គ្រាន់តែខុសម្តង ក្លាយជាចាស់

មុននិងក្រោយពេលប្រើផលិតផលខុស

មុននិងក្រោយពេលប្រើផលិតផលខុស


អាយុ២១ ឆ្នាំ ប៉ុន្តែ Zhu Yan មើលទៅគឺដូចជាជាយាយរបស់នាងច្រើនជារូបនាង ទៅទៀត តែតាមពិតនាងគឺជានារីដ៏ស្រស់ស្អាតម្នាក់រស់នៅឯ ក្រុងមួយនៃប្រទេសចិន។ លទ្ធផលនេះគឺដោយសារតែ នាងបានប្រើប្រាស់ផលិតសំអាងកាយដែលមានតំលៃ ថោក គឺនៅថ្ងៃមួយនាងបានទៅតិចម្ស៉ៅមកលាបរាល់ ពេលចូលដំនេក ហើយព្រឹកឡើងបានលុបលាងមុខចេញ ក្រោយរយៈពេល២ ទៅ ៣ថ្ងៃ នាងចាប់អារម្មណ៏ថាហាក់ដូចជាស្បែកមុខនាង ឡើងក្រហម ហើយក៏ចាប់ផ្តើមទៅព្យាបាលតាមកន្លែងសំអាងនានា តែលទ្ធផលគឺនៅដដែល ១ឆ្នាំក្រោយមក ស្បែករបស់នាងក៏ចាប់ផ្តើម ឡើងជ្រួញដូចជាមនុស្សចាស់។
តាមការពិនិត្យរបស់គ្រូពេទ្យ នាងគឺមានជំងឺ Aneoderma​ ដែលជាជំងឺធ្វើអោយស្បែកជ្រីវជ្រួញចាស់ជាងវ័យ ហើយវាជាជំងឺមួយដ័កំរ ព្រោះរយៈពេលជាង ២០ឆ្នាំមកនេះគឺមាន​ តែ១០ ករណីប៉ុណ្ណោះ ហើយមាន៣ ករណីនៅប្រទេសចិន ដែលនាងជានារីតែម្នាក់ទទួលរងនូវជំងឺនេះ។ ម្តាយនាងក៏ធ្លាប់បាននាំនាងទៅកែសម្ផស្សដែរតែ មិនអាចជួយអ្វីបានទេ ព្រោះស្បែករបស់នាង គឺជ្រួញជាមួយនឹងល្បឿនដ៏លឿន។ នាងនឹងទទួលការព្យាបាលរយៈពេលវែងមួយ ពី ៤ ទៅ ៦ខែ សង្ឃឹមថាក្រុមគ្រូពេទ្យអាចជួយនាងបាន។

អំពី សាយ័ន្ត
Professional Engineer

9 Responses to គ្រាន់តែខុសម្តង ក្លាយជាចាស់

  1. ចាំមើលច្រីៗចូលចិត្តមេកអាប់

    • អ្នកចូលចិត្តមេកអាប់ គេតែងតែប្រើរបស់ល្អដែរ!ចឹងប្រហែលមិនអីទេ ចង់ស្អាតកុំកំណាញ់មិនអីទេ!
      យាយចឹង បាត់ដំបង នៅផ្តុំណាដែរនៅខេត្តបាត់ដំបង?ខ្ញុំក៏ជាអ្នកបាត់ដំបងដែរ!

  2. phuylai says:

    ឆ្ងល់ដែរ នារីនេះដោយសារប្រើផលិតផលថោកទើបមុខចាស់ចឹង ចុះម៉េច​ក៏​លោកគ្រូតាខ្ញុំអត់ប្រើអីផង ក៏មុខចាស់ដែរ? 😆 រាងនៅ?

    • យាយឡៃ អឺយមុខគ្រូតាមិនចាស់ទេ បើ២នាក់ យាយឡៃ គឺគេហើយខ្ញុំបង ហៅយាយឡៃ មីងហើយ!ហាហា

      • phuylai says:

        ជួយមិនបានទេចា៎!!មនុស្សដែលហៅគ្រូតា បង ប្រាកដជា​ម្ញូប :-Pល្មមដឹងខ្លួនហើយ ហាងកែសម្ផស្សគេក៏លែងទទួលធ្វើ ព្រោះអីស៊ីលុយលោកគ្រូតាមិនឆ្ងាញ់សោះ :mrgreen:

  3. ចាំបាច់ភ័យខ្លួនហើយកែសម្ផស្សធ្វើអី!​ ព្រោះសង្សារខ្ញុំគេស្រលាញ់មុខចឹង!ហេហេ 😆

  4. phuylai says:

    បានសំណាងមួយនឹងមិនដឹងធ្វើបុណ្យអស់ប៉ុន្មានជាតិទេ!!!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: