ផ្លាស់ប្តូរឈ្មោះប្លុក ពី SAYON ទៅជា សប្បាយនឹងអាន…

read
ចាប់ពីពេលនេះតទៅ ខ្ញុំសូមផ្លាស់ប្តូរចំនងជើងប្លុករបស់ខ្ញុំទៅ ជា សប្បាយនឹងអាន វិញ ហេតុតែខ្ញុំនឹកឃើញផ្លាស់ប្តូរឈ្មោះប្លុកខ្ញុំដូចនេះ ព្រោះតែខ្ញុំបាននឹងឃើញ ដល់ បណ្ណាល័យ សប្បាយនឹងអាន ដែលជាបណ្ណាល័យដំបូង ដែលខ្ញុំបានអានសៀវភៅតាំងពីពេលខ្ញុំរៀនថ្នាក់ទី៣ បណ្ណាល័យនោះជាបណ្ណាល័យសាធារណៈ ហើយបើករៀងរាល់ថ្ងៃ តែមានថ្ងៃពិសេសខ្លះគឺមានចែកនំញាំទៀតផង! ខ្ញុំចូលចិត្តទៅអានសៀវភៅនៅទីនោះ ព្រោះមានសៀវភៅថ្មីៗ និងមាននំញាំទៀតផង កាលពីជំនាន់នោះខ្ញុំចូលចិត្តអានសៀវភៅណាស់ តែឥលូវមិនសូវចូលចិត្តអានសោះ ហេតុខ្ញុំដូរចំនងជើងប្លុកគឺដើម្បីជួយដាស់តឿនខ្ញុំខ្លួនឯង ដើម្បីអោយកាន់សៀវភៅយកមកអានអោយបានច្រើន។
បើសិនជាការផ្លាស់ប្តូរនេះមាន ជាន់ឈ្មោះឬយ៉ាងណាសូមមេត្តាផ្តល់ជាដំនឹង ហើយខ្ញុំក៏គ្មានបំនងអ្វីផ្សេងក្រៅពីការរៀបរាប់ខាងលើដែរ សង្ឃឹមថាបងប្អូនក្នុងភូមិជួយគាំទ្រ ហើយសូមអោយថ្ងៃណាមួយបណ្ណាល័យសប្បាយនឹងអាននឹង បើកទ្វារអោយមិត្តអានបានអានដូចពីមុន ព្រោះបណ្ណាល័យនោះបានបិទទ្វារតាំងពីខ្ញុំជិតចូលរៀនថ្នាក់ទី៤។
សប្បាយនឹងអាន…អានដើម្បីចំនេះដឹង…អានដើម្បីភាពរីករាយ…

អំពីម្ចាស់ប្លក សាយ័ន្ត
Professional Engineer

14 Responses to ផ្លាស់ប្តូរឈ្មោះប្លុក ពី SAYON ទៅជា សប្បាយនឹងអាន…

  1. phuylai និយាយថា ៖

    ចឹងមាននន័យថា ខ្ញុំត្រូវតែស្ញេញរាល់ពេលដែលអាន​ 😛

    • សាយ័ន្ត និយាយថា ៖

      ភាពរីករាយមិនចាំបាច់តែស្ញេញទេ គ្រាន់តែញញឹមម៉ាភ្លែត អាចធ្វើអោយជ្រះថ្លាអារម្មណ៏បានដែរ! តែបើចង់ស្ញេញមានអី ប្រយ័ត្នតែស្ងួតជើងធ្មេញទៅ! 😆

  2. ទឹម បឿន និយាយថា ៖

    បណ្ណាល័យ​សប្បាយ​នឹង​អាន បិទ​ទ្វារ ប្រយ័ត្ន​បិទ​ទ្វារ​ដែរ lolz

    និយាយ​លេង​ទេ! តែ​ហាម​ដាក់​អត្ថបទ​កម្សត់ ប្រយ័ត្ន​គេ​អាន​អត់​សប្បាយ​គេ​ខឹង 😀

  3. សាយ័ន្ត និយាយថា ៖

    ហេហេ សប្បាយនឹងអាន… គឺពិតជាបិទទ្វារនៅពេលហ្នឹង តែបណ្ណាល័យរបស់ខ្ញុំមិនងាយបិទទេ កុំអោយតែប៉ះពាល់បងធំ! 😀 តែរឿងរកអ្វីមកសរសេរគឺពិបាកមែន ព្រោះពេលខ្លះក៏ចាំបាច់សរសេររឿងកម្សត់ដែរ តែមិនអីទេបណ្ណាល័យត្រូវតែមានច្រើនចឹងហើយ!​:P

  4. Samady KS និយាយថា ៖

    សប្បាយ​នឹងអាន ប្រយ័ត្ន​តែ​ង៉ៃ​ណា​ខ្ញុំ​អាន​ទៅ​ឃើញ​ថា​អត់​សប្បាយ​ខ្ញុំ​ម៉ោ រក​រឿង​ហ្មង…​និយាយ​គ្នា​អោយ​ហើយ….និយាយ​លេង​ទេ

  5. aznin និយាយថា ៖

    ឈ្មោះល្អតើ! សូមអបអរណា 🙂

  6. kaps... និយាយថា ៖

    ហេសាយន្ត! ល្អណាស់ដែលបានបើកបណ្ណាល័យនេះ!

    យើងចង់មើលសៀភៅ ជីវប្រវត្តិ ជីវតាក្វាន់ តើអាចដាក់
    ឱ្យយើងមើលផងបានទេ?

    សៀភៅមួយទៀតគឺ ស្តេចដ៏ឆ្នើមមុងហ្គោល ខន
    (THE GREAT MONGOL KHAN)

    សូមអរគុណ!

    • សាយ័ន្ត និយាយថា ៖

      បាទខ្ញុំនឹងព្យាយាមរកឯកសារទាំងនោះ!សូមរងចាំមួយរយៈសិន មិនដឹងថាខ្ញុំអាចរកបានប៉ុណ្ណាទេ!តែខ្ញុំនឹងព្យាយាម!
      អរគុណចំពោះការជួយគាំទ្រ បណ្ណាល័យខ្ញុំ

  7. Mr Vichara និយាយថា ៖

    សាយន្ត័ ៖ ខ្ញុំទើបតែរៀនសរសេរប្លក… សូមសាយន្ត័ ជួយដោះស្រាយខ្ញុំផងបានទេ?
    អ្នកមានបទពិសោធន៍ក្នុងការសរសេរប្លុកនេះច្រើនជាងខ្ញុំ ខ្ញុំនូវមានបញ្ហាជាច្រើនដែលមិនទាន់យល់

    ១. ក្នុងប្លុករបស់ខ្ញុំ ខ្ញុំបានបែងចែក តាមផ្នែក(Page)ជាច្រើន ដូចជា ទំព័រដើម(Home) ជីវិត&សង្គម ជុំវិញបច្ចេកវិទ្យា និង បញ្ជីប្លកខ្មែរ ជាដើម។ ខ្ញុំចង់ Post អត្ថបទមួយទាក់ទងនិងបញ្ហាបច្ចេកវិទ្យា តើខ្ញុំត្រូវ Post នូវត្រង់កន្លែងណា ? Post ក្នុង Pageជុំវិញបច្ចេកវិទ្យា រឺ ក្នុងHome ? ខ្ញុំចង់Postម្តង ឃើញក្នុង Home ផង និង link ចូលទៅក្នុង Pageជំវិញបច្ចេកវិទ្យាផង។ តើខ្ញុំត្រូវធ្វើដូចម្តេចទៅ?

    ២. ខ្ញុំចង់ Post អត្ថបទ ២ រឺ ច្រើនក្នុង Page តែមយ (Post​ ថ្ងៃផ្សេងគ្នា) តើខ្ញុំត្រូវធ្វើដូចម្តេច? ខ្ញុំចង់ Post អត្ថបទច្រើនក្នុង Page​ តែមួយ មើលទៅដូច Page របស់អ្នក។

    • សាយ័ន្ត និយាយថា ៖

      សួស្តី ! សូមទោសផង បើសិនជាខ្ញុំឆ្លើយតបយឺត ព្រោះរវល់ការងារពេក។
      ខ្ញុំគិតថាការដាក់ Page ច្រើននៅលើប្លុកតែមួយ វាអាស្រ័យទៅលើ Theme ដែលយើងរើសយកមកធ្វើជាប្លុករបស់យើង។ ចំពោះប្លុករបស់ខ្ញុំ ត្រង់ Page ខាងលើ ដែលអ្នកឃើញ ពេលខ្ញុំផ្សាយអត្ថបទថ្មី វាមិនបានចូលទៅក្នុង Page ទាំងនោះ Auto ទេ ទាល់តែ មុនពេលយើងផ្សាយ (Publish) ត្រូវរើសយក Categories ឬ tag អោយវាសិន។ ក្រោយមកវានឹងលោតចេញ តាមទៅតាម Categories និមួយៗដោយខ្លួនឯង។
      ឧបមាថា ខ្ញុំផ្សាយអត្ថបទ ក ដែលទាក់ទងនឹង គណិត, រូប, និង វិទ្យាសាស្ត្រ ចឹងខ្ញុំបង្កើត Categories ចំនួនបី ដែលមានឈ្មោះត្រូវគ្នារួចជាស្រេចហើយ ហើយមុនផ្សាយខ្ញុំ រើស (គុសគ្រីសក្នុងប្រអប់) មុនពេល Publish។ ចឹងវានឹងរត់ចូលតាម Categories ដោយខ្លួនឯង ពេលគេ ចុច លើ គណិត ឬ រូប ឬ វិទ្យាសាស្ត្រ ក៏ឃើញអត្ថបទហ្នឹងចេញមកដែរ ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: