ពន្យល់ពាក្យ៖ ក្មេងទំនើង

សព្វថ្ងៃនេះ ពាក្យក្មេងទំនើង គឺ ត្រូវបានគេមើលឃើញ ស្តាប់ឮ តាមបណ្តារបណ្តាញពត៍មានផ្សេងៗ នៅក្នុងប្រទេស កម្ពុជា ដែលពាក្យមួយនេះត្រូវបានគេប្រើជំនួស ពាក្យបងធំ, បងធំបងតូច, ពួកស្ទាវ, ក្មេងស្ទាវ… ហើយសព្វថ្ងៃនេះ រាជរដ្ឋាភិបានខ្មែរ កំពុងតែរៀបគំរោង បកប្រែច្បាប់ ពីបរទេសដើម្បីសិក្សា និងតាក់តែងច្បាប់ខ្មែរ ដើម្បីគ្រប់គ្រងពួកក្មេងទំនើងទាំងនោះ។
ចំពោះបញ្ហានេះ ក៏នៅមានការបញ្ចេញមតិជាច្រើនជុំវិញបញ្ហាតាក់តែងច្បាប់នេះ មានអ្នកគាំទ្រ និងមានអ្នកមិនពេញចិត្ត ឬ មិនទាន់ចង់អោយមានច្បាប់នេះដែរ។
វាពិតណាស់នីតិរដ្ឋ គឺត្រូវគ្រប់គ្រងដោយច្បាប់ ហើយច្បាប់ដែលមានហើយ ត្រូវតែអនុវត្តអោយបាន កុំអោយគេថា ចេះតែបង្កើនការងារសំរាប់អ្នកធំធ្វើ អស់តែលុយជំនួយឬ លុយដែលពលរដ្ឋបង់ពន្ធ ព្រោះតាក់តែងច្បាប់មិនមែន ១ថ្ងៃធ្វើចេញនោះទេ។ ចំពោះការធ្វើច្បាប់នោះចេញឬ មិនចេញខ្ញុំក៏មិនមានយោបល់អីដែរ ព្រោះមានអ្នកធ្វើការខាងហ្នឹងហើយ តែអី្វដែលខ្ញុំចង់ បញ្ជាក់អោយច្បាស់នោះ គឺ ក្មេងទំនើង។ បើយើងវិភាគគឺ ៖
ក្មេង(គុ.)(ន.)៖មនុស្សឬ សត្វដែលមានអាយុតិចៈ មនុស្សក្មេង, នៅក្មេង…
ទំនើង(ន.)៖ សេចក្តីទើង, ដំណើរដែលធ្វើឥតទើសទាល់តាមតែអំណាចចិត្ត
បើស្តាប់ទៅ ពាក្យថា ក្មេងទំនើង ក៏អាចសំដៅទៅលើ ក្មេង/កូនចៅ ក្នុងគ្រួសារមួយដែល ត្រូវអាណាព្យាបាលទំរើស ធ្វើអោយគេខូច បាត់បង់សីលធម៍ ឬ មិនស្តាប់បង្គាប់អ្នកដទៃជាដើម។ តែឥលូវ ពាក្យនេះវាបានត្រូវគេប្រើ ទៅលើពួក អ្នកមានកាយវិការ ព្រហើន តាមទីសាធារណៈ ដូចជាក្រុមផឹកស៊ី ឡូឡា វាយកាប់ចាក់គ្នាបង្កភាពអនាធិបតេយ្យជាដើម… តែខ្ញុំស្តាប់ទៅ ហៅពួកជំពូកខ្លះថាជាក្មេងទំនើង ដូចជាលើកដំកើង ពួកហ្នឹងតិចហើយ… ដូចអ្នកជាខ្លះ ទៅរៀនទុកសក់វែង ស្លៀកសំពត់ខ្លី(នារី) ក៏គេចាត់ចូលប្រភេទ ក្មេងទំនើងដែរ… ម្យ៉ាងបើធៀបអ្នកលេងកាប់ចាក់ ជាមួយពួកធ្វើខុសតិចតួចដែលមិនប៉ះពាល់ ដល់ប្រយោជន៏សាធារណៈជន ហើយហៅថា ក្មេងទំនើង ដូចគ្នាគឺ ហាក់ដូចមិនយុត្តធម៍ទេដឹង?
តើគួរប្រើពាក្យនេះរួម ឬ ក៏គួរតែបែងចែកអោយដាច់ស្រលះ?

អំពីម្ចាស់ប្លក សាយ័ន្ត
Professional Engineer

7 Responses to ពន្យល់ពាក្យ៖ ក្មេងទំនើង

  1. Vanna says:

    ខ្ញុំ​គិត​ថា​បើ​គ្រាន់​តែ​ហឺហា​ឡូយឆាយ​ មិន​សា្តប់​បង្គាប់​អ្នក​ដ៏ទៃ​(ម្តាយ​ឪពុក បង​ប្អូន..) តែ​​មិន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សង្គមគួតែ​ហៅ​ថា​ក្មេង​ទំនើង​។ ផ្ទុយ​ពី​នេះ គឺ​ធ្វើ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សង្តាប់ធ្នាប់​ទូទៅគួ​ហៅ​ថា​ក្មេង​ពាល៕

  2. phuylai says:

    ក្មេងទំនើងគឹក្មេងចូលចិត្តប្រើដៃជើង ប្រលែងនឹងភ្លើង ដើរពើងហើយ​ផ្កើន
    ៌ឧទាហរណ៍៖តាសាយ័នជាដើម
    ហិហិហិ 😆

  3. អគ្គលីបុត្រ says:

    សាច់ញាតិអ្នកដាក់ឲ្យប្រើពាក្យនេះ ក៏ជាក្មេងពាលដែរ! ចឹងគេដូរមកហៅ​ទំនើង ដើម្បីកុំ​ឲ្យវាប៉ះពាល់សាច់ញាតិគេខ្លាំងពេក!
    ក្មេងពាល សំរាប់ ពួក​ឆក់ប្លន់
    បងតូចបងធំ សំរាប់ក្មេង​ចូលចិត្តកាប់ចាក់
    ក្មេងទំនើង សំរាប់ពួកកូនអ្នកមាន ដែលចូលចិត្ត​ ប្រើលុយ ប្រើ​ខ្សែ!
    ចែកចឹង បានឬអត់ទេនៀក?

    • ម្យ៉ាងដែរ តើល្បងបុត្រ! ខ្ញុំគិតថាក្មេងទំនើងភាគច្រើនគឺអសលោកកូនអ្នកមានហ្នឹងហ្មង! បើថាសិនជាកូនអ្នកក្រវិញប្រហែលគេហៅ អាយូគូង បាតផ្សារ អីណាណោះទេ!

  4. THA RO says:

    ក្មេងទំនើង​​មានន័យថា​ ជាក្មេងដែលសង្គមមិនត្រូវការ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: