ហាមលួចអំពិល

ឥលូវមានការហាមប្រាមលួចបេះអំពិលដូចនេះបងប្អូន ដែលធ្លាប់លួចបេះអំពិលបស់គេសូមមេត្តាបញ្ឈប់ជាបន្ទាន់

ដើម្បីធានាសុវត្ថភាព សូមកុំលួចបស់គេផ្តេសផ្តាស់ទៀត ឬប្រាប់ទីតាំងថាដើមនៅឯណា ទៅកាន់អ្នកដដៃប្រយ័ត្នគេចាប់បាន(ទោះជាប្រាប់ទៅអ្នកដទៃហើយ បញ្ជាក់ថានោះជាដើមរបស់បងភាពក៏ដោយ) ! 😆

ដំណឹងនេះបានមកពី បងភាពក្បែរផ្ទះខ្ញុំ…. ប្រហែជាគាត់ខឹងហើយ យើងមិនចាំបាច់ជួយប្រាប់ ឬ ផ្សាយពាណិជ្ជកម្មអោយគាត់ទេ 😆

អំពីម្ចាស់ប្លក សាយ័ន្ត
Professional Engineer

22 Responses to ហាមលួចអំពិល

  1. សុវុឌ្ឍី និយាយថា ៖

    និយាយអីនឹងញុំអានអត់សូវយល់ ប្រហែលជានិយាយពីសារពត័មានដើមអំពិលទេដឹងនឹង

    • សាយ័ន្ត និយាយថា ៖

      ខ្ញុំអត់ដឹងទេ! ហេហេ រឿងហ្នឹងទាល់តែកាត់យល់បានបាន! ឥលូវនិយាយអីផ្ដេសផ្តាស់មិនកើតទេ! ហេហេ

      • វិចិត្រ និយាយថា ៖

        អត់​និយាយ​ចំ​ឈ្មោះ​ និយាយ​​បែប​ទស្សនវិជ្ជា ដៀមដាម​ម៉ាសេរី អត់​មាន​ទោស 😀
        ​ឃើញ​ខាង​ដើម​អម្ពិល គេ​និយាយ​អត់​ចំ​ឈ្មោះ​ដែរ ដល់​អញ្ចឹង​អត់​ដឹង​គេ​ចង់​ថា​នរណា​លួច​របស់​គេ​។

  2. សាយ័ន្ត និយាយថា ៖

    ហេហេ​​ លោកគ្រូបានយល់ចិត្តខ្ញុំមែន(ស្ទីលអ្នកនយោបាយស្រុកខ្មែរ)! តែខ្ញុំការលួចយកពត៍មាន និង ការលីងឬ លើកយកចំនុចណាមួយនៃសារពត៍មាន មកផ្សាយបន្ត គឺ មិនដូចគ្នាទេ ការលើកយកពត៍មានមកចែករំលែកអោយគេដឹង ហើយរក្សាប្រភពដើមដដែល មានទៅស្អីផង ព្រោះគេ នៅដឹងថាវាចេញមកអ្នក ហើយគេចង់អានលំអិតគេ ចូលវេបសាយ ដើមទៅ គឺដូចជាជួយផ្សព្វផ្សាយដែរ! មានវេបសាយខ្លះ កុំតែបានអ្នកប្លក់ ប្រាប់តគ្នាស្មានតែបានគេស្គាល់ច្រើនក៏អី! ដូច google អីជាដើម បន់អោយតែគេ ដាក់លីងបស់ខ្លួនទេ(អាចរកចំនូលបានទៀត)។ តែការលួចយកបស់គេ ហើយថាជាបស់ខ្លួន គឺវាខុសទាំងស្រុងមែន! ចឹងគេហាមគឺត្រូវហើយ!

  3. Mach Morn និយាយថា ៖

    ខ្ញុំស្របតាមអ្វីដែល សាយន្ត និយាយ។ នៅលើ វ៉ិបសាយ ឬសៀវភៅក៏ដោយ គឺគេអនុញ្ញាតិឲ្យអ្នកអានអាចចម្លងបានតែសម្រាប់ទុកជាឯកសារផ្ទាល់ខ្លួន ចែកគ្នាអាន ឬក៏ផុសផ្សាយក៏បាន តែត្រូវរក្សាប្រភពដើម ថាយើងបានអត្ថបទ​នេះមកពីណា។ ស្វែងយល់បន្ថែម សូមមើលសៀវភៅនៅទំព័រឯកសារយោង (Reference or Bibliography) 😆

  4. Mach Morn និយាយថា ៖

    មើលនៅគេហទំព័រ កំណាព្យ

  5. Samady KS និយាយថា ៖

    តាម​ពិត​ទៅ​បើ​យើង​យក​ព័ត៌មាន​ក្នុង ដើម​អំពិល ​មក​សរសេរ​ដោយ​រក្សា​ប្រភព​ដើម​វា​គ្មាន​ទៅ​ស្អី​ឡើយ បើ​គ្រាន់​តែ​យក​មក​ប្រាប់ ត គ្នា​ក៏​មិន​បាន​នោះ​គឺ​ផ្ដាច់​ការ​ហ្មង, គេហទំព័រ ដើម​អំពិល ប្រើ​ប្រាស់​អក្សរ លីមូន សោះ​ហ្នឹង​ គ្មាន​អ្នក​ណា​អាច​ស្វែង​រក​តាម​រយះ Google បាន​ឡើយ​ទាល់​តែ​ប្រើ​យូនិកូដ​ទើប​​រក​ឃើញ បើ​មិន​ដូច្នោះ​ទេ​មាន​តែ​ការ​ដាក់ Link ប្រាប់​គ្នីគ្នា​ទេ​ទើប​ព័ត៌មាន ដើម​អំពិល​​ត្រូវ​បាន​ស្គាល់​ច្រើន​​

  6. វិចិត្រ និយាយថា ៖

    ខ្ញុំ​ថា​បើ​ខុស មាន​តែ​Copy Past របស់​គេ​ទាំង​ដុល​មក បាន​ខុស។ បើ​គ្រាន់​តែ​ដក​ស្រង់បញ្ជាក់​ប្រភព​ត្រឹម​ត្រូវ ដូច​ជា​មិន​ដឹង​ជា​យក​ជា​កំហុស​យ៉ាង​ម៉េច​ទេ ។
    បើ​គ្រាន់​តែ​អញ្ចឹង​ខុស ដើម​អម្ពិល​ហ្នឹង​សង្ស័យ​ខុស​មុន​ទៀត ព្រោះ​ជួន​កាល​ផ្សាយ​រូប​ថត​គេ ដូច​គេ​ជិះឡាន​បុក​គ្នា អី ដឹង​បានទៅ​សុំការ​អនុញ្ញាត​ពី​សាម៉ី​ខ្លួន​គេ​រឺ​អត់?។
    តែ​សង្ស័យ​មាន​អ្នក​CopyPast មើល​ទៅ?។

  7. សុភា និយាយថា ៖

    មែន​ណឹង​ យើង​គួរ​តែ​ឈប់​ទៅ​ក្បែរៗ​ដើម​អំពិល​បស់​គេ​ទៅ ប្រយត្ន​មាន​ថ្ងៃ​ស៊យ​គេ​ថា​យើង​លួច​បេះ​អំពិល​គេ ហេហេ

  8. សុភា និយាយថា ៖

    ខ្ញុំ សើច​មិន​ទាន់​បាត់​ផង សាយន្ត​ចេះ​រក​នឹក​ឃើញ​ណ៎

  9. kooms និយាយថា ៖

    ហាហា!​ ប្រ​ហែល​ជា​បង​ភាព​បាត់​អ្នក​ទស្សនា​ហើយ​មើល​ទៅ​បាន​ជា​គាត់ ចេញ​មក​ប្រមាន​បែប​នេះ។ តែ​ទោះ​ជា​យ៉ាង​ណា​ កា​រចែក​រំលែក​ព័ត៌​មាន​​មិន​ជា​រឿង​អី​ខុស​ច្បាប់​ទេ​។ បើ​ខុស​មែន​នោះ​គឺ​ដូច​លោក​គ្រួ​មាន​ប្រសាសន៍​អញ្ចឺង។

  10. kooms និយាយថា ៖

    មិន​ដឹង​ថា​យ៉ាង​មេច​ស្រុក​ខ្មែរ​ចេញ​មក​គឺ​ខុស​គេ​តែ​ម្តង មាន​ប្រភព​ព័ត៌​ជា​ច្រើន​ ដួច​ Yahoo, CNET, CNN, BBC… រាល់​ព័ត៌​មាន​របស់​គេ សុទ្ធតែ​មាន​តំណរ​អាចអោយ​យើង​ ចែក​រំលែក​ទៅ​មិន​ភ័ក្រ្ភ តាម​រយៈ Websites ជាច្រើនដូច​ជា facebook, twitter, digg, mixx… ឬតាម រយៈ RSS reader ដែល​ Content ទាំង​ស្រុង​របស់​ Article និមួយៗ ត្រូវ​បាន​ទាញ​យក​ទាំង​ Content រូម​ជាមួយ​ផង។ ចំឡែក​អី​ស្រុក​យើង​ បាន​គេ​ជួយ​ផ្សព្វ​ផ្សាយ​ បែ​ជា​គិត​គេ​ថា​លួច​ទៅ​វិញ។ តើ​មាន​ន័យ​ដូចម្តេច​ទៅ​ ពាក្យថា​ព័ត៌មាន?

    • សាយ័ន្ត និយាយថា ៖

      (សុំទោសចំពោះ comments បង​ komms មិនដឹងយ៉ាងម៉េចបានលោតចូល spam ខ្ញុំបានចូលអានហើយយកចេញមកវិញ សូមបងអភ័យទោសចំពោះ កំហុសបច្ចេកទេស វើដប្រេស និងខ្ញុំមិនបានដឹងថាមាន spam អរគុណបងបានចូលរួមយោបល់)

  11. សុវុឌ្ឍី និយាយថា ៖

    ទើបតែមានពេលចូលមើលដើមអំពិលមិញនឹង ទើបយល់ហេហេ

  12. សាយ័ន្ត និយាយថា ៖

    សួស្តី អ្នកទាំអស់គ្នា ខ្ញុំមកពីរៀនយឺតពេលតិច មានភ្ញៀវច្រើនណាស់មកលេង! គ្មានអីទទួលទេ ព្រោះគេហាមលែងអោយបេះ អំពិលគេ ហើយ! ហេហេ 😆
    ដូចល្បងសាមឌីថាចឹង ប្រើលីមូន copy paste ពិបាករកតាម google ណាស់​ បើងចឹងចំលងជាឯកសារក៏ពិបាកដែរ!
    ខ្ញុំក៏គិតដូចលោកគ្រូដែរ ព្រោះឃើញមានវេបសាយខ្លះមានពត៍មានយឺត(លើវេបសាយ) ជាងវេបសាយមួយនោះ ចឹងគេក៏គិតថាគេយក បស់ខ្លួនទៅ!
    ហើយដូច Morn ថាចឹង​ យើងរក្សាប្រភពដើមថាជារបស់អ្នកណា គ្មានទៅស្អីទេ ព្រោះវាជាអ្វីដែលចែកfree ស្រាប់ បើសិនជារបស់គេលក់ដូរ យើងយកមកចែកគ្នាបានថាយ៉ាប់!

  13. កញ្ញា និយាយថា ៖

    បើយើងចង់ copy past ​អត្ថបទរបស់នរណាម្នាក់មកដាក់ក្នុងអត្តបទរបស់ខ្លួន​​យើងគួរតែសរសេរជាលក្ខណៈ​ quote រឺ​ paraphrase ​តែបើយកទាំងដុល​មកដាក់តែម្តង​គួរបញ្ជាក់ប្រាប់ពី​ប្រភពរបស់គេ​និង​ដាក់លីងឲគេទៅតាមដានវិញ។​​
    តែចង់ឲត្រឹមត្រូវមិនឲរំលោភសិទ្ធិអ្នកនិពន្ធសោះ​យើងគួរតែប្រើចេះ​លក្ខណៈ​Synthesis ដោយ​ដកស្រង់គំនិតរបស់គេតែសរសេរ​​បន្តែម​គំនិតរបស់ខ្លួន​​ដោយដាក់​reference.
    បើយើងមិនបានបំពានលក្ខ័ខណ្ឌណាមួយទេ​គេគ្មានសិទ្ធិមកថាឬបន្ទោស​យើងទេ។

    • សាយ័ន្ត និយាយថា ៖

      យោបល់ល្អមែន! តែបើនិយាយពីការយកពត៍មាន បើមានព្រឹត្តិការណ៏ ណាមួយកើតឡើង ម៉េចដឹងថាយើងតែម្នាក់ដែលយកពត៍មាននោះបាន បើចឹងការផ្សាយដំណឹងមិនបានទូលំទូលាយទេ បើសិនជាអត្ថបទនិពន្ធ វាពិតណាស់ថា យើងចាំបាយត្រូវ quote ឬ ដកស្រង់យកឃ្លាគេ មកបញ្ជាក់ហើយរក្សាឬប្រាប់ពីប្រភពដែលយកមក!
      នៅយួនគឺមានវេបសាយមួយ ដែលគេ ដាក់តែលីងបន្តពីវេបសាយដទៃទេ ហើយសមាជិកក្នុងនោះគឺ គេវិភាគឬ បញ្ចេញយោបល់ពីអ្វីដែលគេសរសេរក្នុងវេបសាយដែលលីងមក! នេះជាការចែករំលែកពត៍មានមួយដ៏ល្អ !

  14. វិចិត្រ និយាយថា ៖

    ង៉ៃ​មុន​ទើប​តែ​សរសេរ​អត្ថបទ​និយាយ​ពី​រឿង​ដើម​អម្ពិល។ ដល់​ឥលូវ​ឃើញ​ដើម​អម្ពិល​ហ្នឹង​គេផ្សា​យ​អញ្ចឹង​ ដូចជាមាន​ខ្លួន​។
    http://svichet.wordpress.com/2009/09/08/translation/

    • សាយ័ន្ត និយាយថា ៖

      ត្រង់នេះ ខ្ញុំគិតថាមិនអីទេ ព្រោះលោកគ្រូធ្វើការរិះគន់ ទៅលើដើមអំពិល មិនបាយលួចយកពត៍មានគេទេ ហើយលោកគ្រូក៏បានបញ្ជាក់ពីប្រភពដែលដើមអំពិលបកប្រែទៀត! តែតិចគេថា គេទៅយកពត៍មានផ្ទាល់ ឬ អ្នកធ្វើបង្កើតកំព្យូទ័រ(តាមពិតប្រូក្រាម) ជាអ្នកអោយពត៍មានមកគេ ចឹងបានខាងដើមអំពិលមានសិទ្ធ! ហេហេ
      ម្យ៉ាងទៀត រឿងព្យុះ ketsana ដូចជាមានពត៍មានមួយចំនួនផ្សាយក្រោយខ្ញុំផង! ហេហេ (ត្រង់ចំនុចប៉ះពាល់មកដល់កម្ពុជា)

  15. voleak និយាយថា ៖

    Hi..Darling. Can’t contact b u…hey cos o busy pek. H a u neng?
    How abov the weather there? it’s trouble or not? In BB nt matter.
    When o saw natural disaster in VN on TV ,o worry b men ten hey? b ort ey te men te???
    Oh…b4 wen o read ur Text o dt understand wat b mean? But now understand hey…b look like politician men hey….
    ohh…oh now o kidding na….Why b nt allow other steal pick tamarind?
    But o remember that b4 b used to steal pick my mango when b back from kdol Secondary school to ur house….really?Oh pet che koch men hey?
    Proyat my father Tam Torn b eng Soy Tom hey…hihi. My father Kach nas…na..hihi

    • សាយ័ន្ត និយាយថា ៖

      សួស្តីអូន… បងសុខសប្បាយទេ ! បងក៏មិនសូវបានទាក់ទងអូនដែរ​ព្រោះរវល់ធ្វើ ការងារសាលា! នៅហាណូយមិនមានប៉ះពាល់ខ្យល់ព្យុះទេ តែភាគកណ្តាល និងតំបន់មាត់សមុទ្រមួយចំនួន ប៉ះពាល់ធ្ងន់ណាស់!
      រឿងបេះស្វាយបងនៅចាំតើ តែអូនកុំប្រាប់ប៉ាទៅ​ គាត់មិនដឹងទេ! ហេហេ

  16. voleak និយាយថា ៖

    hihi…..o cant help b te , o tell him hey…B eng soy hey.
    wen he catch b ban he’l force b to his son-in law hey…
    Chouy ort ban te…hihi

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: