ស្ពានទំនើបនៅព្រៃនគរ

ស្ពាននេះនឹងដាក់សម្ពោធអោយប្រើនៅក្នុងថ្ងៃឯករាជ្យ របស់វៀតណាម គឺ ទី២ ខែកញ្ញា ២០០៩ ខាងមុខ។

ស្ពាន Phú Mỹ (ហ្វូ មី) ឆ្លងទន្លេ  Sài Gòn ភ្ជាប់ស្រុកលេខ២ និង លេខ៧

ស្ពាន Phú Mỹ (ហ្វូ មី) ឆ្លងទន្លេ Sài Gòn ភ្ជាប់ស្រុកលេខ២ និង លេខ៧


ស្ពាននឹងបំពាក់ដោយខ្សែកាបទំនើបតាមបច្ចេកវិទ្យាជឿនលឿនរបស់ពិភពលោក ទោះជាមានខ្សែមួយដាច់ក៏ស្ពាននៅរក្សាលំនឹងដែរ

ស្ពាននឹងបំពាក់ដោយខ្សែកាបទំនើបតាមបច្ចេកវិទ្យាជឿនលឿនរបស់ពិភពលោក ទោះជាមានខ្សែមួយដាច់ក៏ស្ពាននៅរក្សាលំនឹងដែរ


ស្ពាននេះមានប្រវែង ២គីឡូម៉ែត្រ(មិនទាន់គិតផ្លូវឡើង) ទទឹង ២៧,៥ម៉ែត្រ អាចអោយឡាន៦គ្រឿងធ្វើចរាចរណ៏បាន

ស្ពាននេះមានប្រវែង ២គីឡូម៉ែត្រ(មិនទាន់គិតផ្លូវឡើង) ទទឹង ២៧,៥ម៉ែត្រ អាចអោយឡាន៦គ្រឿងធ្វើចរាចរណ៏បាន


ឯកសារយោង VNexpress.net

អំពី សាយ័ន្ត
Professional Engineer

18 Responses to ស្ពានទំនើបនៅព្រៃនគរ

  1. Samady KS says:

    អនិច្ចា អតីត​ទឹក​ដី​ខ្មែរ

  2. Samady KS says:

    គេ​ស៊ី​ដាច់​ផស់​យើង​ត្រឹម​តែ​ប៉ុណ្ណឹង​គឹ គេ​មិន​ទាន់​អស់​ចិត្ត​ទេ បើ​យើង​ភ្លាត់​ស្នៀត​គឹ​ស៊ី​ថែម ទៀត​ឡូវ​ហ្នឹង​ហើយ….

    • ត្រូវហើយ អ្នកជិតខាងឃើញហុចសម្ល ញឹកញាប់ក៏ត្រូវប្រយ័ត្នដែរ គេដាក់ថ្នាំតែតិចងាប់ម៉ាផ្ទះ!
      អាអ្នកជិតខាងខ្លះឃើញយើងមិនមាត់បានចិត្តណាស់តាំងធ្វើផ្គើន!
      តែរឿងអស់ហ្នឹងសង្ឃឹមអ្នកដឹងនាំគេធ្វើហើយ ព្រោះអ្នកធម្មតាហ៊ានតែនិយាយផ្តេសផ្តាស់…ឈឹង!

      • Samady KS says:

        នេះ​បើ​ព្រះ​បាទ​ជ័យវរ្ម័ន​​​នៅ​រស់​អ្ហេស… វិញ​មិន​ដឹង​ជា​​ទ្រង់​ខឹង​ប៉ុណ្ណា​ទេ​ហ្ន៎…​ព្រោះ​អី​ទឹក​ដី​បាត់​ម្តង​បន្តិចៗ ប៉ុន្តែ​​អា​ទឹក​ដី​ព្រៃ នគ នេះ​មិន​មែន​ម្តង​បន្តិច​ទេ​វើយ បាត់​ម្តង​ទាំង​ដុំ​ហ្មង ម្ភៃ​ជាង ខេត្ត អៃយ៉ូ…

      • មានអ្នកខ្លះគេថាមិនមានបាត់ឯណា ចង់ឃើញអាចធ្វើដំនើរទៅមើលបាន!
        ខ្ញុំជិះកាត់តាមតំបន់ដែលខ្មែរ បាត់បង់ពីមុននឹង គឺ អត់ឃើញមានដើមត្នោតមួយសោះ!

      • peehs07 says:

        ខ្ញុំឯណេះវិញ និយាយខុសគេៈ

        ទឹកដីខ្មែរអត់បាត់ទេ តែខ្មែរបានបាត់បង់នូវ
        “ភាពជាអ្នកដឹកនាំ” ទៅវិញទេ!

        តើអស់លោកយល់យ៉ាងណាដែរ?

      • Samady KS says:

        សួស្ដី peechs07 បើ​និយាយ​អំពី​​លក្ខណៈ​នៃ អ្នក​ដឹង​នាំ សូម​មើល​ទៅ​នេះ http://learn4khmer.wordpress.com/2009/04/03/leadership/

  3. អគ្គលីបុត្រ says:

    គួរបន្ទោស​ស្តេច​អត់បានការ​របស់​យើង​ប៉ុន្មានជំនាន់ក្រោយៗនេះ!
    ខ្ញុំបាន​មើលវីឌីអូ ឃាតករពិត ទើប​ដឹងថា សម័យ​ប៉ុលពត និង ការ​ឈ្លានពាន​របស់​យួន កើត​ឡើង​ដោយសារ សីហនុ (ស្តេច​ល្មោភកាមនិងអំណាច)

    • engsamnang says:

      ដំបូងនរណាគេកថាសីហនុខ្លាំងដែរ តែដល់យួនលើកអ្ន​កនាង ម៉ូនិច អ៊ីតាលីកាត់យួនអោយ គាត់ចាប់ផ្តើម ទៅ។ និយាយទៅ គេហៅសម្តេច ម៉ែ តែអត់ដឹងថាសម្តេចម៉ែនឹង មិនមែនខែ្មរទេ។ និយាយរួម ម៉ូនីនាថ ឈ្មោះ ដើម នាងម៉ូនិចនេះគឺប្រពន្ធចុងក្រោយ ដល់អាដើមស្លាប់អស់ ឡើងលេខ1។

      • វណ្ណ says:

        គេបង្គាប់យើងរាល់គ្នាអោយហៅសម្តេចម៉ែៗពេញមាត់ តែគាត់នឹងអត់មានឈាមជ័រជាខ្មែរអីក្នុងខ្លួនបន្តិចសោះ!

  4. @peesh07 ចំពោះភាពជាអ្នកដឹកនាំនេះ មានន័យទូលំទូលាយតិចហើយ តែត្រង់ចំនុចនេះ បើនិយាយថាភាពជាម្ចាស់ឬ ជាអ្នកកាន់កាប់ គឺងាយយល់ជាង!
    @engsamnang: ពិតជាដឹងប្រវត្តសាស្រ្តច្រើន មែន ខ្ញុំអត់ដែលដឹងសោះថាគាត់ជាប់ស្រលាយ អ៊ីតាលីកាត់យួន! តែយ៉ាងណា ក៏សូមអរគុណចំពោះការចូលមកលេង!របស់អ្នកទាំងអស់គ្នា
    ចំពោះរឿងខាងលើខ្ញុំនឹងព្យាយាមរកឯកសារមកបញ្ជាក់!

  5. សុខហេង says:

    គួរ​ឲ្យ​ស្រណោះ ដី​កម្ពុជា​ក្រោម ! 😦

  6. បើ​ពួក​យើង​នៅ​តែ​នាំ​គ្នា​បន្ទោស​គ្នា​នោះ ក៏​មិន​ដឹង​ជា​ង៉ៃ​ណា​ស្រុក​យើង​ទៅ​មុខ​ដែរ។ គ្មាន​ស្ដេច​ គ្មាន​អ្នក​ដឹក​នាំ​ណា​ម្នាក់​ចង់​បាត់​ទឹក​ដី​របស់​យើង​​ទេ! រួម​ទាំង​អ្នក​ដឹក​នាំ​យើង​សព្វ​ថ្ងៃ​នេះ​ផង​ដែរ។ រឿង​នាំ​គ្នា​ចោទ​អ្នក​នេះ​ខ្មែរ អ្នក​នោះ​មិន​មែន​ខ្មែរ ក៏​គ្មាន​អ្វី​ក្រៅ​ពី​ធ្វើ​ឲ្យ​សង្គម​ខ្មែរ​បែក​បាក់​គ្នា ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​គ្មាន​ថ្ងៃ​ស្រាក​ស្រាន្ដ​ដែរ។ ហេតុ​អ្វី​យើង​មិន​នាំ​គ្នា​រួម​សាមគ្គី​អ្នក​ដែល​រួម​រស់​ក្នុង​ស្រុក​យើង បង្កើត​ជា​មោទនភាព រក​ភាព​រីក​ចម្រើន និង​វិជ្ជមាន​មក​ដាក់​ក្នុង​ខួរ​ក្បាល ជា​ជាង​រក​អ្វី​ដែល​អវិជ្ជមាន​មក​កកាយ​ធ្វើ​អ្វី? ផល​ប្រយោជន៍​បាន​តែ​ធ្វើ​ឲ្យ​ពួក​អ្នក​ដឹក​នាំ​បង្វិល​ក្បាល​នោះ​ឯង អា​រឿង​ប្រឆាំង​អ្នក​នេះ ប្រឆាំង​អ្នក​នោះ ម្ដង​ហើយ​ម្ដង​ទៀត ពី​សម័យ​មួយ​ទៅ​សម័យ​មួយ!

    • ខ្ញុំក៏យល់ស្របចំនុចនេះដែរ ខ្ញុំគាំទ្រនិន្នាការនយោបាយណា ដែលមិននាំអោយខ្មែរខាតប្រយោជន៏ ហើយក៏មិនទទួលយកនិន្នាការនយោបាយណា ដែលនាំអោយខ្មែរមានសង្រ្គាមដែរ ! ចំពោះសព្វថ្ងៃម្នាក់ៗ ខំប្រឹងបញ្ចេញ គំនិតថាខ្លួនយ៉ាងនេះ អ្នកនោះយ៉ាងនោះ ក៏ពួកគេមានគំនិតចង់បានប្រយោជន៏ដែរ!ម្យ៉ាងទៀត បើអ្នកកាន់អំនាច និងអ្នកប្រឆាំង ប្រជែងគ្នាតាមបែបអភិវឌ្ឍវិញ មិនដឹងប្រជាជនសប្បាយ យ៉ាងណាទេ! អ្នកខ្លះគេមានគំនិតចង់អោយប្រទេសរីកចំរើនណាស់ តែទាល់តែគេនឹង កាន់អំនាចសិនបានធ្វើកើត! ទាល់បានធ្វើធំហើយ តាំងគិតរកវិធីស្រង់ដើមសិន!!

  7. peehs07 says:

    ស្ពាននេះមើលពីលើគួរសមដែរ តែបើមើលពីខាងក្រោមដូចជាមិនសូវ
    មាំទេ បើមានខ្យល់ព្យុះសង្ឃរាធំៗឬខ្យល់កួចធំៗច្បាស់ជាមិននៅទេដឹង!
    ឃើញស្ពានស្រុកអាគាំងដូចជាមាំជាងនេះឆ្ងាយណាស់!

    ខ្ញុំខ្លាចតែឡានក្រុងខ្ញុំបរមិនបានទេដឹង! មិនតែឡានក្រុង ឥឡូវនេះ
    មានទាំងអាទេះភ្លើងក្រុងទៀត ប្រហែលជាមិនហ៊ានឆ្លងស្ពាននេះ
    ទេមើលទៅ!

    យ៉ាងណាយ៉ាណី សាយន្ត ទៅមើលផងមើល ឡានក្រុងនិងរទេះភ្លើង
    ក្រុងខ្ញុំនៅឯស្ថានីយ៍ទេសចរណ៍ខ្មែរអង្គរ

    http://peehs07.Wordpress.com/

    សូមអរគុណ!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: