រួមរ័កលុះក្ស័យ រួមរ័កលុះគុក(ក្រោម១៨ហាមអាន)

ប្តី និង ប្រពន្ធដែលកំពុងរត់គេច

ប្តី និង ប្រពន្ធដែលកំពុងរត់គេច

ប្រភពដើម

តាមកាសែតកោះសន្តិភាពថ្ងៃនេះ បានអានរឿងគួរអោយអស់សំនើច ដែលរឿងនោះ

បានកើតនៅខេត្តកំពង់ឆ្នាំង។បុរសជាប្តី ធ្លាប់បានចាប់នាងជាប្រពន្ធរំលោភបាន

សំរេចមុនពេលរៀបការម៉្លេះ តែក៏បានសុំអង្វរមិនអោយខាងស្រីប្តឹងហើយ

សុខចិត្តរៀបការតាមច្បាប់។ ក្រោយពេលរៀបការបាន ៤ខែ ក៏មានរឿងគួរអោយ

អាម៉ាស់នេះ បានបែកខ្ចាយ គឺបុរសជាប្តីនៅតែប្រព្រឹត្តអំពើចាប់រំលោភទៅលើ

ស្រ្តីជាប្រពន្ធឥតឈប់ឈរ។ ទង្វើនេះវាពិតជាមានផលប៉ះពាល់ដល់ប្រពៃណីខ្មែរ

ខ្លាំងណាស់ហេតុនេះគូស្វាមីភរិយាគួរចេះសំរបសំរួលគ្នាក្នុងគ្រួសារ 

មិនត្រូវបង្ករហឹង្សារ ឫ អំពើថោកទាបណាមួយឡើយ។តាមរយៈអត្ថបទនេះយើងអាចរកបាន 

នូវចំនេះដឹងដែលមនុស្សអាចធ្វើខុសដោយមិនដឹងខ្លួនជាពិសេសបុរស៖

 

  • ការបង្ខំប្រពន្ធរួមរ័ក គឺមានទោសស្មើនឹងការរំលោភផ្សេងទៀតដែរ(នៅមានចែកថារំលោភលើកុមារផ្សេង ឯមនុស្សធំផ្សេងទៀត)
  • អំពើកាមគុណឥតការពិចារណាតែងនាំមកនូវភាពអាម៉ាស់ដល់ខ្លួន
  • ការដើរលេងតែ២នាក់សម័យនេះអាចប្រឈប់មុខនឹងការចាប់រួមភេទច្រើន(ស្រីៗប្រយ័ត្ន)

 

ខ្ញុំសូមពន្យល់បន្តិចលើពាក្យថា រំលោភសេពសន្ថវៈ ៖

រំលោភសេពសន្ថវៈ ៖ viol, rape (En) ប្រើហិង្សា ដើម្បីសេពសន្ថវៈ ដោយខុសច្បាប់ និងគ្មានការយល់ព្រមពីស្រ្តី។

(អានបន្ថែមវចនានុក្រមសម្តេច ជួន ណាត និង វចនានុក្រមច្បាប់)។ តាមច្បាប់បទល្មើសនេះមានអង្គ៤ ៖

  1. ប្រើហិង្សា ឫ គំរាមថានឹងប្រើហិង្សា៖ប្រើកំលាំង,បង្ខំ(ពាក្យសំដី និងកំលាំ),…
  2. សេពសន្ថវៈ៖ ការដាក់ចូលអង្គធាតុបន្តពូជបុរស ចូលក្នុងអង្គជាតិ(កេរខ្មាស់)របស់ស្រ្តី
  3. គ្មានការយល់ព្រម ៖ ស្រ្តីត្រូវតែបង្ហាញការតស៊ូដូចជា វាយតបត រត់…
  4. ខុសច្បាប់ ៖ ទោះជារៀបការហើយក្តី​ បើមានការបង្ខំក៏ចាត់ទុកថាខុសច្បាប់ដែរ(អានច្បាប់អាពាហ៏ពិពាហ៏)

ដើម្បីយល់ពាក្យទាំងនេះកាន់តែច្បាស់ សូមស្វែងរកអានសៀវភៅច្បាប់ ឫ វចនានុក្រមច្បាប់។

អំពី សាយ័ន្ត
Professional Engineer

5 Responses to រួមរ័កលុះក្ស័យ រួមរ័កលុះគុក(ក្រោម១៨ហាមអាន)

  1. Sophia says:

    ពិតជាអាក្រក់មែនទែន

  2. អគ្គលីបុត្រ says:

    បើគេ​មិន​ឲ្យ លែងលះ​គ្នាទៅ! ចាំ​បាច់​បង្ខំ​ធ្វើអី!

  3. ថាវី says:

    ក្រែងបុរសនោះ កំលាំងខ្លាំងដូចគោ (អូហ៎ ច្រលំ ខ្លាំងដូចតោ) ទេដឹង បានជានារីទ្រាំមិនបាន។ គួរអោយអស់សំណើច មែន! នោះជាចំណេះស្វែងយល់ សំរាប់បុរសគ្រប់រូប!
    ប៉ុន្តែប្រយត្ន នារី ខ្លាំងដូចមេខ្លា ចាប់រំលោភបុរស, បុរស មិនព្រម ក៏មានទោសដូចគ្នា!! នារីក៏ត្រូវតែ ស្វែងយល់ចំណេះទាំងនេះ ដែរ។

    សុទ្ធជារឿងអស់សំណើច សំរាប់មនុស្សគ្មានសំណាង ដែលសុទ្ធជាប្តីប្រពន្ធនឹងគ្នា ហើយហ្នឹងណា!!!

    • រឿងនេះស្តាប់គេនិយាយគួរអោយចង់សើចមែន ហើយបើមាននារីខ្លាំងដូចមេខ្លាប្រាកដជាខាងបុរស … ដូចតែគ្នាហ្នឹង!
      តែធ្លាប់លឺថា នារីកាចដូចខ្លា ជាងពាក្យនារីខ្លាំដូចខ្លា!ហេហេ
      ឥលូវបុរសនារីមានសិទ្ធដូចគ្នាទេ ហើយបញ្ហាបន្តពូជក៏គួរស្វែងយល់ដើម្បីសុខភាពគ្រួសារ ចៀសវាងការអាម៉ាស់កើតឡើងដូចរឿងខាងលើ។
      អគុណថាវីបានមកលេងផ្ទះខ្ញុំ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: