្ទះចឹងៗ បែបគ្មានវិស្វករទេ! អោយតែសុំសិទ្ធិ ធ្វើពីអាជ្ញាធរបានគឺធ្វើបានហើយ!

  4. ឆាយា និយាយថា ៖

    និយាយតាមត្រង់ រហូតធំប៉ុណ្ណឹង ខ្ញុំមិនដែលឃើញ ឬ ឮពីការសង់ផ្ទះដោយបុកគ្រឹះឬស្សីឡើយ។ សំរាប់ខ្ញុំ នេះជារឿងចម្លែកមួយ!!! ទាក់ទងនឹងភាពធន់របស់សំភារៈអំពីឬស្សី ខ្ញុំចាត់ទុកថាយល់ខ្លះដែរ។ ព្រោះក្នុងចំការជីតាខ្ញុំ (មាស មុត) មានដើមឬស្សីប្រហែលជា ៤០ គុម្ពប្លាយ។ កូនចៅ តែងអាស្រ័យ​ផល កាប់យក​ទៅធ្វើ​សំភារៈ​ប្រើ​ប្រាស់​ផ្សេងៗ ដូចជា៖ កញ្ជើរ កញ្ចែង ដងចប ស្មារន័ង្គល រនាប​គ្រែ​ និងផ្ទះជាដើម។ ឃើញថា​វា​មានភាព​ធន់​ល្អទៅនឹង​កំលាំង​ទាយ។ តែបើ​សិនជា​កំលាំងសង្កត់​ នោះនឹង​បណ្តាលឲ្យ​ប៉ោង​បែក​មិន​ខាន! ភាពប៉ោង​នេះ​ ក៏អាច​កាត់បន្ថយ​តាម​រយៈ អន្កន់ស្កាត់​ឲ្យ​មាន​ប្រឡោះ​ល្វែង​កាន់​តែ​ខ្លី!!!!

    • សាយ័ន្ត និយាយថា ៖

      អរគុណ ឆាយា ដែលបានមកលេងផ្ទះរបស់ខ្ញុំ ! ចំពោះខ្ញុំ គ្រឹះឫស្សីនេះ ក៏ជារឿងចំលែកសំរាប់ខ្ញុំដែរ បើសិនជាខ្ញុំមិនបានមកឃើញផ្ទាល់ភ្នែក ពេលគេធ្វើ !
      តាមការសិក្សារបស់ខ្ញុំនៅឯនេះ (សាលាសំណង់ហាណូយ) និងតាមរយៈការសង្កេតរបស់ខ្ញុំផ្ទាល់គឺ ឃើញថាគេនិយមប្រើគ្រឹះឫស្សីគួរសមដែរ សំរាប់ការសង់ផ្ទះនៅទីក្រុង ហាណូយ ជាពិសេសគឺផ្ទះ ជាប់ៗ គ្នាតែម្តង។
      ចំពោះ ឫស្សីដែលគេយកមកប្រើ ប្រវែងប្រែលពី ២-៣ ម៉ែត្រ ជាទូទៅគេប្រើ ឫស្សីនេះ មិនមែនសំរាប់ធ្វើជាគ្រឹះ តែម្តងនោះទេ គឺគេប្រើវាសំរាប់កែប្រែស្រទាប់ដីខាងក្រោមគ្រឹះប៉ុណ្ណោះ ហើយដីដែលជក់ទឹក ពេលដែលប្រើឫស្សីថែម គឺមានគុណភាពខ្ពស់ដែល អាចធានាអាយុកាលបាន ពី ៥០-៦០ឆ្នាំ ឬ ក៏ច្រើនជាងនេះ ។ បន្ទាប់ពីគេ កែប្រែដីខាងក្រោមហើយ គេរៀបជើងតាង ឬ គ្រឹះរាប ធម្មតា ដែលគ្រឹះដែលយើងត្រូវគណនា នៅតែជាគ្រឹះរាប ឬ ជើងតាង ដដែល មិនមែនឫស្សីទាំងនោះទេ ! ករណី ដែលដែលស្ងួត មិនគួរប្រើឫស្សីដើម្បីកែប្រែដីទេ ព្រោះឫស្សី ធន និង មាំជាងមុនពេលដែល ជក់ទឹក ។
      ចំពោះវិធីដែលកាត់បន្ថយ កំលាំងសង្កត់មកលើឫស្សីទាំងនោះ កុំអោយវាប៉ោង យើងអាចធ្វើដូច ឆាយានិយាយមែន !
      ចំពោះករណីស្រុតនេះ វិញគឺមកពីការធ្វើគ្រឹះរបស់ផ្ទះជិតខាងមិនបាន រកវិធីការពារ ពេលធ្វើគ្រឹះមានផ្ទះជុំវិញ នេះជាបទពិសោធមួយសំរាប់អ្នកសំណង់ ជាពិសេសអ្នកម៉ៅការតែម្តង !

  5. ឆាយា និយាយថា ៖

    ពិតជា​ ក្បោះក្បាយ​ល្អ​មែន សាយ័ន្ត។ មានហេតុ មានផល “Logic” ណាស់។ Problem ខាងលើ ជារបក​គំហើញ​ថ្មី​សំរាប់ការ​ងារ​សំណង់​នៅ​កម្ពុជា។ ខ្ញុំ​រីករាយ​ណាស់​ដែល​បាន​មក​ជជែក​លេងទី​នេះ…

  6. សាយ័ន្ត និយាយថា ៖

    បាទអរគុណណាស់ដែលចាប់អារម្មណ៏ និងទទួលយកបាននូវការបកស្រាយរបស់ខ្ញុំ! ហេហេ ខ្ញុំសរសេរតាមតែអ្វីដែលបានរៀនទេ !

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: