ការចុះចតយន្តហោះជាបន្ទាន់របស់ Vietnam Airline

យន្តហោះក្រោយពេលចុះចត

យន្តហោះក្រោយពេលចុះចត


ពីល្ងាចមិញមានការចុះចតជាបន្ទាន់មួយរបស់ ក្រុមហ៊ុនអាកាសចរណ៏ វៀតណាម អ៊ែឡាញ ដែលជាដៃគូររកស៊ីថ្មីរបស់ខ្មែរ ដែលទើបនឹងបង្កើតក្រុមហ៊ុនអាកាសចរណ៏ថ្មី Cambodia Angkor Air នៅស្រុកខ្មែរ។ យន្តហោះនេះធ្វើការហោះហើរពីខេត្ត Nha Trang ទៅ ទីក្រុងព្រៃនគរ ហើយក្រោយពេលរៀបចុះចត ក្រុមអ្នកបើកបរ ក៏បានចាប់អារម្មឃើញថាមានបញ្ហា ខាងប្រព័ន្ធ អីដ្រូលិច (système d’huile hydraulique dans l’avion) ហេតុនេះក្រុមអ្នកបើកបរក៏សំរេចចិត្តធ្វើការចុះចត ដោយប្រើប្រាំងបន្ទាន់ ដោយបានធ្វើអោយឆេះកង់យន្តហោះ ព្រោះតែការចុះចតបែបនេះ ទោះជាយ៉ាងណា គ្មានអ្នកដំនើរណារងរបួស ឬបាត់បង់ជីវិតទេ ដែលក្នុងនោះមានអ្នកដំនើរ ១៦៤នាក់ មានក្មេង ២៦នាក់។ យន្តហោះនេះត្រូវបានប្រើប្រាស់តាំងពីឆ្នាំ ១៩៩៦ ដែលតែងតែត្រូវបាន ធ្វើការត្រួតពិនិត្យបច្ចេកទេមុនការហោះហើរ ហើយថ្ងៃនោះគឺបញ្ជារការហោះហើរដោយលោក Jual Ruiz ជនជាតិ ប៉េរូ ដែលបានធ្វើការហោះហើរអោយវៀតណាមអ៊ែឡាញតាំងពីឆ្នាំ ២០០៥ មក។
នេះជាដំនឹងអាក្រក់ថ្មីមួយទៀតដែលពាក់ព័ន្ធទៅនឹងយន្តហោះ ដែលក្នុងឆ្នាំ២០០៩​ នេះបញ្ហាទាក់ទងនឹងយន្តហោះកើតមានយ៉ាងច្រើនគួរអោយបារម្ភ។
សូមថែរក្សាសុខភាព និងការពារខ្លួននៅទីសាធារណ ចៀសវាងពីផ្តាសាយ A/H1N1 ។

អំពីម្ចាស់ប្លក សាយ័ន្ត
Professional Engineer

3 Responses to ការចុះចតយន្តហោះជាបន្ទាន់របស់ Vietnam Airline

  1. ទឹម បឿន និយាយថា ៖

    គួរ​បារម្ភ​ខាំបូឌា​អង្គរ​អ៊ារ​បស់​ស្មែរ​យើង​ផង​ដែរ

  2. សាយ័ន្ត និយាយថា ៖

    តាមការត្រួតពិនិត្យឃើញមាន ស្នាមឈាម និងខ្មោចសត្វស្លាប​ ដែលគេអាចសន្មត់ថាមកពីសត្វស្លាបហោះចូលកង្ហារ តែយ៉ាងណាមួយរយៈទៀតទើបដឹង!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: