១៣ឆ្នាំប្រលងបានពិន្ទុ TOEFL ខ្ពស់

1

Kim Hyun-soo


Kim Hyun-soo​ ជាសិស្សនៃសាលាអន្តរជាតិ Daewon នៅទីក្រុងសេអ៊ូល បានប្រលងជាប់ពិន្ទុ TOEFL ទាំង៤ ផ្នែក មាន សរសេរ អាន ស្តាប់ និងនិយាយបាន ពិន្ទុខ្ពស់គួរអោយសរសើរ ( មិនបានបញ្ជាក់ថាបានប៉ុន្មានទេ ) ។ កុមារីនេះបានបញ្ជាក់ទៀតថា គ្មានថាមពលអ្វីពិសេស ណាមកធ្វើអោយនាងសំរេចបានជោគជ័យដ៏ត្រចះច្រចង់នេះទេ គឺពីពេលពីនាងចាប់និយាយភាសា កូរ៉េ នាងក៏បានផ្សារភ្ជាប់ខ្លួនទៅនឹងភាសាអង់គ្លេសទៅហើយ គឺក្នុងជីវភាពរស់នៅរបស់បានគឺបានប្រើភាសាអង់គ្លេសមួយផ្នែកដែរ។ នេះជាលក្ខណៈពិសេសរបស់នាង ខុសពីសិស្សដ៏ទៃដែលតែងតែទៅរៀនបន្ថែមនៅសាលា ឬ ជួលគ្រូពិសេសបង្រៀនបន្ថែមដើម្បីត្រៀមប្រលង តែនាងគ្រាន់តែរៀននៅផ្ទះប៉ុណ្ណោះ។
ពីអាយុ៤ឆ្នាំ នាងបាននិយាយភាសាអង់គ្លេសបានទៅហើយ គឺម្តាយរបស់នាង ឈ្មោះ Lee Woo-sook បានបង្កើតបរិស្ថានជុំវិញ អោយកូនផ្សារភ្ជាប់ទៅនឹងភាសាអង់គ្លេស ដោយការទិញសៀវភៅមួយចំនួន រួចស្រាវជ្រាវដើម្បី មុននឹងណែនាំអោយកូនរៀន។ អ្នកស្រី Lee ក៏បានជំរុញអោយកូនប្រលង ក្នុងការប្រលងនានា នៅក្នុងប្រទេស ព្រមទាំងបានទទួលជ័យលាភី ទៀតផង ក្នុងនោះមាន ការប្រលងរៀបចំដោយសាលាភាសាក្នុងប្រទេស និងអន្តរជាតិ​ ព្រមទាំ១៩ សាលាផ្សេងៗ ទៀត។ ចំពោះអ្នកស្រី Lee គឺធ្លាប់ជាសាស្រ្តាចារ្យភាសាអង់គ្លេស នៅតាមមហាវិទ្យាល័យនានាក្នុងប្រទេស រយៈពេលជាង១០ឆ្នាំ ដែលបទពិសោធន៏ដ៏ក្រាស់ក្រែល នេះទើបគាត់អាចជំរុញកូនគាត់អោយទទួលបានលទ្ធគួរអោយពេញចិត្តនេះ ហើយវាក៏ស្របនឹងចំនង់ចំនូលចិត្តរបស់ កូនគាត់ដែរ។
ជាមួយនឹងការយកពត៍មាន នាងក៏បានបកស្រាយផងដែរពីអាថ៏កំបាំងក្នុងការរៀនភាសាអង់គ្លេសរបស់នាងដែរ គឺ៖ ជំនួសដោយការគិតថារៀនភាសាគឺត្រូវចងចាំពី វេយ្យាករណ៏,កត់ត្រាពាក្យថ្មី ឬកន្សោមពាក្យ គឺនាងចាត់ទុក ការប្រើភាសាអង់គ្លេស ប្រចាំថ្ងៃគឺជាទំលាប់របស់នាង។

អំពីម្ចាស់ប្លក សាយ័ន្ត
Professional Engineer

16 Responses to ១៣ឆ្នាំប្រលងបានពិន្ទុ TOEFL ខ្ពស់

  1. smallrabbit2009 និយាយថា ៖

    ធ្វើម៉េចបានកូនអោយឆ្លាតដូចអញ្ចឹង?

  2. phuylai និយាយថា ៖

    ឃើញគេរៀនពូកែចង់កើតរោគច្រណែនគេ!! អាយុចាស់ហើយ តែ​ការយល់​ដឹង​នៅដូចកូនក្មេងនៅឡើយ​ យ៉ាប់ណាស់ខ្ញុំ!!

    • សាយ័ន្ត និយាយថា ៖

      ត្រូវហើយ! ដឹងខ្លួនខំប្រឹងឡើង! ហេហេ មុខចាស់ហើយអត់ដឹងខ្លួនទៀត! ហាហា​ បង្កើតបរិយាកាសជុំវិញអោយ ទៅជាលក្ខណៈរៀនសូត្រដូច​​ បទពិសោធន៏អ្នកស្រី Lee ដូចជាល្អម្យ៉ាងដែរ!

      • phuylai និយាយថា ៖

        ដូរម៉េចកើត បើអ្នកនៅក្នុងភូមិយើងដូចជាយ៉ាប់ណាស់ៗ ​ដូច​តា​សាយ័ននៅចុងភូមិចឹងម៉ាងៃៗគិតតែរករឿងប្រកែក​គ្នាបែកផ្សែង​ 😛

  3. សាយ័ន្ត និយាយថា ៖

    មកពីយាយឡៃ ខាងលិចភូមិ ពូកែឈ្លោះដែរ បើអត់មានអ្នកឈ្លោះបែប អផ្សុក ពិបាកទ្រាំ! ចឹងក៏ព្យាយាមរករឿងឈ្លោះទៅ! ហាហា

  4. កុមារចម្បាំង និយាយថា ៖

    ងាប់ហើយ មិននិយាយថាប្រុសឬស្រីផងទេ ខំតែចូលមើល។
    តាមពិតកុមារីកូរ៉េទេរឺ!!!!

  5. ទន្សាយតូច និយាយថា ៖

    ទន្សាយតូចសុំមកធ្វើជាអាជ្ញាកណ្តាលកាត់ក្តីកុំអោយឈ្លោះគ្នាទៀត
    បើតាមមើលសង្ស័យច្រណែនចង់ធ្វើមេភូមិហើយនៀកដំនោះស្រាយល្អ
    គឺចែកភូមិជាពីរម្នាក់ធ្វើមេភូមិខាងកើតមា្នក់ខាងលិចចំនែកទន្សាយតូចគឺក្តាប់រួមល្អទេ?

  6. កុមារចម្បាំង និយាយថា ៖

    ចេះនិយាយទៅរួចដែរបងទន្សាយតូច មិនខ្លាចពួកគេមកចាប់បងឯងអាំង
    ទេ ខ្ញុំលឺគេថា ពេលគេឈ្លោះគ្នាកុំទៅក្បែរ ក្រែងអំបុកអំបែង ជើងម៉ាហោះ
    កៅអីហើរគ្មានភ្នែក ប៉ះត្រូវបងឯងទេ។
    TOEFL វិញល្អជាងបង អើយ!!!!!។។។ 😀

  7. កុមារចម្បាំង និយាយថា ៖

    បងចាប់ហួយ មើលទៅដូចជាអត់ឃើញកាចកន្លែងណាផង។

    • phuylai និយាយថា ៖

      មែននឹង ខ្ញុំមានកាចណា!! កំពូលមហាស្លូត!! យ៉ាប់តែតាសាយ័នម្នាក់​ឯង​នឹង! កូនទន្សាយចង់ធ្វើអាជ្ញាកណ្តាល គេអោយតែចេកមួយនឹង​ចប់បាត់ហើយ!!

  8. សួស្តី! ជួយដោះស្រាយសមីការមួយមើល៏! sin3x+2cosx-2=0
    (លំហាត់នេះ លោក ហេង ប៉ោហិន សួរខ្ញុំ តែខ្ញុំរកមិនទាន់ឃើញទេ គឺឃើញចម្លើយ 0 តែមួយ )
    សូមអរគុណជាមុនចំពោះអ្នកចូលរួមដោះស្រាយ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: