រើបន្ទប់

moving-house
ថ្ងៃនេះជាថ្ងៃអាទិត្យសំរាកពីការ សិក្សា ចឹងក៏ចាប់ផ្តើមរើបន្ទប់ទៅនៅបន្ទប់ថ្មី តែត្រង់ថាបន្ទប់នោះខ្ញុំមិនទាន់មានសិទ្ធនៅស្រប ច្បាប់មជ្ឈមណ្ឌលនិស្សិតបរទេស គេអោយនៅទេ។ ឮបែបនេះអ្នកខ្លះឆ្ងល់ថា ចុមស្អីទៅអាមជ្ឈមណ្ឌលហ្នឹង? ចាំខ្ញុំបកស្រាយអោយ ពីមុនមជ្ឈមណ្ឌលហ្នឹង មានឈ្មោះ ថាមជ្ឈមបំរើនិស្សិតបរទេស តាំងពីមានទំនាក់ទំនងជាអន្តរជាតិក្នុងការបណ្តុះបណ្ដាល រវាងវៀតណាមនិង ប្រទេសផ្សេងៗ ជាពិសេសគឺតាំងពីមានទំនាក់បងប្អូនល្អជាមួយ ឡាវ និង កម្ពុជា 😆 ហើយមជ្ឈមណ្ឌលនេះក៏ធ្លាប់បាន ទទួលមេដាយ កិតិ្តយស ពីខ្មែរ និងឡាវ ក្នុងការបណ្តុះបណ្ដាលនិស្សិតខ្មែរ​ ដែរ គឺតាមរយៈរៀបចំកន្លែងស្នាក់នៅ និងសេវាកម្មសំរាប់និស្សិតផ្សេងៗ ។ តែក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ មជ្ឈមណ្ឌលមួយនេះ មានការកែប្រែច្រើនណាស់ គឺចេញច្បាប់តាមតែ គេនឹកឃើញថាល្អ សំរាប់គេ គេចេញដាក់អោយធ្វើតាមគេហើយ ថ្មីនេះគេចេញច្បាប់ថ្មីថា អោយរើសដៃគូរនៅបន្ទប់ជាមួយគ្នា(រើសបានតែប្រុសៗដូចជាគ្នាទេ) ដែលរៀននៅសាលាជាមួយគ្នាហើយនៅជំនាន់ជាមួយគ្នា ហាហា អាខ្លះនៅជាមួយគ្នាមិនទាំងស្តីរកគ្នាផងអោយគ្នានៅយ៉ាងម៉េច? ម្យ៉ាងទៀតគេថា បើមិនធ្វើតាមគេប្រាប់គេ នឹងរៀបចាប់ដាក់ដោយខ្លួនឯង បើមិនព្រមនៅតាមគេ គេនឹងកាត់អាហារូបករណ៏ ។
តែអ្វីដែលគេធ្វើនោះ គឺចង់អោយអ្នកដែលរៀនជំនាន់ដូចគ្នាហ្នឹងរៀនចប់ទៅគឺសល់បន្ទប់ទំនេរ​ ចឹងគេអាចយកបន្ទប់នោះជួល អោយអ្នកផ្សេង បើសិនជាមានអ្នកខ្លះអាចនៅចប់ក្រោយគេ ចឹងគេនឹងដេញអ្នកនោះចេញដើម្បីអោយបន្ទប់នោះគ្មានអ្នកនៅសោះ ចឹងគេអាចជួលបានតាមសំរួលហើយ ។
តែថ្មីនេះសមាគមន៏និស្សិតយើងបានរួបរួមគ្នាប្រឆាំងនឹង ច្បាប់ថ្មីនឹង ហើយបើគេចង់កាត់អាហារូបករណ៏កាត់ទាំងអស់គ្នាទៅ យើងក៏បានដាក់ពាក្យសំនូមពរអោយដកច្បាប់ហ្នឹងចេញ តែយើងនៅមិនទាន់មានចម្លើយទេ ហើយក៏មិនទាន់មានអន្តរាគមន៏ ពីស្ថានទូតខ្មែរនៅហាណូយដែរ​ មិនដឹងថាគាត់ដឹងអត់ទេ?
ចំពោះការរើបន្ទប់របស់ខ្ញុំនៅថ្ងៃនេះ គឺខ្ញុំរើទៅនៅបន្ទប់ដែលខ្ញុំចង់នៅជាមួយអ្នករៀនជំនាញដូចគ្នា តែគ្រាន់តែខុសឆ្នាំប៉ុណ្ណោះ! រងចាំអាទិត្យក្រោយបើ សិនជាមជ្ឈមណ្ឌលស្អីគេហ្នឹងមិនព្រម លើសំនើររបស់និស្សិតទេ ហើយគ្មានការសំរបសំរួលពី ស្ថានទូតទេ គឺត្រូជ្រើសហើយ ថាតើនៅតាមគេ ឬ អោយគេកាត់អាហារូបករណ៏ !
បើអ្នករៀនជិតចប់ គេប្រាកដជារើតាមគេ ហើយ តែអ្នកទើបមកនៅមានជំរើស ហើយក៏សុំប្រាប់ថា បើមានលទ្ធភាពមិនបាច់មករៀនទេ ប្រទេសនេះទ្រាំរៀននៅខ្មែរល្អជាង ! តែខ្ញុំនៅតែឆ្ងល់ ហេតុអី ក៏នៅមានអ្នកបង់លុយ មករៀនអស់រាប់ពាន់ដុល្លារនៅប្រទេសនេះ? បើខ្ញុំមានលុយចឹងវិញរៀននៅខ្មែរល្អជាងឆ្ងាយណាស់!

អំពីម្ចាស់ប្លក សាយ័ន្ត
Professional Engineer

8 Responses to រើបន្ទប់

  1. ភារៈ says:

    សាយ៍ន្ត រើបន្ទប់ម៉ិចមិនប្រាប់ខ្ញុំអោយដឹងផង ក្រែងបានទៅជួយមើលនេះមើលនោះ រើចុះរើឡើងតិចសល់ laptop មួយគ្រឿងអី ខ្ញុំត្រូវប៉ាន់ប៉ាដោយ ហេហេ…

  2. ភារៈ says:

    បញ្ហាដដែលៗ។ Trung tam មិនជាគិតដល់ផលលំបាករបស់យើងប៉ុន្មានទេ គឺគេគិតតែពីផលចំណេញប៉ុណ្ណោះ។ យើងទាំងអស់គ្នាធ្វើទៅ ទាំងអ្នករៀនជិតចប់ ទាំងអ្នកទើបមកដល់ យ៉ាងណាត្រូវរួបរួមគ្នា សំនូមពរ តវ៉ា ដល់ថ្នាក់លើ ធ្វើម្តងមិនបាន ធ្វើម្តងទៀត បើគេធុញនឹងយើង ហើយនៅតែមិនព្រមដោះស្រាយនោះ អោយដឹងទៅ! យើងធុញ-ទ្រាំ នឹងគេវាល្មមដែរហើយ អោយគេទ្រាំធុញនឹងយើងវិញម៉ារ៉ងមើល៍ វាយ៉ាងម៉េច? ត្រូវ អត់ ម៉ាក?… ហើយបើចែកអីច៊ឹង មានអីធ្វើ?ប្ទប់ក៏ចង្អៀត + ងងឹត ទៀត ប្រុស-ប្រុស អង្គុយមើលមុខគ្នាលែងទៅអីច៊ឹង ហាហា!!!

    • ឥលូវនេះយើងសំរេចធ្វើចឹង ហើយ! បើតវ៉ាមិនបានចាំគិតទៀត បើសិនជាវាធុញមែនទែន វាដេញយើងចេញឈប់អោយនៅក៏បានដែរ អោយតែអោយលុយម៉ាខែ ៥០០ដុល្លារ មកគឺចេញដោយពេញចិត្តហើយ!ហេហេ គិតម៉េចដែរ​ សំលាញ់!ហាហ

  3. phuylai says:

    បាននៅជាមួយអ្នកថ្មីសប្បាយម្យ៉ាងដែរតា!!បានលួច​ធ្វើបាបគ្នា សប្បាយ​អស់ទាស់ 😆

  4. បើប្រុសគ្នាឯងបក់អោយក៏មិនបាត់ក្តៅដែរ​! ហេហេ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: