August Rush

AG

Poster រឿង August Rush


នេះជាខ្សែភាពយន្តបង្កប់ទៅដោយ មនោសញ្ចេតនា លាយឡំ នឹងបទភ្លេងដ៏ពិរោះៗ កំដរផងដែរ ជាងនេះទៅទៀតគឺ និយាយពីគូរស្នេហ៏អ្នកសិល្បៈមួយគូរ ដែលបានរួបមេត្រីជាមួយគ្នាតែម្តង ខាងតួស្រីក៏ត្រូវបានបំបែកដោយ ឪពុកហើយ ទើបនាងត្រូវចាកចេញទៅ ម្យ៉ាងទៀត ខាងប្រុសវិញក៏មានការឈ្លោះគ្នាក្នុងក្រុមភ្លេង ឈប់ធ្វើជាអ្នកសិល្បៈ។ ដោយសារមិនចង់អោយកូនជួបជាមួយអ្នកភ្លេងហារយទៀត ឪពុកខាងតួស្រីក៏បន្លំហត្ថលេខា បំបែកកូនរបស់នាង ក្រោពីកើតហើយ គឺទុកចោល។ ដោយមានឈាមជាអ្នកសិល្បៈកុមារកំព្រាម្នាក់នេះ មានសមត្ថភាពខ្ពស់ខាងបទភ្លេង ដែលបទភ្លេងនេះ ក៏បានធ្វើអោយគេបានជួបឪពុកម្តាយគេវិញ។ សាច់រឿងយ៉ាងណាសូមតាមដានខ្លួនឯង 😆

តើការតែងតាំងថាក់ស៊ីនជាការលូកដៃនយោបាយសៀមឬ?

ManCityThaksinEPA_468x673

លោកថាក់ស៊ីន អតីតនាយករដ្ឋមន្រ្តីសៀម


ដើរដល់ចំនុចនេះខ្ញុំមិនដឹងថា រដ្ឋាភិបាលខ្មែរ គិតយ៉ាងណាទេ គឺពិបាកនិយាយអោយត្រូវណាស់។ ការតែងតាំងលោកថាក់ស៊ីនជាទីប្រឹក្សាសេដ្ឋកិច្ចរបស់រដ្ឋាភិបាល និងជាទីប្រឹក្សាសេដ្ឋកិច្ចផ្ទាល់ខ្លួនរបស់នាយករដ្ឋមន្រ្តី គឺជាការលូកដៃក្នុងនយោបាយសៀមឬ? តើនេះដល់ពេលដែលខ្មែរ ចាប់ផ្តើមក្រលុកប្រទេសសៀម ដែលពីមុនសៀមបាន ក្រលុកប្រទេសខ្មែរ យ៉ាងចាស់ដៃរាប់សិបដងមែនឬទេ? ឬមួយរដ្ឋាភិបាលខ្មែរ មានផលចំនេញក្នុងបញ្ហានេះ? ចុះតែងតាំងរួចហើយ ថាក់ស៊ីនអាចមកធ្វើអោយសេដ្ឋកិច្ចស្រុកខ្មែរល្អប្រសើរឬទេ? តើគួរគិតដល់ទំនាក់ទំនងរវាងសៀមនិងខ្មែរ ទៀតឬទេ?
សំនួរខាងលើបើខ្ញុំជាអ្នកនយោបាយវិញ បែបដេកគិតឡើងធាត់ហើយមើលទៅ ព្រោះមិនដឹងថាធ្វើយ៉ាងណាល្អ។ មានអ្នកខ្លះ មានមតិថា លោកនាយករដ្ឋមន្រ្តី ជួយលោកថាក់ស៊ីនគឺ ក្នុងឋានៈជាមិត្ត ហើយចាត់ទុកលោកជាអ្នកទោសនយោបាយ។ ខ្ញុំឆ្ងល់ទៀតថា លោកថាក់ស៊ីនជាប់ទោសនយោបាយមែនឬ? ចឹងចាំបាច់សុំការលើកលែងពីស្តេចសៀមធ្វើអី? បើគាត់ជួយក្នុងនាមជាមិត្ត ចាំបាច់តែងតាំងជាទីប្រឹក្សាធ្វើអី? នេះជាការបង្ហាញពីវប្បធម៍ ដែលគេតែហៅថា ប្រើខ្សែប្រើខ្នងហ្នឹងឬ?
ពិតណាស់ថា យើងអាចដឹងបានថា លោកថាក់ស៊ីនមានសមត្ថភាពខាងសេដ្ឋកិច្ចហ្នឹងមែន តែទង្វើនេះអាច ផ្សះផ្សាររវាងខ្មែរ និងសៀមបានឬទេ? មើលទៅមនុស្សភាគច្រើនទាំងសៀមទាំងខ្មែរ សុទ្ធតែដក់ជាប់នូវរឿងពី អតីត ចឹងពិបាកនឹងផ្សះផ្សារណាស់ ។
នៅមានសំនួរច្រើនទៀត តែខ្ជិលគិតសរសេរណាស់ព្រោះ យូរទៅកាន់តែយូរទៅ អាណិតតែបងប្អូន តាមជាយដែនទេ !