ដោះស្រាយលំហាត់ RDM

ចូរគូសដ្យាក្រាមកំលាំងប្រតិកម្មក្នុងធ្នឹមដូចរូបខាងក្រោម

រូបភាព.១

រូបភាព.១


a=1m, F=15kN, M_0=9kNm, q=6kN/m
១. គណនាកំលាំងប្រតិកម្ម
(ដៅចំនុច A, B និង C តាមកំនាត់ធ្នឹមត្រង់ពេលមានបំរែបំរួលកំលាំងមានអំពើលើធ្នឹមដូចរូបភាព.២)
តាមរូបយើងបាន៖
\sum M_C=V_A.3a+M_0-Fa-\frac{1}{2}qa^2=0(ផលបូលម៉ូម៉ង់ត្រង់ C)
យើងបាន V_A=\frac{F}{3}+\frac{qa}{6}-\frac{M_0}{3a}=5+1-3=3(kN)
ផលបូកម៉ូម៉ង់ត្រង់ A គឺ៖ \sum M_A=V_C.3a-M_0-F.2a-qa\frac{5a}{2}=0
គេបាន V_C=\frac{2F}{3}+\frac{5qa}{6}+{M_0}{3a}=5+10+3=18(kN)
ផ្ទៀងផ្ទាត់ V_A+V_C=qa+F=6+15=21(kN)
២. របៀបគូសដ្យាក្រាម
លើកំនាត់ធ្នឹម AB (រូបភាព.២) ដោយប្រើវិធីកាត់មុខកាត់ 1-1 រក្សាទុកផ្នែកខាងឆ្វេង ដើម្បីពិនិត្យលំនឹង
(0\leq z_1\leq 2a)
N=0
Q=V_A=3
M=V_A.z_1=3z_1
លើកំនាត់ធ្នឹម CB (រូបភាព.២) ដោយប្រើមុខកាត់ 2-2 រក្សាទុកផ្នែកខាងស្តាំដើម្បីពិនិត្យលំនឹង គេបាន
(0\leq z_2\leq a)
N=0
Q=qz_2-V_c=6z_2-18
M=V_cz_2-\frac{1}{2}q_{2}^{2}=18z_2-3z_{2}^{2}
តាមតំលៃនៃ Q,M ( N=0 ) យើងអាចគូសបានដ្យាក្រាមកំលាំងប្រតិកម្មនៅក្នុងធ្នឹមខាងលើ ដូចរូបភាព.២ ខាងក្រោម៖
រូបភាព.២

រូបភាព.២


ចំនាំ៖បើសិនជាមានមុខកាត់ ណា​ដែល Q=0 នោះត្រូវរកបរិមា M នៅមុខកាត់នោះរួចបញ្ចូលវាក្នុងដ្យាក្រាម។

អំពីម្ចាស់ប្លក សាយ័ន្ត
Professional Engineer

2 Responses to ដោះស្រាយលំហាត់ RDM

  1. Vanna និយាយថា ៖

    គិត​បើក​ sức bền vật liệu រំលឹក​ឡើង​វិញ​ខ្លះ​ហើយ​ខ្ញុំ :p
    និយាយ​អញ្ចឹង​ប្រើ​កម្មវិធី​អី​ដើម្បីសរសេរ​រូបមន្ត​ទាំង​នោះ​លើ​គេហទំព័រ​ទៅ​ សាយ័ន្ត?

  2. សាយ័ន្ត និយាយថា ៖

    សួស្តីបង វណ្ណា ! សុខសប្បាយអត់ហ្នឹង? ការងារយ៉ាងម៉េចហើយ?
    ចំពោះរូបមន្តអស់ហ្នឹង គឺខ្ញុំប្រើ ឡាតិច Latex
    ចុចលីងនេះបងអាចយល់របៀបសរសេរហើយ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: