សំនើច

មិនដឹងផ្សាយអត្ថបទអី ចឹងរករឿងពីរបីអោយបងប្អូនសើចលេងចុះ បើមានអីខុសមេត្តាអភ័យទោសផង(ព្រោះរឿងខ្លះបែបលេចលើលេចក្រោមតិចហើយ)៖
រឿងទី១៖
អ្នកគ្រូ៖ប្អូនៗចាំស្តាប់អ្នកគ្រូណា ប្អូនមើលហើយនិយាយថាចូលចិត្តអ្វីនៅលើរាងកាយអ្នកគ្រូ នឹងដឹងថាធំឡើងចឹងកា្លយជាអ្វីហើយ!
ធីតា៖ចាស អ្នកគ្រូខ្ញុំស្រលាញ់សក់អ្នកគ្រូ!
អ្នកគ្រូ​៖អូ ធីតាគួរអោយស្រលាញ់ ធំឡើងនឹងក្លាយជាជាងធ្វើសក់ដ៏ពូកែហើយ!
បុផា៖ភ្នែកអ្នកគ្រូស្អាតណាស់!
អ្នកគ្រូ៖អរគុណបុផា ប្អូនធំឡើងនឹងក្លាយជាចក្ខុបណ្ឌិតហើយ ខំរៀនណា!
អ្នកគ្រូ៖នែក្តឹប និយាយអីតិចទៅ?
ក្តឹប៖បាទអ្នកគ្រូ ខ្ញុំមិនដឹងនិយាយអីទេ ទោះជាយ៉ាងណាក៏នៅតែជាអ្នកច្របាច់ទឹកដោះគោនៅកសិដ្ឋានប៉ាខ្ញុំដែរ!
អ្នកគ្រូ៖…(សំណាងហើយវាអត់ហ៊ាននិយាយ)!?

រឿងទី២
នៅមាត់ទន្លេថ្ងៃនេះមានប្រុសស្រីមួយគូរកំពុងប្រកៀកគ្នាហើយសាសងគ្នាតាមទំលាប់៖
នារី៖បងសំលាញ ហេតុអីក៏ភ្នែកបងធំម្ល៉េះ?
បុរស៖មកពីបងពូកែយំពេក ពេលនៅតូចហ្នឹងណា!
នារី៖ចឹងហេតុអីក៏មាត់បងធំម្ល៉េះ?
បុរស៖មកកាលពីនៅតូច ពូកែញាំពេកបានចឹង!
នារី៖ចឹងពីតូចហេតុអីមិន នោមអោយច្រើនផង!?
បុរស៖អុញ…

រឿងទី៣៖អ្នកចេះ
ក្តឹបត្រៀមខ្លួនសំរាប់ឡើងថ្នាក់ទី៦ សំរាប់សិស្សូពូកែប្រចាំសាលាមួយ ដោយសិស្សដែលត្រៀមចូលថ្នាក់នោះត្រូវតែ ទទួលការធ្វើតេស្តពីលោកនាយកសាលាទាំងអស់។ លោកនាយកធ្វើការសាកសួរពីចំនេះទូទៅ ទៅកាន់សិស្សទាំងនោះ ហើយក៏មិនទាន់មានសិស្សដែលឆ្លើយមិនទាល់ដែរ យ៉ាងតិចណាស់ក៏ឆ្លើយមិនរួច១សំនួរដែរ។ មួយស្របក់មកដល់វេនក្តឹបដែលជាសិស្សចុងក្រោយ៖
លោកនាយក៖២៥ ដង ២៥​ ស្មើប៉ុន្មាន?
ក្តឹប៖បាទលោកគ្រូ ៦២៥!
លោកនាយក៖រូបមន្តគណនាផ្ទៃក្រលារង្វង់?
ក្តឹប៖បាទគឺ ការ៉េ នៃកាំរង្វង់គុណនឹង ពី(pi)!
លោកនាយក៖ទឹកក្លាយជាចំហាយនៅប៉ុន្មានដឹក្រេ?
ក្តឹប៖បាទគឺនៅ ១០០ដឹក្រេ(១០០អង្សារសេ)!
……
មួយស្របក់ក្រោយមកលោនាយកឃើញថាក្តឹបអាចឆ្លើយបានល្អ តែលោកចង់ធ្វើជាអ្នកមើលម្តងក្រែងលោ មានអ្នកណាលួចប្រាប់ចំលើយ ទើបអោយអ្នកគ្រូបន្ទុកថ្នាក់សួរម្តង៖
អ្នកគ្រូ៖អ្វីនៅក្នុងខោប្អូនមាន តែអ្នកគ្រូអត់មាន?
លោកនាយក៖(ក្រលេកមើលមុខអ្នកគ្រូ)
ក្តឹប៖បាទ គឺហោប៉ៅខោ (អ្នកគ្រូស្លៀកខោអត់ហោប៉ៅមែន)
អ្នកគ្រូ៖តើរោមស្ត្រីនៅឯណារួញជាងគេ?
លោកនាយក៖(ព្រឺខ្លួនខ្ញាក)
ក្តឹប៖បាទគឺនៅ ទ្វីបអាព្រិច
អ្នកគ្រូ៖នៅពាក់កណ្តាលជើងរបស់អ្នកគ្រូទាំងពីរគឺអ្វី?
លោកនាយក៖(ហាមាត់ច្រងាង)
ក្តឹប៖បាទគឺក្បាលជង្គង់!
អ្នកគ្រូ៖ចុះ អ្វីនៅក្នុងខ្លួនអ្នកគ្រូដែល ពេលណាក៏សើមជាប់ជានិច្ច!?
លោកនាយក៖(មុខឡើងខៀវ)
ក្តឹប៖បាទ​ គឺអណ្តាត!
អ្នកគ្រូ៖ចុះវត្ថុអ្វីរបស់អ្នកគ្រូ ពេលមិនទាន់មានប្តីនៅតូច តែធំជាងមុននៅពេលយកប្តី?
លោកនាយក៖(បញ្ចេញសញ្ញាមិនអោយក្តឹបឆ្លើយ)
ក្តឹប៖បាទ គឺ គ្រែ
អ្នកគ្រូ៖ចុះស្អីគេ ទន់ៗ តែយកចេញក្រៅមួយសន្ទុះឡើងរឹង?
លោកនាយក៖(ធ្វើអៀនមិនហ៊ានមើលអ្នកគ្រូ)
ក្តឹប៖បាទ គឺកាវ ដូចជាកាវ ៥០២ជាដើម!
អ្នកគ្រូ៖ចុះស្អីគេ វែងដូចចេក អ្នកគ្រូកាន់ម៉ាភ្លែត ហ៊ាទឹកចេញ!
លោកនាយក៖(រៀបទៅជិតក្តឹបមិនអោយឆ្លើយ តែក្តឹបនៅតែឆ្លើយ)
ក្តឹប៖បាទ គឺ ការ៉េមកី!
លោកនាយក ក៏បញ្ឈប់ការសួរ ហើយខ្សឹបដាក់អ្នកគ្រូ៖(ខ្ញុំឆ្លើយអត់ត្រូវមួយសោះ!)
អ្នកគ្រូ៖(ឆ្កឺះក្រចក់ បែបអៀន)…

អំពី សាយ័ន្ត
Professional Engineer

22 Responses to សំនើច

  1. ធារ៉ា says:

    😆 ម្យ៉ាងដែរតា!!!

  2. សំណើចគួរឲចង់សើច ។ សុំសើចមួយ ហាស ហាស ហាស ហាស ។ បើកូនដំរីបន្តទៀត ខ្លាចសើចចុកពោះណាស់ ហាស ហា ហាស ហា។

    • សួរស្តីកូនដំរី ! បើមានអីថែមគួរតែថែមចែកបងប្អូនយើងសើចផង!ខ្ញុំសើច​ ម្នាក់ឯង ម៉ាយប់ហើយ!ហេហេ

      • ឥឡូវនេះកូនដំរី អត់មានអត្តបទទេ! ចាំកូនដំរីស្វះស្វែងរកដើម្បី បានសើចទាំងអស់គ្នា ប៉ុន្តែទាល់តែ ទិញថ្នាំចុកពោះទុក ព្រោះខ្លាចសើចយូរពេករហូតដល់ចុកពោះ។ ហាស ហា

  3. អគ្គលីបុត្រ says:

    😆 😆 😆 😆
    សើចឡើងហៀរទឹកមាត់​កក្លាក់ហើយនៀក! រឿងនេះថ្មីមែន ខ្ញុំអត់ដែលលឺសោះ ចាំមើល​តែប៉ុណ្ណេះ ចាំយកទៅនិយាយត តែអត់មានអី​ឲ្យ​សាយ័ន្តទេ!

  4. Fidele says:

    ចេះ​តែ​មាន​ហ្មង​ 😆 គេ​ថា​រឿងកំប្លែងខ្លះ​ទាល់​តែ​ទាក់​ទង​នឹង​រឿង​អាស​អាភាស​បន្តិច​ទើប​គួរ​ឲ្យ​ចង់​សើច។ :mrgreen:

  5. Mach Morn says:

    សាយ័ន្តដឹងទេ ខ្ញុំសើចចង់ចុកពោះហើយ 😆 (លួចសើចក្នុងពោះ)
    សូមសរសើរអ្នកគ្រូពូកែសួរដល់ហើយ ចំណែកក្តឹមរឹតតែពូកែឆ្លើយទៀត ដូចនេះ សូមជូនមេដាយម្នាក់មួយ។ អរគុណសម្រាប់រឿងកម្លែងនេះ។

    សប្បាយច្រើនកើនអាយុ ហាហាហា សូមសើចតិចទៀត 😆 😆 😆

    • ត្រូវហើយ!!មុននឹងខ្ញុំសរសេរខ្ញុំសាកសួរមិត្តភក្តិខ្ញុំអត់មានអ្នកណាឆ្លើយត្រូវទេ!ហេហេ ឥឡូវដល់ម៉ោងទៅរៀនហើយ ចាំមកវិញរករឿងសរសេរថែម !ទៅហើយ​(ប្រែន… ដើរមួយៗ…) 😆

  6. Vanna says:

    ហាហាហា…អស់​ទាស់​ហ្មង!!
    និយាយ​អញ្ចឹង​ គួរ​ឲ្យ​អាណិត​បុរស​ក្នុង​រឿង​ទី២​ដែរ :p

  7. sokmeta says:

    រឿងទី១
    ទោះជាយ៉ាងណាក៏នៅតែជាភ្លក់មុខម្ហូបនៅភោជនីយដ្ឋានប៉ាខ្ញុំដែរ!:lol:

  8. voleak says:

    oh..bsomlagn wen o see ur story oun laugh till my tear drop down…oh..b poke rok reung niyay mles…het ey pel nov kbe oun b Quiet mles…b shy men te?

  9. បែបចឹងហើយអូនសំឡាញ់!ហេហេ

  10. voleak says:

    oh…b eng hen lek pot pong he!!!
    cham merl na ,pel b mok vign o neng oy b bagn chegn pot oy ors hey…!!!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: