ដំណោះស្រាយបញ្ហាសិស្សសាលាពេទ្យ

ខ្ញុំមិនដឹងថា ការទទួលយកសិស្សរបស់សាលាពេទ្យជាគោលនយោបាយរបស់រដ្ឋាភិបាល ឬ ជាគោលនយោបាយរបស់ ក្រសួងសុខាភិបាល ឬ ក៏ជារបស់សាលាទេ។ តែខ្ញុំតែងតែឆ្ងល់ថា ហេតុអ្វីក៏សាលានេះ ទទួលសិស្សអោយចូលរៀនឆ្នាំទី១ ច្រើនម៉្លេះ? តើសិស្សដែលប្រលងធ្លាក់ចំនួន ១៤២៥នាក់ នោះប្រលងធ្លាក់មធ្យមភាគ? ឬ ក៏មិនជាប់ក្នុងចំនួនដែលគេ កំនត់អោយឡើងថ្នាក់? បើចង់បានសិស្សតែមួយចំនួនសំរាប់រៀនថ្នាក់បន្ត ចឹងហេតុអីមិនរើសតែតាមចំនួននោះទៅ? ឃើញថាឆ្នាំនេះមានដំណោះស្រាយ២សំរាប់ អ្នកធ្លាក់ទាំងនោះជ្រើសរើស ចុះឆ្នាំក្រោយសាលាជ្រើសរើស សិស្សអោយចូលរៀនចឹងទៀតអត់?
អ្នកខ្លះថា ពួកនឹងធ្លាក់ចឹងសមនឹងគ្មានកន្លែងទៅចឹងហើយ! បើចឹងអនាគតគេទៅជាយ៉ាង?(មានលុយគ្រាន់តិច បើល្មមៗ យ៉ាប់ធំហើយ)
ខ្ញុំគិតថាប្រព័ន្ធអបរំខ្មែរ គួរតែកែលម្អជាងនេះតិចទៀត កុំអោយមានភាពរញ៉េរញ៉ៃចឹងអី! ឈឺក្បាលជំនួសមែនតើ!

អំពី សាយ័ន្ត
Professional Engineer

10 Responses to ដំណោះស្រាយបញ្ហាសិស្សសាលាពេទ្យ

  1. សុភា says:

    តាម​យោ​បល​ជា​ឯក​ជន​របស់​ខ្ញុំ

    បើ​សិន​ជា​ការ​ប្រលង​មាន​ភាព​ត្រឹម​ត្រូវ ចំនួន​រើស​អោយ​ឡើង​ថ្នាក់​សម​ស្រប​ទៅ​តាម​ចំនួន​ដែល​បាន​កំណត់​ពី​ពេល​ចូល​រៀន​នោះ វា​មិន​មែន​ជា​កំហុស​របស់​សាលា​ទេ ហើយ​និស្សិត​ដែល​ធ្លាក់​មិន​គួរ​ណា​ធ្វើ​បាតុ​កម្ម​ដែរ។ តែ​បើ​ផ្ទុយ​ពី​នេះ វាពិត​ជា​អយុតិ​ធម៌​ណាស់​សំរាប់​ពួក​គេ។

    ដូច​ដឹង​ស្រាប់​ហើយ ដើម្បី​ក្លាយ​ជា​វិជ្ជ​បណ្ឌិត​មួយៗ ត្រូវ​មាន​ចំនេះ​ដឹង​ជាក់​លាក់។ ហើយ​នេះ​វា​មិន​ខុស​អី​ទេ ដែល​សាលា​ពេទ្យ​ត្រូវ​រើស​សិស្ស​អោយ​ចូល​ឆ្នាំ​ទី​១​ច្រើន ដើម្បី​ចំរាញ់​យក​អ្នក​ចេះ​ពិត​ប្រាកដ​បន្តរ​ការ​សិក្សារ​របស់​គេ​នោះ។ បុន្តែ​ការ​ជ្រើស​រើស​អោយ​ចូល​រៀន​ឆ្នាំ​ទី​១​ក៏​ត្រូវ​មាន​សមាមាត្រ​មួយ​ដែរ គឺ​មិន​មែន​ចេះ​តែ​រើសៗ​អោយ​តែ​បាន​ច្រើន​នោះ​ទេ ព្រោះ​សំរាប់អ្នក​ដែល​ធ្លាក់​នោះ ពួក​គេ​ពិត​ជា​ខាត​បង់​ច្រើន​ណាស់។

    • ខ្ញុំក៏មានគំនិតចឹងដែរ វេជ្ជបណ្ឌិតគឺមានការទទួលខុសត្រូវ ដោយផ្ទាល់ទៅលើ ជីវិតមនុស្ស មិនថាក្មេងចាស់ប្រុសស្រីទេ! បើសិនជា មានអ្វីមិនប្រក្រតី ថ្ងៃក្រោយអ្នកដែលចេះស្ទើរៗ អាចមកពិនិ្យអោយបងប្អូនកូនក្មួយអ្នក ដែលយកទទួលប្រយោជន៏ពីភាពមិនប្រក្រតីនោះផង មិនដឹង!

  2. ខ្ញុំ​ឆ្ងល់​ដែរ បើ​ប្រឡងធ្លាក់​ចង់​ចូលរៀន​ធ្វើ​អ្វី​ទៀត? ❓

    • គឺមកពីសាលារើសយកសិស្សតិចជាងការកំនត់មុនពេលពួកគេចូល រៀន! ហើយរឿងធ្លាក់ហ្នឹងខ្ញុំកំពុងឆ្ងល់ថាធ្លាក់ដោយសារប្រលងបានពិន្ទុ ក្រោមមធ្យមភាគ ឬ ក៏គេកាត់ត្រឹមការកំនត់ថ្មីសល់ប៉ុន្មានទាត់ចោល! អ្នកខ្លះដាក់ចិត្តរៀនខាងហ្នឹងហើយ មិនចង់រៀនអាផ្សេងបានជាប្រឹងតវ៉ា! គួរអោយអាណិតគ្នាដែរ

  3. khmerse7en says:

    ខ្ញុំសូមចូលរួមមានយោបល់​ ក៏ដូចជាសំណូរមួយចំនួនផងដែរ
    ត្រឹមត្រូវណាស់បើសិនជាសិស្សពេទ្យនោះធ្លាក់ដោយសារពិន្ទុមិនគ្រប់
    ប៉ុន្តែខ្ញុំបបានលឹមនុស្សមួយចំនួននិយាយថាបើសិនជាមានលុយអាចប្រឡងជាប់
    បាន​ធូរបន្តិច តែមិនមានន័យថាជាប់ទាំងស្រុងនោះទេ ។​ តើនេះវាជាការពិតមែន​ដែរឬអត់? តើករណីបែបនេះវានឹងកើតមាននៅរាល់ឆមាសដែរឬទេ?

    • សួរស្តី khmerse7en ខ្ញុំក៏បានឭគេថាចឹងដែរ​ ខ្ញុំក៏មានមិត្តរៀននៅទីនោះដែរ មានមុខវិជ្ជាខ្លះគឺមានការទិញឯកសារមែន តែរឿងនេះមិនអាចយកជាលេស សំរាប់ដាក់បន្ទុកអ្នកគ្រូលោកគ្រូដែល លក់ឯកសារទេ ព្រោះគាត់លក់ឯកសារមិនមែន វិញ្ញាសារ ផង! ចំនែករឿងវិញ្ញាសារ ដែលចេញមកដូចឯកសារទើបបានថាយ៉ាប់! ហើយខ្ញុំក៏មិនអាចបញ្ជាក់បានថាមានការលក់គ្រប់មុខវិជ្ជានោះទេ ! មានមិត្តខ្ញុំប្រាប់ថា មានមុខវិជ្ជាមួយគឺតំរូវអោយ១ថ្នាក់ទិញទាំងអស់គ្នា បើខ្វះម្នាក់គឺមិនលក់ទេ! នេះជាពត៍មានស្រពេចស្រពិល ដែលមិនមានអះអាងទេ ទាល់តែអ្នករៀនសាលានោះមកបញ្ជាក់!

  4. សុភា says:

    មាន​ក្មួយ​ម្នាក់ដែរ ប្រលង​បាក់​ឌុប​ឆ្នាំ​ណឹង វា​ចង់​រៀន​សាលា​ពេទ្យ ហើយ​ខ្ញុំ​ក៏​ចង់​អោយ​វា​រៀន​នៅ​ណឹង​ដែរ។ តែ​បើ​ចាយ​លុយ​ម្លឹងៗ មិន​ដឹង​ជា​បាន​ស្អី​អោយ​វា​រៀន​ទេ។ បើ​កាល​ខ្ញុំ​រៀន​នៅ​តិច​ណូ ខ្ញុំ​ប្រើ​លុយ​តែ​ញ៉ាំ​បាយ និង Copy សៀវ​ភៅ​មួយ​ចំនួន សឹង​មិន​រស់​ផង។ គិតៗ​ទៅ អោយ​វា​ដាក់​អាហារូបករណ៏​ទៅ​វៀត​ណាម​ហើយ​មើល​ទៅ

    • ពិបាកណាស់ចឹង បើរៀននៅខ្មែរបានគួរតែរៀននៅខ្មែរ ទៅ! មករៀនយួន បើមិនតាំងចិត្តប្រឹងរៀន​ ហើយមិនចេះគ្រប់គ្រងខ្លួនឯង មិនដឹងទៅជាយ៉ាងណាទេ!ហិហិ ខ្ញុំហែកកេរខ្លះចុះ នៅយួនសាលា ពេទ្យនៅយួននេះ សំបូរអ្នកផឹកស៊ីស្រីញីណាស់ តែបើអ្នករៀនប្រាកដវិញ រៀនបានលទ្ធផល ល្អមិនចាញ់សិស្សយួនទេ! តែនៅទីនោះស្រួលមិនសូវចុះលុយ អាចដាំបាយញាំ និងទំនិញថោក ជាងពួកខ្ញុំនៅហាណូយ!

      • សុភា says:

        ក្មួយ​ខ្ញុំ​ស្រី​ទេ​ណា!!! មិន​ដឹង​ថា​រឿង​សុវត្ថ​ភាព​នៅ​យ៉ាង​មេច​ដែរ។ ចឹង​បើ​រៀន​ពេទ្យ គេ​រៀន​នៅ​ហូជីមិញ​វិញ​ក៏​អី? ចឹង​ស្រួល​ហើយ វា​ស្រួល​មក​ផ្ទះ​ផង។

  5. អូស្មានតែប្រុស! នៅទីនេះស្រីៗ ដែលមករៀនគឺភាគច្រើនគេរៀនពេទ្យ បើរៀននៅភាគខាងជើង គឺងាយស្រួលជាង បើរៀននៅហ៊ូជីមិញ យ៉ាប់ខាងភាសា ហើយមិនសូវមានគ្នាទេ! រឿងសុវត្ថភាពដើរទៅណាមក ណា មិនជាបញ្ហាទេ ព្រោះគេមានយាមកាមតឹងណាស់ តែបើចង់សំដៅលើ រឿងអីផ្សេង ដូចជាមនោសច្ចេតនា ស្នេហាអីហ្នឹង គឺអាស្រ័យលើខ្លួនយើងហើយ! ខ្ញុំនិយាយអោយចំទៅ ក៏មានស្រីខ្លះដែល ឪពុកម្តាយអោយមករៀន(ភាគច្រើបង់លុយមក) គឺយ៉ាប់ណាស់(មានប្រុសស្នេហ៏ ឬ ទំមុនស្រគាលជាដើម) តែអ្នកខ្លះក៏គេត្រឹមត្រូវល្អណាស់! បើនិយាយរឿងចោរប្លន់អីអត់ដែលឃើញសោះ តែបើចោរលួច មិនណយទេ!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: