តើគេធ្វើអ្វីនៅថ្ងៃបុណ្យសង្សារ?

ជារៀងរាល់ឆ្នាំ នៅថ្ងៃទី ១៤ ខែកុម្ភះ យុវជនប្រុសស្រី តែងតែផ្លាស់ប្តូរវត្ថុអនុស្សាវរីយ៏ ដើម្បីបញ្ជាក់ពីសេចក្តីស្រលាញ់រវាងគ្នា ហើយថ្ងៃនោះដែរ ក៏មានគេជូនកាដូជាទីស្រលាញ់ អោយទៅមាតាបិតា មិត្តភ័ក្តិ និងមនុស្សណាដែលគេយល់ថា គេចូលចិត្ត ពេញចិត្តនិង អោយតំលៃទៅលើមនុស្សទាំងនោះ ទោះជាការអោតំលៃមិនអាស្រ័ទៅលើសំភារះក៏ដោយ តែវាក៏ជាផ្នែកមួយដែរ។

តាមរយះការរស់នៅប្រទេសវៀតណាម ជាង៣ ឆ្នាំនេះខ្ញុំបានសង្កេតឃើញថា រាល់ថ្ងៃបុណ្យសង្សារនេះ យុវជនហាក់មានសកម្មភាពមមាញឹកខ្លាំងណាស់ តាមវិថីនានា គេដើកំសាន្តជាគូៗ ហើកាន់កាដូចាប់ដៃពោរពេញដោស្នាមញញឹម។ ប៉ុន្តែរបស់របរសំរាប់ថ្ងៃនោះហាក់ដូចជាឡើងថ្លៃបន្តិចហើយ។

គូស្នេហាណាថ្ងៃបុណ្យសង្សារ

គូស្នេហាណាថ្ងៃបុណ្យសង្សារ

នៅបណ្តាប្រទេសខ្លះ គេបានរៀបចំពិធីប្រលងថើបគ្នារវាងគូស្នេហា រឺសកម្មភាពផ្សេងៗ ដែលទាក់ទងនឹងសេចក្តីស្រលាញ់។

ការប្រលងថើបគ្នា មានីល ភីលីពិន

ការប្រលងថើបគ្នា មានីល ភីលីពិន

តើបុណ្យសង្សារមួយនេះ ដែលមិនមែនជាពិធីប្រពៃផង ហេតុអ្វីក៏មានប្រជាជនខ្មែរ មួយចំនួនរងចាំថ្ងៃនោះម៉្លេះ? តើវាមានផលប្រយោជន៏ និងផលវិបត្តិអ្វីខ្លះ? តើអ្នកណាជាអ្នកទទួលខុសត្រូវចំពោះគុណវិបត្តិទាំងនោះ?

ទោះបីជាប្រទេសខ្មែរមានប្រពៃណី វប្បធម៍ក៏ដោយ ក៏នៅតែទទួលយកវប្បធម៍បរទេសដែរ!

ទោះជាយ៉ាងណា ថ្ងៃមួយនេះបាន ចាក់គ្រឺះយ៉ាងជ្រៅទៅហើយនៅក្នុងសង្គមខ្មែរ ប៉ុន្តែ បើយើងធ្វើថ្ងៃ ក្លាយជាថ្ងៃមានអត្ថន័យ និងមានប្រយោជន៏ចំពោះសង្គម នោះការទទួលយក វប្បធម៍បរទេសនោះ ក៏មិនបានប៉ះពាល់ដល់វប្បធម៍ខ្មែរដែរ ព្រោះវប្បធម៍ខ្មែរក៏មានចំនុចត្រួតស៊ីគ្នា ជាមួយថ្ងៃបុណ្យសង្សារដែរ នោះគឺ ការស្រលាញ់ ដែលពលរដ្ឋខ្មែរតែងមានសំរាប់គ្នា ហើយខ្មែរគឺជាជាតិសាសន៏មួយ ទន់ភ្លន់និងមានមនោសញ្ចេតនា ជ្រាលជ្រៅផង។

អំពី សាយ័ន្ត
Professional Engineer

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: