១៣ឆ្នាំប្រលងបានពិន្ទុ TOEFL ខ្ពស់

1

Kim Hyun-soo


Kim Hyun-soo​ ជាសិស្សនៃសាលាអន្តរជាតិ Daewon នៅទីក្រុងសេអ៊ូល បានប្រលងជាប់ពិន្ទុ TOEFL ទាំង៤ ផ្នែក មាន សរសេរ អាន ស្តាប់ និងនិយាយបាន ពិន្ទុខ្ពស់គួរអោយសរសើរ ( មិនបានបញ្ជាក់ថាបានប៉ុន្មានទេ ) ។ កុមារីនេះបានបញ្ជាក់ទៀតថា គ្មានថាមពលអ្វីពិសេស ណាមកធ្វើអោយនាងសំរេចបានជោគជ័យដ៏ត្រចះច្រចង់នេះទេ គឺពីពេលពីនាងចាប់និយាយភាសា កូរ៉េ នាងក៏បានផ្សារភ្ជាប់ខ្លួនទៅនឹងភាសាអង់គ្លេសទៅហើយ គឺក្នុងជីវភាពរស់នៅរបស់បានគឺបានប្រើភាសាអង់គ្លេសមួយផ្នែកដែរ។ នេះជាលក្ខណៈពិសេសរបស់នាង ខុសពីសិស្សដ៏ទៃដែលតែងតែទៅរៀនបន្ថែមនៅសាលា ឬ ជួលគ្រូពិសេសបង្រៀនបន្ថែមដើម្បីត្រៀមប្រលង តែនាងគ្រាន់តែរៀននៅផ្ទះប៉ុណ្ណោះ។
ពីអាយុ៤ឆ្នាំ នាងបាននិយាយភាសាអង់គ្លេសបានទៅហើយ គឺម្តាយរបស់នាង ឈ្មោះ Lee Woo-sook បានបង្កើតបរិស្ថានជុំវិញ អោយកូនផ្សារភ្ជាប់ទៅនឹងភាសាអង់គ្លេស ដោយការទិញសៀវភៅមួយចំនួន រួចស្រាវជ្រាវដើម្បី មុននឹងណែនាំអោយកូនរៀន។ អ្នកស្រី Lee ក៏បានជំរុញអោយកូនប្រលង ក្នុងការប្រលងនានា នៅក្នុងប្រទេស ព្រមទាំងបានទទួលជ័យលាភី ទៀតផង ក្នុងនោះមាន ការប្រលងរៀបចំដោយសាលាភាសាក្នុងប្រទេស និងអន្តរជាតិ​ ព្រមទាំ១៩ សាលាផ្សេងៗ ទៀត។ ចំពោះអ្នកស្រី Lee គឺធ្លាប់ជាសាស្រ្តាចារ្យភាសាអង់គ្លេស នៅតាមមហាវិទ្យាល័យនានាក្នុងប្រទេស រយៈពេលជាង១០ឆ្នាំ ដែលបទពិសោធន៏ដ៏ក្រាស់ក្រែល នេះទើបគាត់អាចជំរុញកូនគាត់អោយទទួលបានលទ្ធគួរអោយពេញចិត្តនេះ ហើយវាក៏ស្របនឹងចំនង់ចំនូលចិត្តរបស់ កូនគាត់ដែរ។
ជាមួយនឹងការយកពត៍មាន នាងក៏បានបកស្រាយផងដែរពីអាថ៏កំបាំងក្នុងការរៀនភាសាអង់គ្លេសរបស់នាងដែរ គឺ៖ ជំនួសដោយការគិតថារៀនភាសាគឺត្រូវចងចាំពី វេយ្យាករណ៏,កត់ត្រាពាក្យថ្មី ឬកន្សោមពាក្យ គឺនាងចាត់ទុក ការប្រើភាសាអង់គ្លេស ប្រចាំថ្ងៃគឺជាទំលាប់របស់នាង។