ប្រកួតប្រណាំងរទេះគោរបស់ខ្មែរ នៅវៀតណាម

មានប្រហែល ៧២ រទេះគោ ដែលទឹមដោយ១រទេះ គោ២ក្បាល របស់បងប្អូនជនជាតិខ្មែរ នៅឯស្រុក ថិក បៀន Tịnh Biên​ ស្រុក ជី តូន Tri Tôn ស្រុក ចូវ ថាញ Châu Thành និងខ្លះមកខេង អាន យ៉ាង បានមកចូលរួម វគ្គផ្តាច់ព្រ័ត្ត នៅថ្ងៃ ១៨ ខែ កញ្ញា ឆ្នាំ២០០៩ ហើយក៏ជាឱកាសអបអរថ្ងៃបុណ្យភ្ជុំបិណ្យដែរ។ សូមអបអរសាទរ ចំពោះបងប្អូនខ្មែរ នៅតែចូលចិត្តល្បែង កំសាន្តពីបុរាណ និងកាន់ខ្ជាប់ទំនៀមទំលាប់ខ្មែរ។

អ្នកចូលរួមទស្សនាប្រហែល ៣០ ០០០នាក់

អ្នកចូលរួមទស្សនាប្រហែល ៣០ ០០០នាក់

មើលបណ្តើរត្រាំជើងក្នុងភក់បណ្តើរ

មើលបណ្តើរត្រាំជើងក្នុងភក់បណ្តើរ

ប្រឹងពេញទំហឹង...

ប្រឹងពេញទំហឹង...

រទេះគោដែលជិតដល់ទី កំពុងបង្កើនល្បឿន

រទេះគោដែលជិតដល់ទី កំពុងបង្កើនល្បឿន

អ្នកបរទេះគោនៅតែញញឹមរីករាយទោះជាប្រលាក់យ៉ាងណាក្តី

អ្នកបរទេះគោនៅតែញញឹមរីករាយទោះជាប្រលាក់យ៉ាងណាក្តី

មានទាំងអ្នកដាច់ខ្សែរទេះ ដួលទីងណាត់ទីងណែងទៀត

មានទាំងអ្នកដាច់ខ្សែរទេះ ដួលទីងណាត់ទីងណែងទៀត

រទេះរបស់គាត់នេះជ្រុលចេញពីផ្លូវបរទៅរកស្មៅវិញ(បែបគោគាត់ឃ្លានយ៉ាង ហិហិ)

រទេះរបស់គាត់នេះជ្រុលចេញពីផ្លូវបរទៅសិនស្មៅវិញ(បែបគោគាត់ឃ្លានយ៉ាង ហិហិ)

អ្នកថតរូបប្រឹងតាមថតក្នុងផ្លូវរទេះដែលពោរពេញដោយភក់

អ្នកថតរូបប្រឹងតាមថតក្នុងផ្លូវរទេះដែលពោរពេញដោយភក់

អ្នកចូលរួមម្នាក់ៗ ខំប្រឹងតាមដានយ៉ាងយកចិត្តទុកដាក់

អ្នកចូលរួមម្នាក់ៗ ខំប្រឹងតាមដានយ៉ាងយកចិត្តទុកដាក់

មុខអ្នកប្រកួតក្រោយពេលប្រណាងចប់សុទ្ធតែភក់

មុខអ្នកប្រកួតក្រោយពេលប្រណាងចប់សុទ្ធតែភក់

អំពី សាយ័ន្ត
Professional Engineer

21 Responses to ប្រកួតប្រណាំងរទេះគោរបស់ខ្មែរ នៅវៀតណាម

  1. Chanroeun Pa says:

    គួរអោយចាប់អារម្មណ៍មែន។​ មើលទៅដូចជាមិនមែនប្រណាំងរទេះគោទេ តែប្រណាំងការបររនាស់ទេតើ។

    • សួស្តី Chanroeun បើនិយាយអោយចំហ្មងគឺ គេប្រនាំងគោទេ តែដើម្បីងាយ ស្រួលគេក៏ទឺមគោទាំងនោះ ជាគូរ ដែលក្នុងការទឺមគេ អាចទឺមជាមួយរទេះ ឬ រនាស់ ឃើញថាក្នុងនោះក៏មិនមែនរនាស់ដែរ គឺគ្រាន់តែកំនាត់ឈើ ដែលគ្មានធ្មេញដូចរនាស់ទេ ដើម្បីការពារកុំអោយមាន គ្រោះថា្នក់ពេលដួលឬ ដាច់ខ្សែ និងបញ្ហាអចេតនា ណាមួយកើតឡើង! ខ្ញុំហៅ​ ថាការប្រណាំងរទេះគោ បែបនេះគ្រាន់អោយងាយស្តាប់ប៉ុណ្ណោះ! អរគុណដែលចូលមកលេង 🙂

  2. ម្នាក់​ក្នុង​ចំនោម​អ្នក​នៅ​លើ​ចុង​ឈើ​ហ្នឹង ជា​សាយ័ន្ត​មិន​មែន​?

  3. សុភា says:

    អ្ន​ក​ចូល​រួម​ប្រគួត​សុទ្ធ​តែ​ខ្មែរ​មែន​ទេ? មើល​ទៅ​សប្បាយ​ដល់​ហើយ។ នៅ ខ្មែរ​មិន​ដែល​ឃើញ​មាន​ផង។ អស្ចារ្យ​មែន​ៗ

    • មានខ្មែរ(ខ្មែរក្រោម)និងវៀតណាម ហើយក៏មានជនជាតិបរទេសដែរ ភាឯងចប់ពីតបណ្ឌិតវិញខ្ញុំទាក់ទងគេអោយបររទេសហ្នឹងម៉ាគ្រឿងដែរ ! ហេហេ

      • សុភា says:

        ហាហា អរគុណ​ទុក​ជា​មុន។ លុយ​​ភក់​ចឹង ធ្លាប់​ដែរ​តើរ គឺ​ចុះ​ស្ទូង​និង​ចាប់​ត្រី។ បើ​សាក់​ប្រណាំង​រទេះ​ក៏​មិន​ថ្វី​ដែរ ហេហេ

  4. ខ្ញុំក៏ចឹងដែរ​ ធ្លាប់តែដកស្ទូងច្រូតអីហ្នឹង តិចតួចចេះតែធ្វើកើត ដល់ពេលសាកបរទេះ ស្រែក ម៉ ទៅ គោវាគ្រវីក្បាលដែរ ! បែបវាដឹងថាខ្ញុំមិនចេះបរហើយយ៉ាង ! ហាហា

  5. peehs07 says:

    សាយ័ន្តចេះបានយករឿងមកប្រកាសយ៉ាងល្អ គួរជាទីគយគន់ ហើយខ្ញុំចាប់អារម្មណ៍ត្រង់ អ្នកទស្សនាឡើងមើលលើចុងឈើ និងអ្នកបរប្រណាំង គោអូសបាស់ជើង ហើយនិងប្រឡាក់ភក់ស្រម៉ាម។

    នេះធ្វើឱ្យខ្ញុំនឹកឃើញកាលខ្ញុំនៅកុមារ នៅពេលដែលខ្ញុំសម្រាករៀន ថ្ងៃសៅរ៍អាទិត្យ បានទៅលេងផ្ទះយាយតាខ្ញុំ ហើយបានទៅមើល ពូខ្ញុំគាត់ភ្ជួររាស់ស្រែ ហើយគាត់ហៅខ្ញុំ ឱ្យជួយជិះរនាស់គាត់ នៅពេលគាត់ រាស់។ តែចៃដន្យ ខ្ញុំជិះទៅវាមិនជាប់អី ធ្លាក់ ហើយរនាស់វារាស់ខ្ញុំពីរបីត្រឡប់
    ទម្រាំតែគោវាឈប់ ប្រឡាក់ភក់ពេញខ្លួននិងក្បាលទាំងអស់។ ពូខ្ញុំនោះគាត់
    មើលមិនសូវឃើញផង ហើយដីអាចម៍បំណាស់នៅស្រុកបាត់ដំបងវាធំៗនិង
    មានស្មៅផង មិនងាយដឹងថាខ្ញុំធ្លាក់ទេ ទាល់តែខ្ញុំហៅគាត់ឱ្យឈប់ ទើបគាត់
    ដឹងថាខ្ញុំធ្លាក់ គាត់រវល់តែខំប្រឹងបញ្ជារគោឱ្យរាស់ ហើយភ្នែកគាត់ រវល់តែ មើលទៅខាងមុខ។

    នេះក្លាយទៅជារឿងកំប្លែងលែង នៅពេលដែលខ្ញុំបានជួបគាត់ម្តងៗ ហើយ
    និយាយអំពីរឿងធ្វើស្រែនោះ តែងតែលើករឿងនេះមកនិយាយលេង។ល។

  6. កាលនៅក្មេងធ្លាប់បរទេះតែភ្លូកមិនតិចដងទេ។

    @សុភា:នៅស្រុកខ្មែរយើងក៏មានការប្រណាំងរទេះគោដែរ។ នៅខេត្តកំពង់ឆ្នាំង​ជាពិសេសស្រុកកំពុងត្រឡាច ប្រជាជនតែងតែរៀបចំការប្រណាំងរទេះគោ (ការបរទេះគោដែលមានទាំងរទេះធម្មតា និងរទេះសាឡី)ពិសេសក្នុងឱកាស​បុណ្យដារលានបន្ទាប់ពីច្រូតកាត់ហើយ។

  7. voleak99 says:

    oh…so interesting…b tov merl neung ke ort neng?

  8. voleak99 says:

    now o change my phon for a short period ,my new phon 0976368138 .If o use the old number o’l tell b.

  9. កេសី says:

    អូយ បើបានបរនឹងគេ មិនដឹងជាសប្បាយប៉ុណ្ណាទេ ។ ខ្ញុំចង់បររទេសគោយូរ​ហើយ ប៉ុន្ដែមិនដែលមាននរណាម្នាក់បណ្ដោយគោរបស់គេ អោយខ្ញុំបរទាល់​តែសោះ ។

    • អូខេ បងកេសី ចាំទៅស្រុកខ្ញុំ ឬ ស្រុកកំពុងត្រឡាចចាំខ្ញុំជួយទាក់ទងគេ អោយបង បររទេះម្តង! តែសុំសួរទម្ងន់ប៉ុន្មានហើយបងស្រី?​ 😀

  10. monida says:

    នៅស្រុក​យើង​ប្រហែល​ជាមាន​ការ​ប្រណាំង​រទេះ​គោ​អីចឹង​ដែរ គ្រាន់​តែ​មិន​សូវ​ញឹក​ញាប់។ ខ្ញុំ​ធ្លាប់​មើល​ទូរទស្សន៍ឃើញ​ម្តង​ដែរ​ក្នុង​កម្ម​វិធី​ព័ត៌មានការ​ប្រណាំង​រទេះ​គោនៅ​ជាយ​ក្រុង​ភ្នំពេញ។

  11. khmerse7en says:

    តើការប្រណាំងរទេះគោនេះមានជារៀងរាល់ឆ្នាំមែនទេ?​ មើលទៅដូចជាសប្បាយដល់ហើយ បើបានចូលរួមមិនដឹងជាសប្បាយយ៉ាងណាទេ!!!!!!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: