August Rush
05/11/2009

Poster រឿង August Rush
នេះជាខ្សែភាពយន្តបង្កប់ទៅដោយ មនោសញ្ចេតនា លាយឡំ នឹងបទភ្លេងដ៏ពិរោះៗ កំដរផងដែរ ជាងនេះទៅទៀតគឺ និយាយពីគូរស្នេហ៏អ្នកសិល្បៈមួយគូរ ដែលបានរួបមេត្រីជាមួយគ្នាតែម្តង ខាងតួស្រីក៏ត្រូវបានបំបែកដោយ ឪពុកហើយ ទើបនាងត្រូវចាកចេញទៅ ម្យ៉ាងទៀត ខាងប្រុសវិញក៏មានការឈ្លោះគ្នាក្នុងក្រុមភ្លេង ឈប់ធ្វើជាអ្នកសិល្បៈ។ ដោយសារមិនចង់អោយកូនជួបជាមួយអ្នកភ្លេងហារយទៀត ឪពុកខាងតួស្រីក៏បន្លំហត្ថលេខា បំបែកកូនរបស់នាង ក្រោពីកើតហើយ គឺទុកចោល។ ដោយមានឈាមជាអ្នកសិល្បៈកុមារកំព្រាម្នាក់នេះ មានសមត្ថភាពខ្ពស់ខាងបទភ្លេង ដែលបទភ្លេងនេះ ក៏បានធ្វើអោយគេបានជួបឪពុកម្តាយគេវិញ។ សាច់រឿងយ៉ាងណាសូមតាមដានខ្លួនឯង