នាយកថ្មី

លោកគ្រូ ឡេ វ៉ាន់ ថាញ (កាន់ផ្កាពាក់អាវធំ)

លោកគ្រូ ឡេ វ៉ាន់ ថាញ (កាន់ផ្កាពាក់អាវធំ)


ពេលនេះ លោក បណ្ឌិត ឡេ វ៉ាន់ ថាញ ត្រូវក្រសួងអប់រំនិងបណ្តុះបណ្តាលវៀតណាម ចាត់តាំងជានាយកថ្មី នៃសាកលវិទ្យាល័យសំនង់ នៃទីក្រុងហាណូយ សំរាប់រយៈពេល ២០០៩ ដល់ ២០១៤។
លោកបណ្ឌិត ឡេ វ៉ាន់​ ថាញ ជាសាស្រ្តាចារ្យម្នាក់ នៅ ដេប៉ាត់មង់ត៏ Structure ដែលជាមុខវិទ្យាមួយដ៏សំខាន់សំរាប់វិស័យសំនង់ ហើយគាត់ក៏ជា អ្នកមានភាគហ៊ុន ក្នុងក្រុមហ៊ុន Delta (ឮថាគាត់ជាប្រធានក្រុមហ៊ុនផង)ដែលជាក្រុមហ៊ុនដ៏ល្បីនៅវៀតណាម ខាងសំនង់និងជាពិសេស គឺផ្នែកផ្លូវនិង អគារក្រោមដី ដែលមិនសូវមានក្រុមហ៊ុនក្នុងប្រទេសណាមួយហ៊ានទទួលម៉ៅការធ្វើទេ។
ជាពិសេស គាត់ក៏មានភរិយាធ្វើការនៅស្ថានទូតវៀតណាម ប្រចាំប្រទេសកម្ពុជា នៅភ្នំពេញដែរ។
ចំពោះការបង្រៀន គឺ គាត់បានបង្រៀនថ្នាក់របស់ខ្ញុំ ២​ឆមាស ដែលមុខវិជ្ជា នេះត្រូវរៀនដល់ទៅ៣ ឆមាសឯនោះ ហើយគាត់ក៏ជាគ្រូម្នាក់យកចិត្តទុកដាក់ក្នុងការបង្រៀន និងមិនចូលចិត្តសិស្សខ្ជិលទេ។ រាល់ពេលពន្យល់មេរៀនចប់គាត់តែង តែទុកពេកអោយសួរ ឬដោះស្រាយលំហាត់អោយជាគំរូ(គាត់អាចសង្ខេបមេរៀនបានខ្លីល្អងាយកត់ត្រា)។
ក្នុងការឡើងកាន់តំនែងរបស់គាត់ មានការជប់លៀងនិងធ្វើពិធីទទួលយ៉ាងអធឹកអធម ដោយមានភ្ញៀវកិត្តិយស​ និងមន្រ្តីសំខាន់ៗ របស់វៀតណាមចូលរួមយ៉ាងច្រើន ដែលអត់មានខ្ញុំទេ 😀 ។
សូមជូនពរអោយគាត់សំរេចបានជោគជ័យក្នុងការងារ ។

អំពីម្ចាស់ប្លក សាយ័ន្ត
Professional Engineer

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: