ព្រោះតែត្រូវឆ្នោត

Callie Rogers ពេលត្រូវឆ្នោតអាយុ១៦ឆ្នាំ

Callie Rogers ពេលត្រូវឆ្នោតអាយុ១៦ឆ្នាំ


ពេលត្រូវឆ្នោតនាងគ្រាន់តែជាបុគ្គលិកបំរើការក្នុងផ្សារទំនើបមួយ

ពេលត្រូវឆ្នោតនាងគ្រាន់តែជាបុគ្គលិកបំរើការក្នុងផ្សារទំនើបមួយ


អ្នកណាក៏គិតចង់ក្លាយជាអ្នកមានសំណាង ត្រូវឆ្នោត រាប់លានដុល្លារ ដើរស៊ីចាយ ឬ ប្រើប្រាស់តាមសេចក្តីប៉ងប្រាថ្នា ជាពិសេសគឺធ្វើតាមសុបិន្តដែលមានមកតាំងពីណាពីណី។ តែការត្រូវឆ្នោតនេះមិនប្រាកដថា ធ្វើអោយជីវិតរីចំរើននោះទេ ជាឧទាហរណ៏ កញ្ញា Callie Rogers ជាអ្នកត្រូវបានរង្វាន់ធំពីការលេងឆ្នោតនៅអង់គ្លេស ទឹកប្រាក់ដែលទទួលបានគឺ ១,៩លានផោន ប្រហែល ៣លានដុល្លារអាមេរិច តែគួរអោយសោកស្តាយបំផុតដែកទឹកប្រាក់ទាំងនោះ នាងបានចំនាយលើ ល្បែងស៊ីសង ស្រា គ្រឿងញៀន និងសំអាងកាយជាដើម។ ដោយទីបញ្ចប់នាងក៏វេចខោអាវទៅរស់នៅជាមួយឪពុកម្តាយវិញដដែល ចុះបើនាងចំនាយលុយនោះ ដើម្បីសេចក្តីសុខក្នុងគ្រួសារនាង និងរកគូរស្នេហ៏ដែលសមត្ថភាពគ្រប់គ្រាន់​មិនដឹង ជាអ្នកមានអនាគត់ភ្លឺស្វាងយ៉ាងណាទេ? ទាំងនេះ ក៏អាចបញ្ជាក់ថា ការទំរើសខ្លួនតាមទំនើងចិត្ត ជាពិសេស ការបណ្តែតបណ្តោយខ្លួន តាមចិត្តភ្លើតភ្លើនបែបពួកអឺរ៉ុប មិនសុទ្ធតែនាំមកនូវភាពរុងរឿងនោះទេ។
ក្រោយពីនោះនាងមានសង្សារម្នាក់ឈ្មោះ Nikki Lawson​ (ជាជនញៀនថ្នាំម្នាក់)

ក្រោយពីនោះនាងមានសង្សារម្នាក់ឈ្មោះ Nikki Lawson (ជាជនញៀនថ្នាំម្នាក់)


រូបថតជាមួយNikki Lawson និងកូនប្រុស

រូបថតជាមួយNikki Lawson និងកូនប្រុស


ឆ្នាំ២០០៨​ នាងធ្លាប់ណាត់ជួបជាមួយពួកលក់ថ្នាំញៀន(Dating) ក្រោយមកនាងធ្លាប់ចង់សំលាប់ខ្លួនដល់ទៅ៣ ដង

ឆ្នាំ២០០៨ នាងធ្លាប់ណាត់ជួបជាមួយពួកលក់ថ្នាំញៀន(Dating) ក្រោយមកនាងធ្លាប់ចង់សំលាប់ខ្លួនដល់ទៅ៣ ដង


ពេលអស់លុយនាងក៏ត្រលប់មករស់នៅជាមួយឪពុកម្តាយវិញ

ពេលអស់លុយនាងក៏ត្រលប់មករស់នៅជាមួយឪពុកម្តាយវិញ(អាយុ២២ឆ្នាំ)

អំពី សាយ័ន្ត
Professional Engineer

3 Responses to ព្រោះតែត្រូវឆ្នោត

  1. Samady KS says:

    ត្រូវ​ឆ្នោត​បាន​រហូត​ដល់​ទៅ ១,៩លានផោន ? នេះ​បើ​គេ​រត់​មក​យក​ខ្ញុំ​ធ្វើ​ជា​គូ​​ស្នេហ ប្រហែល​ជា​ល្អ​ព្រោះ​ខ្ញុំ​​ នឹង​ល្អ​ជា​មួយ​គេ​រហូត​ហ្មង…..​គេ​ពិត​ជា​ល្ងង់​ណាស់​ហេតុ​អី​ក៏​ទៅ​រក អា​ប្រុស​ញៀន​ថ្នាំ​មួយ​ហ្នុង​ទៅ​វិញ? ខ្ញុំ​ឯ​ណេះ​ម៉េច​ក៏​មិន​ម៉ោ​ រក​..?

    • ខ្ញុំក៏គិតចឹងដែរ បើបានមកសាមឌីវិញ មិនដឹងជាមានសេចក្តីសុខយ៉ាងណា! តែនាងហ្នឹងហាក់ដូចជា ចូលពួកញៀនថ្នាំម៉េចមិនដឹង! dating ជាមួយពួកអាយ៉ាប់រហូត គិតថាពួកអ្នករៀនសូត្រអត់ចេះម៉េចយ៉ាង 😆

  2. គួរឲស្តាយលុយទាំងនេះណាស់។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: