Mini projet ថ្មីបានមកដល់ហើយ

កិច្ចការបានមកដល់ហើយ ក្តៅៗ ដែលគេថាអាមួយនេះគឺស្រួលជាងគេ នៅសល់ សំនង់ផ្ទះដែក និង គ្រឹះ គឺយ៉ាប់ណាស់ ដែលគេទាមទារអោយធ្វើបានល្អបំផុត បានន័យថាកំរិតល្អៀង Exactement បានយក។
ចំពោះ mini projet នេះ ឬ អាចហៅថា assignment គឺមានទិន្ន័យដូចខាងក្រោម៖
ចំនួនជាន់៖​ ៦ ជាន់ ( អ្នកធ្វើទាបជាងគេ ៥ ជាន់ ខ្ពស់ជាងគេ ១០ជាន់)
ជំហានផ្ទះ៖ ១៧ ដែល ១ជំហានផ្ទះ គឺ ៤ម៉ែត្រ(ក្នុងផ្ទះល្វែង ជំហានផ្ទះនិមួយៗ គឺ ទទឹងផ្ទះនឹងឯង)
បណ្តោយផ្ទះ៖ ៧ម៉ែត្រ×3
ផ្ទះធ្វើការសាងសង់ក្នុងរដូវត្រជាក់
[\sigma]=105 kG/cm^2 (របស់ឈើ)
\gamma=700 kG/cm^3 (របស់ឈើ)
ផ្នែកសំនេរ ត្រូវធ្វើ៖

  1. ផ្អែកលើទិន្ន័យ ចូរគូរប្លង់ នៃផ្ទះដែលនឹងត្រូវធ្វើ
  2. គណនា ទំរ​ ( ទ្រពីក្រោមពិតាន, ទប់សសរ,​…. មុនពេលចាក់បេតុង)
  3. គណនា ទំរពិតាន
  4. គណនា ទំរធ្នឹម
  5. សរសេរ​ ពីបច្ចេកទេសសាងសង់ នៃសំនង់បេតុង-ដែក
  6. គណនាពីដំនើរ, រយៈពេល នៃការប្រើប្រាស់ឧបរណ៏ និង ម៉ាស៊ីនក្នុងវិស័យសំនង់ដែលត្រូវប្រើ
  7. គណាជើងទំរសរុប, ដែកសរុប, បរិមាណបេតុងសរុប
  8. ផ្អែកលើ ទិន្ន័យដែលរកឃើញ កំនត់បរិមាណ ចំនួនកម្មករ និងគណនាការចំនាយ លើកំលាំងពលកម្ម
  9. ចែកសំនង់ជា ផ្នែកៗ ដើម្បីធ្វើការសាងសង់
  10. រៀបរាប់បញ្ហាត្រូវគិតគូរ ក្នុងសុវត្ថិភាពនៃការសាងសង់ ខណៈកំពុងសាងសង់អគារដោយបេតុង-ដែក

ផ្នែកគូរប្លង់៖គូរប្លង់ទាំងអស់លើ ក្រដាស់ A1 រួមមានទិន្ន័យ

  1. ផ្ទៃប្លង់ការដ្ឋាន(ប្លង់បាតផ្ទះ) រួមមាន ធ្នឹម, ពិតាន,សសរ, ទីតាំងដាក់ម៉ាស៊ីនយោង… និងងាយស្រួលអាន(ទាំងវិស្វករនិង អ្នកធ្វើសាងសង់ងាយយល់)
  2. ប្លង់កាត់
  3. រៀបរាប់លំអិតពី ធ្នឹម,សសរ,ពិតាន,…
  4. ខណៈពេលធ្វើការសាងសង់

ក្រៅពីនោះនៅមានទិន្ន័យជាច្រើទៀត ដែលខ្ញុំខ្ជិលសរសេរបញ្ចូលណាស់ដូចជា កំពស់គ្រឹះ,កំពស់ដំបូលជាដើម… ខ្ញុំនឹងព្យាយាមធ្វើការងារនេះអោយល្អ ដើម្បីសល់ពេលធ្វើអាផ្សេងៗ ទៀត!

អំពីម្ចាស់ប្លក សាយ័ន្ត
Professional Engineer

6 Responses to Mini projet ថ្មីបានមកដល់ហើយ

  1. Vanna និយាយថា ៖

    ត្រូវ​បើក​មេរៀន​រំលឹក​ឡើង​វិញ​ទៀត​ហើយ​ខ្ញុំ :p

  2. សាយ័ន្ត និយាយថា ៖

    បងចប់ហើយមានការងារហើយ មានអីត្រូវភ័យទេ! ខ្ញុំឯណេះ បានត្រូវភ័យ ហេហេ! បែបចង់មកយក Master ដឹងបង?​ហេហេ

  3. phuylai និយាយថា ៖

    ខ្ញុំធ្លាប់តែសង់ផ្ទះអោយតុក្កតា មិនដែលចាក់បេតុងអីផង ស្រួលសឹងអី 😆 ដល់ឃើញលំហាត់លោកគ្រូតាបានដឹងថាយ៉ាប់ណាស់។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: