ពស់ក្បាលពីរ

ran2dau

ពស់ក្បាលពីរមែន


តាំងពីថ្ងៃ ៩ វិច្ឆិកា ២០០៩ មានមនុស្សម្នា នាំគ្នាទៅផ្ទះ លោក Nguyễn Thanh Tùng ង្វៀន ថាញ ទុង នៅខេត្ត Cà Mau​ កាម៉ៅ ដើម្បីមើលពស់ដែលមានក្បាល២ខាងលើ ដែលពស់នេះមាន គ្រប់លក្ខណៈជាពស់ សូម្បីក្បាលដែល លើសក៏មានគ្រប់លក្ខណៈផស់គេដែរ សូមជំរាប។ សព្វថ្ងៃនេះគាត់កំពុងចិញ្ចឹមពស់នេះ ជាមួយនឹងបទពិសោធន៏ មិនដែលចិញ្ចឹមពស់សោះរបស់គាត់។

ហេតុអ្វីបានជាមិនចូលចិត្តរបស់ Free ?

ព្រឹកថ្ងៃព្រហស្បតិ៏ សូមអញ្ញើញបងប្អូននិស្សិតទាំងអស់ មកពិសារ Coca cola Free

នេះជាសេចក្តីជូនដំណឹងរបស់ កង់ទីនរបស់អាំទែ ខ្ញុំ! តែមិនសូវមានអ្នកចុះទៅផឹកសោះ។ តើហេតុផលអ្វី ជាគ្មានអ្នកណាទៅផឹករបស់​​ ដែលមិនបាច់បង់ប្រាក់បែបនេះ? ដែលក្នុងនោះរួមទាំងខ្ញុំដែរ ហើយហេតុផលដែលមិនសូវមានអ្នក ទៅមានដូចជា៖
-ពួកខ្ញុំមិនសូវមានអ្នកចូលញាំនៅកង់ទីនទេ
-ដេកជ្រុលម៉ោង ព្រោះសំបូរអ្នកដេកដល់ថ្ងៃត្រង់ណាស់
-របស់ Free តែកំណត់ម៉ោងអោយទៅផឹក សុខចិត្តអត់
-មិនចូលចិត្តសំនួរ៖ បាត់មុខទៅណា អត់សូវឃើញមកញាំបាយកន្លែងមីង?
ទាំងនេះជាកត្តាដែលនាំអោយពួកខ្ញុំមិនសូវ មានអ្នកចុះទៅផឹក កូកាកូឡា free free ហេហេហេ តែបើសិនជាសួរថា ហេតុអ្វីបានជាមិនចូលចិត្តញាំបាយនៅកង់ទីននោះ? គឺមានហេតុផលច្រើនណាស់!