ប្រលង Olympic Dong Bang Song Cuu Long, Vietnam

នៅថ្ងៃ ៣,៤,៥ ខែមករា ២០០៩ នៅខេត្ត ទៀនហ្សាង បានចាប់ផ្តើមការប្រលង អូឡាំពិច វាលទំនាបទន្លេគូឡុង ដែលមាន៩មុខវិជ្ជា ដូចជា

គណិតវីទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា អក្សរសាស្រ្ត ប្រវត្តវិទ្យា ភូមិវិទ្យា ភាសាអង់គ្លេស និង ពត៍មានវិទ្យា មានសិស្សប្រលងសរុប ៤០២​នាក់ ក្នុង១មុខវិជ្ជាមានសិស្សប្រលង ៤៥នាក់ លើកលែងតែពត៍មានវិទ្យាមានតែ៤២នាក់។ ខាងក្រោមជាវិញ្ញាសារគណិត៖

សំនួរទី១៖ ដោះស្រាយសមីការ 32.x^5+32.x^4-16.x^3-16.x^2+2.x+1=0

សំនួរទី២៖ អោយត្រីកោណ ABC, អោយ A', B', C' ជាបណ្តាចំនុចរៀងគ្នាឋិតលើជ្រុង BC, CA, AB យ៉ាងណាអោយបន្ទាត់​ AA', BB', CC' កុងវែសង់ ( convergent ) ហើយរកតំលៃធំបំផុតនៃកន្សោម T=AB'.CA'.BC'

សំនួរទី៣៖ ស្រាយសមីការក្នុងសំនុំចំនួនគត់វិជ្ជមាន \displaystyle \frac{1}{\sqrt{x}}+\frac{1}{\sqrt{y}}=\frac{1}{\sqrt{2009}}

សំនួរទី៤៖ គេមានស្វ៊ីត (U_n) ផ្ទៀងផ្ទាត់​ ០<(U_n)<១ គ្រប់ n របស់​ N^* និង​ (U_n).(1-U_{n-1})>\frac{1}{4}, គ្រប់ n\geq 2 ។​ រក \displaystyle \lim_{x \to +\infty} (U_n)

សំនួរទី៥៖ អោយប្រអប់មួយមានរង្វាស់ប្រវែងជ្រុងជាចំនួនគត់ធម្មជាតិ។មុខទាំងអស់របស់ប្រអប់ត្រូវបានលៀបពណ៍ខៀវ។ គេពុះប្រអប់នេះជាបំនែកមាឌឯកតា ដោយបណ្តាប្លង់ស្របនឹងបណ្តាមុខនៃប្រអប់នេះ។រករង្វាស់ប្រវែងរបស់ប្រអប់នេះ ដោយដឹងថា ចំនួនប្រអប់ឯកតាដែលមិនមានមុខលៀបពណ៍ខៀវស្មើ \frac{1}{3} ផលបូកសរុបនៃចំនួនប្រអប់ឯកតាទាំអស់។

សំនួរទី៦៖ អោយ x,y,z ជាចំនួនគត់វិជ្ជមានផ្ទៀងផ្ទាត់ x^2+y^2+z^2=1 ចូររកមំលៃតូចបំផុតនៃកន្សោម \displaystyle F=\frac{xy}{z}+ \frac{yz}{z}+ \frac{zx}{y}

សំនួរទី៧៖​​ អោយចតុមុខ SABC, M ជាចំនុចមួយស្ថិតក្នុងចតុមុខនោះ។ មានប្លង់ (\alpha) មួយកាត់តាម M កាត់អង្កត់ SA,SB,SC រៀងគ្នាបានចំនុច A',B',C'។​ តាង V,V_A,V_B,V_C រៀងគ្នាជាមាឌនៃចតុមុខ SABC,SMBC,SMCA,SMAB​។ បង្ហាញថា V=\displaystyle \frac{V_A}{SA'}+\frac{V_B}{SB'}+\frac{V_C}{SC'}

នេះគ្រាន់តែវិញ្ញាសារមួយមុខប៉ុណ្ណោះ ខ្ញុំនឹងព្យាយាមរកបន្ថែម សង្ឃឹមថាមិត្តអ្នកអានសាកល្បងដោះស្រាយ ហើយចងក្រងជាឯកសារសំរាប់អ្នកជំនាន់ក្រោយ។

SaYoN

អំពីម្ចាស់ប្លក សាយ័ន្ត
Professional Engineer

5 Responses to ប្រលង Olympic Dong Bang Song Cuu Long, Vietnam

  1. សូម​អរគុណ​ច្រើន​ចំពោះ​វិញ្ញាសា​នេះ។ តើ​បង​បាន​មក​ពី​ណា​ដែរ? ហេ ហេ 😀

    • ខ្ញុំមានមិត្តម្នាក់រៀនថ្នាកជាមួយគ្នា(សិស្សវៀតណាម) ជាអតីតសិស្សពូកែលេខ២ អូឡាំពិចស្រុកយួន យើងឩស្សានិយាយគ្នាលេងពីគណិតណាស់។
      គេអោយសៀវភៅដែលមានវិញ្ញាសារនេះមកខ្ញុំ តែអត់ទាន់ចំលើយទេ!ចាំមានខ្ញុំផុសត៏ថែម!!អរគុណដែលចូលមកលេង​

  2. ខ្ញុំ​សង្ឃឹម​ថា​បង​នឹង​មាន 🙂

  3. ថុនា says:

    សួស្តី សាយ័ន្ត តើសំនួរទី ៦ ត្រង់ yz/z រឺក៏ yz/x ?

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: