ធ្វើការិះគន់

ថ្មីៗនេះមានការសរសេររិះគន់ច្រើនណាស់ នៅលើបណ្តាវេបសាយ ជាពិសេស​គឺនៅក្នុងភូមិ វើដប្រេស តែការរិះគន់ទាំងនោះគឺ ដើម្បីស្ថាបនាអោយល្អជាងមុនសំរាប់ជាប្រយោជន៏ ជនជាតិខ្មែរ និងប្រទេសខ្មែរ។ ដោយចុចចុះ ចុចឡើង ប៉ះខមមិនវែងៗ អានខ្លះរំលងខ្លះ 😆 ក៏ចុចទៅដល់វេបសាយសាលាតិចណូ ក៏ឃើញមានចំនុចខ្វះខាតមួយចំនួន ខ្ញុំគិតថា សាលាតិចណូ ក៏ជាសាលាល្បីមួយដែលអ្នកប្រលូកពិភពគុណបានស្គាល់ច្បាស់ ហើយខ្ញុំក៏ធ្លាប់ស្នាក់នៅហាត់វិជ្ជាគុណនៅទៅនោះដែរ ហើយអ្វីដែលខ្ញុំចង់លើកឡើងនៅពេលនេះគឺ ៖
១. វេបសាយនេះមិនមានទាន់សរសេរ ពត៍មានជាភាសាខ្មែរទេ(មានតែបារាំង និង អង់គ្លេស)
២. ពត៍មានលំអិត និងឯកសារត្រៀមប្រលងមិនបាន បង្ហោះជាសាធារណៈសំរាប់និស្សិតដែលមានបំនងប្រលងចូលនៅឡើយទេ
៣. សរសេរឈ្មោះ អ្នកគ្រូ ប៊ុន ប៉ូលីកា ជា Mr. BUN Polyka ( ឬ មានលោកគ្រូថ្មីចូលមកមានឈ្មោះដូចគ្នា?)
itc1

ក្រៅពីរូបខាងលើ និងlogo មិនមានអក្សរខ្មែរក្នុងវេបសាយទេ

ក្រៅពីរូបខាងលើ និងlogo មិនមានអក្សរខ្មែរក្នុងវេបសាយទេ


បញ្ហាកង្វះខាតពត៍មាននេះ គឺមានភាពលំបាកណាស់សំរាប់និស្សិតនៅបណ្តាខេត្តនានា ដែលមិនមានលទ្ធភាពមករៀន ត្រៀមប្រលងចូលតិចណូ ព្រោះអ្នកខ្លះជិតដល់ថ្ងៃប្រលងបានមកភ្នំពេញ មិនទាំងដឹងថាត្រូវរៀនអីខ្លះ ហើយរៀនដល់ណាផង! ម្យ៉ាងទៀតអ្នកខ្លះមិនទាន់ចេះភាសាបារាំង ឬ អង់គ្លេសមិនសូវល្អ ចឹងអានពត៍មានក៏មិនជាងាយដែរ ត្រង់ចំនុចនេះសាលាគួរតែ ធ្វើការកែលំអ វេបសាយនេះផង ព្រោះអីលូវគេដាក់ពាក្យប្រលងតាំងពីនៅរៀនទី១២ ចាំឡើងមកប្រលងហ្មង! នេះជាយុទ្ធសាស្រ្តសន្សំសំចៃរបស់ក្រសួង!
ជាងនេះទៅទៀតខ្ញុំសូមអោយមាន សរសេរលំអិតពីបទពិសោធន៏រៀនសូត្រ របស់និស្សិតអោយបានច្រើន កុំអោយដូចកាលខ្ញុំរៀនទៅ១២ ពេលមាននិស្សិតពីសាកវិទ្យាល័យចុះទៅជួយនែនាំ មានច្រើសាលាណាស់បានចុះទៅ ហើយខ្ញុំបានលើកសំនួរ សួរបងម្នាក់ដែលមកពីតិចណូ ថា បើខ្ញុំរៀននៅតិចណូហើយ ខ្ញុំអាចឆ្លៀតរៀនថែមភាសាអង់គ្លេស ឬ រៀនមហាវិទ្យាល័យមួយទៀតបានដែរឬទេ? ចំលើយគឺ ប្អូនឯងរៀនតែតិចណូមួយអាចចិញ្ចឹមខ្លួនឯងរស់ហើយ! គាត់ផ្តើមសេចក្តីមកបែបនេះ ធ្វើអោយខ្ញុំអន់ចិត្តជាខ្លាំង ហើយក៏ត្រូគេសើចក្នុងចំនោមមនុស្សអង្គុយស្តាប់រាប់ពាន់នាក់! តែខ្ញុំក៏មិនបោះបង់អ្វីដែលខ្ញុំប៉ងដែរ ខ្ញុំនៅតែប្រលងជាប់ចូលរៀនតិចណូ ហើយក៏ជាប់អាហារូបករណ៏នៅសាលាច្បាប់ ហើយមានពេលខ្លះក៏ឆ្លៀតបង្រៀនគេតាមផ្ទះរកលុយបានខ្លះដែរ។
ខ្ញុំសង្ឃឹមថាសាលានឹងបង្កភាពងាយស្រួលសំរាប់និស្សិតសំរាប់ឆ្នាំនេះ និងក្រោយៗ ទៀត!

អំពីម្ចាស់ប្លក សាយ័ន្ត
Professional Engineer

10 Responses to ធ្វើការិះគន់

  1. ច័ន្ទរឿន និយាយថា ៖

    It seems to me that many universities in Cambodia don’t pay much attention to the development of their websites. It is quite obvious that their websites play a very important role to represent their identities, performances and achievement. As education institutions, they should promote the dissemination of information through their websites.

  2. kooms និយាយថា ៖

    និយាយ​អោយ​ចំទៅ គេហទំព័រ​ នេះ​គឺមិនមាន​អ្នក​ថែទាំទេ ហើយ​អ្នក​ដឹក​នាំសាលា​ក៏មិន​សូវ​ចាប់​អារម្មណ៍​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ តាម​រយៈ​គេហទំព័រ​នេះដែរ។​ អញ្ចឹង​ហើយ​ជាមាន​កំហុស​ឆ្គង​ដូច្នេះ។

  3. វិចិត្រ និយាយថា ៖

    សាយ័ន្ត​ទៅ​រអ៊ូ​ដាក់​គ្រូ​ធី​ទៅ 😀 ចាំ​មើល​គាត់​ថា​ម៉េច​។ ប៉ុន្តែ​ឥលូវ​គាត់​ចេញពី​ស្រុក​យួន​បាត់​ទៅ​ហើយ​មិន​ដឹង​។
    (ទំព័រ​ខ្លះ​ដាក់ថា under construction យូរ​ខែ​ក្រែល​ដែរ​ហើយ)

    • សាយ័ន្ត និយាយថា ៖

      គាត់ថាពាក់កណ្តាលខែ កញ្ញា នឹងទៅលេងខ្មែរ ខ្ញុំគិតចង់ទៅដែរ តែបែបគាត់រវល់តិច ព្រោះចុងខែ ខ្ញុំចូលចិត្តទៅលេងផ្ទះគេណាស់! ហេហេ

  4. បូរិទ្ធ និយាយថា ៖

    សួស្តី​ Just want to add that Mr. Meas Chan Muny kor ort mean dè… Madame Meas Chan Muny. She taught Métré and Sécurité…:D

    • សាយ័ន្ត និយាយថា ៖

      សួស្តី អរគុណដែលជួយបន្ថែម​ខ្ញុំក៏មិនស្គាល់ច្រើនដែរ អ្នកគ្រូ លោកគ្រូ នៅដេប៉ាតម៉ង់សំនង់ បើនិយាយពីដេប៉ាម៉ង់ផ្សេងៗ ចប់បណ្តោយ! 😀

  5. Mith DeMath Du Cambodge និយាយថា ៖

    សាលារដ្ឋមែន! តែភាសាបរទេស ! អ៊ី! ពិតជាមានន័យមែន

  6. Pimean និយាយថា ៖

    សួស្តីបង! ខ្ញុំចង់ដឹងថាដើម្បីប្រលងចូលសាលាតិចណូគេត្រូវរៀនត្រៀមតាំងពីពេលណាទៅ
    ហើយនៅកន្លែងណា?
    ខ្ញុំចង់ដឹងណាស់។​ ឣរគុណ!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: