Style អួបាម៉ា គោរពអធិរាជជប៉ុន

ជាការគួរសម ឬ ជាការខ្លបខ្លាច?


ការគោរពរបស់អូបាម៉ា ចំពោះអធិរាជជប៉ុន


ពិតណាស់ អាមេរិចជាប្រទេសមហាអំណាចដែល ពោរពេញដោយភាពរីកចំរើន មានមហាមិត្ត គ្រប់ទឹស ឯ សត្រូវក៏មានមិនតិចដែរ។ ក្នុងថ្ងៃទស្សនកិច្ចមួយជុំទ្វីបអាស៊ី លោកក៏បានចូលជួបអធិរាជជប៉ុន ក្នុងប្រទេសជប៉ុនដែលជាប្រទេសទីមួយក្នុងដំណើរ ទស្សនកិច្ចនេះ។ ពេលចូលជួបអធិរាជ លោកបានអោនគោរពដែល ធ្វើអោយមានការរិះគន់ លោកចំពោះទង្វើនេះ ដែលលោកអោនពេកធ្វើអោយអ្នកខ្លះយល់ថា លោកខ្លាចអធិរាជជប៉ុន ហើយអ្នកខ្លះក៏និយាយថា នេះជាសញ្ញាបញ្ជាក់ថា អាមេរិច កំពុងតែខ្សោយទៅៗ។
តែចំពោះខ្ញំវិញ ខ្ញុំគិតថាគាត់ធ្លាប់រស់នៅ ទ្វីអាស៊ីចឹង ការមានឥរិយាបថ ទន់ភ្លន់បែបអាស៊ី​ដែល ប្រកាន់ការគោរពចាស់ទុំ នោះ មិនជាបញ្ហាដែលអាចបញ្ជាក់ពីជោគវាសនាអាមេរិចនោះទេ ផ្ទុយទៅវិញខ្ញុំក៏សរសើរគាត់ដែលចេះ គោរពចាស់ទុំ មិនមែនដូចអ្នកដឹកនាំប្រទេសខ្លះអាង អីដៃជើង អាងអីប្រើពាក្យព្រៃ មិនប្រើសុជីវធម៍ជាមនុស្ស ជាអ្នកដឹកនាំសោះ។

ផ្ទះបីជាន់ស្រុត,ម្នាក់ស្លាប់

រូបភាពដែលផ្ទះនោះដួលទាំងជំហរនាយប់កើតហេតុ


មូលហេតុផ្ទះនោះផ្អៀងគឺមានការបុកគ្រឹះពីឬស្សីសំរាប់ធ្វើផ្ទះជាប់គ្នាហ្នឹង


យប់ថ្ងៃទី ១៦ ខែ​វិច្ឆិកា, គ្រួសាររបស់លោក បា Bá នៅឯខេត្ត ក្វាងនីង Quảng Ninh កំពុងតែពិសារបាយជុំគ្រួសារ នៅឯផ្ទះរបស់ខ្លួន ក្នុងជាន់ទី២ ស្រាប់តែផ្ទះចាប់ផ្តើមញ័រតិចៗ ព្រមទាំឮសំលេង ក្រេក…ក្រេក… គឺនៅប្រហែម៉ោង ៨យប់! លុះមួយស្រប់ក្រោយមក សំលេងនោះក៏បន្លឺខ្លាំងជាមុនហើយផ្ទះរបស់គាត់ផ្អៀងទ្រេតទៅគងលើ ផ្ទះអ្នកជិតខាង ដែលផ្ទះនោះជា មជ្ឈមណ្ឌលត្រួតពិនិត្យសំណង់។ អ្នកក្នុងផ្ទះដែលត្រូវផ្អៀតនោះគ្រាន់តែចាប់នាំគ្នារត់ឡើងទៅ វារ៉ងដា ផ្ទះនោះក៏ស្រុតមួយទំហឹង ផ្អែកទៅ ផ្ទះជាប់ហ្នឹង បណ្តាលអោយមនុស្សដែលនៅមើលទូរទស្សន៏ក្នុងនោះរងរបួស ហើយស្លាប់តាមផ្លូវបញ្ជូនទៅសង្រ្គោះ។

អាជ្ញាធរសំរេចកម្ទេចចោលដើម្បីកុំអោយប៉ះពាល់ដល់អ្នកដទៃធ្ងន់ធ្ងរជាងនេះ


បន្ទាប់ពីហេតុការណ៏នេះ គេបានរកឃើញមូលហេតុដែលធ្វើអោយផ្ទះនោះស្រុតគឺ ដោយសារការបុកគ្រឹះដើម្បីសាងសង់ផ្ទះជាប់គ្នាមួយទៀតរបស់ អ្នកជិតខាង។ ការបុកគ្រឹះនោះគឺធ្វើពី ឬស្សី។
ខ្ញុំសូមលើកពីការសាងសង់ផ្ទះដោយប្រើគ្រឹះឬស្សីនេះមកបង្ហាញខ្លះ៖
គ្រឹះបែបនេះគឺគេប្រើសំរាប់ផ្ទះដែលមានទំងន់មិនធ្ងន់ហើយមានកំពស់មិនលើសពី ៣ជាន់(ពេញនិយមសំរាប់ផ្ទះប្រជាជនធម្មតា) ហើយទំងន់ផ្ទះក៏មិនសូវធ្ងន់ដែរ។ ដើមឬស្សីទាំងនោះត្រូវបានបុកបញ្ចូលក្នុងដីដើម្បី ធ្វើអោយអោយដីមានសភាព រឹងនិងមានគុណភាព សំរាប់ទ្រទំងន់របស់ផ្ទះបាន ហើយគេប្រើវាភាគច្រើននៅលើដីដែលមាន ជា្របទឹកជោគជាំ ព្រោះឬស្សីនឹងរឹងជាមុនកាលណាគេយកត្រាំទឹក។ ខាងក្រោមជាការរៀបរាប់ដោយរូបភាពក្នុងការសាងសង់៖

គ្រឹះឬស្សីដែលត្រូវប្រើសំរាប់ទំរ ទំងន់ផ្ទះ(តាមពិតវាគ្រាន់តែបញ្ជូនទំងន់ផ្ទះទៅដីខាងក្រោមប៉ុណ្ណោះ)


បំពេញបាតផ្ទះដោយដីឬ ខ្សាច់ពីលើគ្រឹះឬស្សី


រៀបចំបាតផ្ទះពីលើគ្រឹះឬស្សី


ចាប់ផ្តើមរៀបសសរឡើង


បន្ទាប់ពីនេះការងារសាងសង់ធ្វើទៅដោយធម្មតា។
ប្រភព វៀតណាមអ៊ិចស្រ្ពេស.នែត