អនុស្សាវរីយ(ភាគ១)៖ជីវិតជាយដែន

ក្មេងៗនាជំរុំ សាយធូ Site II Camp

ក្មេងៗនាជំរុំ សាយធូ Site II Camp


ក្នុងកំលុងឆ្នាំ១៩៨០ គ្រួសារខ្ញុំបានផ្លាស់ទីលំនៅទៅរស់នៅឯ ជាយដែនខ្មែរ-សៀម ដែលស្ថិតក្នុងជំរុំសំរាប់ជនភៀសខ្លួន សាយធូ Site II Camp ដែលនៅទីនោះមានការឧបត្ថមពី អង្គការសហប្រជាជាតិ និងសប្បុរសជន។ គ្រួសារខ្ញុំដែលពេលនោះ មិនដឹងថាខ្ញុំ បានចាប់កំនើត ហើយឬ នៅទេ? តែអ្វីដែលខ្ញុំចងចាំក្នុងអារម្មណ៏នោះ គឺទិដ្ឋភាពផ្សេង ដែលមានដូចជា ការចែករបប របស់បារាំង(គេតែងនិយាយចឹង ទោះជាអ្នកចែកនោះជាជនជាតិផ្សេងក៏ដោយ​ អោយតែស្បែកស និងច្រមុះស្រួច គេហៅបារាំងទាំងអស់) ការរត់ចូលពួនក្នុងត្រង់សេ ការពារគ្រាប់(ពេលមានការភ្លោងគ្រាប់ពីខ្មែរក្រហមឬ អ្នកផ្សេងទៀតក៏ខ្ញុំមិនដឹងដែរ) ការចែករបស់ក្មេងលេង(មានតុក្កតាជាដើម) ញាំនុំកន្ទក់​ ការចែកនុំប៉័ងរាល់ ពេលចូលរៀនពេលព្រឹក ឬ ចេញពីរៀនពេលល្ងាច ការគោរពទង់ជាតិ(មានសូត្រគុណមាតាបិតា​ និងបទគោរពទង់ជាតិ) ទិដ្ឋភាពពេលឆេះជំរុំ ឡានទឹក ការចែកទឹក… ការចងចាំទាំងនេះបានធ្វើអោយខ្ញុំ មានក្តីស្រម៉ៃ ចង់រស់នៅដោយសេចក្តីសុខជានិច្ច តែក្តីស្រម៉ៃពេលនោះ វាមិនបានទូលំទូលាយដូច ក្តីស្រម៉ៃរបស់មនុស្សពេញវ័យដូច សព្វថ្ងៃនេះទេ គឺគ្រាន់តែចង់បានភាពកក់ក្តៅពី ឪពុកម្តាយ មិនចង់ឃើញទឹកមុខ ភ័យព្រួយរបស់គាត់ មិនចង់ឃើញទឹកភ្នែកហូរចុះមក របស់គាត់ ចង់បានញាំឆ្អែត ចង់ប្រលែងលេងជាមួយក្មេងៗ ដទៃទៀត ជាដើម។
(នៅមានត)…

អំពីម្ចាស់ប្លក សាយ័ន្ត
Professional Engineer

4 Responses to អនុស្សាវរីយ(ភាគ១)៖ជីវិតជាយដែន

  1. ដើមត្នោត មួយ និយាយថា ៖

    ពិតជា គួរអោយចាប់អារម្មណ៍ ណាស់!

  2. cambomaths និយាយថា ៖

    សួស្តី! ខ្ញុំក៏ជា​អ្ន​កភៀស​ខ្លួន​ទៅនៅ ជំរុំ សាយធូ និង ជំរុំ (ក្ងុក) នៅជាយដែន​ខ្មែរ-សៀម​ដែរ។ ខ្ញុំចាំបានថា​ ការរស់នៅ​ទីនោះ​គឺ​មាន​លក្ខណៈ​ប្លែក​ពី​ ការរស់នៅ​តំបន់​ផ្សេង ព្រោះរាល់​ថ្ងៃ​យើង​តែង​តែ​បាន​ទទួល​របប ពី​អង្គការសហ​ប្រ​ជាជាតិ… ហើយ​នៅ ពេល​ទៅរៀន​ម្តងៗគឺ​យើង​ទទួលបាន​ នូវ​ នំ(នំប័ង) ផង​ដែរ។ ពេលខ្លះ​មាន​ការ​ទំលាក់គ្រាប់ បោក​គ្រាប់បែក ធ្វើឲ្យ​ផ្ទះ​ម្នាក់ៗមាន ត្រៀម​កន្លែង​ការពារសុវត្ថិភាព (ត្រង់សេរ) គឺ​វា​មើល​ទៅ​ដូច​ជា​ពិបាក​ណាស់…ឆ្នាំ ១៩៩៣ គ្រួសារ​ខ្ញុំ​បាន​ធ្វើមាតុភូមិនិវត្តន៍មក​កាន់ ស្រុក​កំណើត​យាយតា..(កំពត) …និយាយ​ឲ្យ​ត្រង់ទៅ​ពេលនឹង​ខ្ញុំ​មាន​អាយុ ៤-៥ ឆ្នាំទេ..សូម្បី សត្វ គោ , សេះ មិនស្គាល់ផង…ពេល​ជិះ​ឡាន និង​រថភ្លើង​មក​ភ្នំពេញ ពេល​ឃើញ​សត្វ សេះ គោ..តែង​តែឆ្ងល់ជាសត្វអី … មាន​ពេល​មួយ​ឃើញ​គោ កំពុង​ដើរ បែជានិយាយថា នុះ ឆ្កែ ធំ ម្ល៉េះ!

    • សាយ័ន្ត និយាយថា ៖

      ចឹងយើង សុទ្ធតែបានស្គាល់រស់ជាតិ នៃសង្គ្រាមដូចគ្នា ! ហើយចំនេះដឹងនៅពេលនោះ សំរាប់ក្មេងៗ អាយុ ហ្នឹងគឺ ចឹង ឯង សូម្បីបងរបស់ខ្ញុំ ក៏បែងចែង សេះនិងគោ មិនដាច់ដែរ ! ពេលជិះឡានតាមផ្លូវ គេឃើញសេះ ថា គោ ! សង្ឃឹមថា យើងនឹង មិនជួបជីវភាពបែបនោះទៀតទេ !

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: