ដំណឹងល្អ vs ដំណឹងអាក្រក់
18/08/2009 16 មតិ
ម្សិលមិញ បានទៅធ្វើតេស ចូលថ្នាក់ Le DELF A2 នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលភាសាបារាំង CFC នៅជាប់សាលាខ្ញុំ ហើយថ្ងៃនេះ បានចេញលទ្ធផលហើយគឺ ពិន្ទុ ៥៣/៧៥ ព្រោះមិនមានការធ្វើតេស និយាយផ្ទាល់មាត់ទេ។ លទ្ធផលនេះឃើញថា ខ្ញុំនៅចងចាំភាសាបារាំងបានច្រើនដែរ តែនិយាយតាមត្រង់ខ្ញុំនិយាយភាសានេះមិនល្អទេ។ បន្ទាប់មកខ្ញុំក៏បានគិតគូរបង់ ថ្លៃរៀននៅសាលានោះរួចរាល់ហើយដែរ រងចាំតែគេទេប្រាប់ដល់ថ្ងៃចូលរៀនទេ នេះជាដំនឹងល្អសំរាប់ ខ្ញុំ។
ចំនែកដំនឹងអាក្រក់វិញ គឺបង់អស់លុយហើយ នៅសល់តែជាង១០ដុល្លារ !ហាហា ចឹងមិនដឹងធ្វើម៉េចទេ ខ្ញុំ!
អស់សង្ឃឹមណាស់ទៅញាំ គុយទាវសិន(មកពីសាលាយឺតពេកអស់បាយហើយ)…ទៅហើយប្រុយ…
បើនៅសល់តែ 10 $ ម៉េចក៏ទៅផ្សងសំណាង រ៉ូវ….បបួលគ្នាលេង ទៀងលេន ក្រែងបានស្រង់ដើមខ្លះៗ មកវិញ
ខមមិន មួយនេះមិនដឹងយ៉ាងម៉េចទេ លោតចូលក្នុង spam តែសំណាងល្អ ខ្ញុំចូលមើលលេង ក៏ដាក់មកវិញ! សូមទោសសាមឌី ផងប្រហែលវើដប្រេសធ្វើការអត់ទាន់! ហេហេ អារឿងលេងទៀងលេន គេមិនសូវអោយខ្ញុំលេងទេ ជាពិសេស គឺចាក់ប៉ក់! ម្យ៉ាងទៀតបើគេដឹងថាសល់ប៉ុណ្ណឹងកាត់តែ គេអត់អោយលេង!ហេហេ
ដំណឹង មិនមែនដំនឹងទេ
ចំណែក ក៏មិនមែនចំនែកដែរ
ជួយអបអរផង!
អរគុណបងបឿនជួយ កែពាក្យខុស !
បងបឿន មានវេយ្យាករណ៏ខ្មែរ ត្រង់ ផ្នត់ដើម ផ្នត់ជែក ជួយផ្ញើរខ្ញុំផង!ខ្ញុំភ្លេចអស់ហើយ ចឹងសរសេរខ្មែរខុសច្រើនណាស់!
ទៅហើយប្រុយ… ដើរ ក៏ហោះសាយ័ន!
មានអីក្រៅពី ដើរទេ បង Kooms ហេហេ!
សូមទិញសៀវភៅ វេយ្យាករណ៍ខ្មែរ របស់លោក ឈុន-លិះ ព្រោះមាននិយាយច្រើនអំពីផ្នត់ ឬមើលអត្ថបទទាក់ទងនឹងអក្សរសាស្ត្រខ្លះ ដែលខ្ញុំដាក់នៅប្លក់ខ្ញុំ ទីនេះ ខ្លះ ។
អរគុណបងជួយប្រាប់កន្លែងនិងឈ្មោះអ្នកនិពន្ធ ខ្ញុំប្រើម៉ាស៊ីនខ្ញុំ មានវចនានុក្រមខ្មែរ សរសេរមិនសូវខុសទេ ព្រោះឆែកមើលពាក្យជានិច្ច តែឥលូប្រើម៉ាស៊ីនមិត្តខ្ញុំព្រោះ ខាងខ្ញុំគេផ្តាច់អិនធើនែតហើយ ព្រោះអត់ទាន់បងលុយ!ហេហេ
គេផ្ដាច់ប៉ុណ្ណឹងគ្មានអីទេ ពេលណាបង់លុយហើយវាក៏អស់អីដែរ ចំនែកខ្ញុំវិញគេផ្ដាច់ ភឹង ហ្មង….កុំព្យូទ័រខ្ញុំប្រើបានតែ ម៉ោង 11 ទៅ 1 កន្លះ ប៉ុណ្ណោះ (ម៉ោងបាយថ្ងៃត្រង់)
សុទ្ធតែអ្នកកំសត់!!ហេហេ
អូហ៍ ខ្ញុំនឹកស្មានថាអត់មានអ្វីមើល
ពាក្យដែលខ្ញុំមិនច្បាស់ខ្ញុំតែងតែ ឆែកមើល តែខុសភាគច្រើនគឺពាក្យ ដែលសរសេរខុសមកយូរហើយ ហើយមិនបានកែ! តាំងពីមានវចនានុក្រមអេឡិចត្រូនិចភាសាខ្មែរ ខ្ញុំព្យាយាមសរសេរ មិនអោយមានខុសទេ(តែនៅតែមានខ្លះ 😀 ) បើយើងប្រើវចនានុក្រមហ្នឹងទាំងអស់គ្នាប្រាកដជា ចៀសវាងកំហុសតិចជាងមុន!
បង សាយ័ន សុំបទនេះ ជាភាសារ យួន មួយ មក
ខូចចិត្ត ទុកមុន-ឆាយ វីរៈយុទ្ធ
http://sereibd.wordpress.com/2009/09/16/%E1%9E%81%E1%9E%BC%E1%9E%85%E2%80%8B%E1%9E%85%E1%9E%B7%E1%9E%8F%E1%9F%92%E1%9E%8F%E2%80%8B%E1%9E%91%E1%9E%BB%E1%9E%80%E2%80%8B%E1%9E%98%E1%9E%BB%E1%9E%93-%E1%9E%86%E1%9E%B6%E1%9E%99%E2%80%8B-%E1%9E%9C/
សុំអរគុណ
បង សាយ័ន សុំបទ ខូចចិត្តទុកមុន ជាភាសារវៀតណាម មួយមក
ហាហា ខ្ញុំមិនមែនអ្នកច្រៀងផងហ្នឹង! តែបទហ្នឹងដូចជាមានបទចិន ហើយវៀតណាម ដូចអត់ដែលលឺទេ! ចាំជួយរកអោយ!
បទហ្នឹងមាន ណាបង
ខ្ញុំធ្លាប់ផឹកកាហ្វេនៅហាងវៀតណាមឃើញគេចាក់ជា ខារាអូខេ