August Rush

05/11/2009

AG

Poster រឿង August Rush


នេះជាខ្សែភាពយន្តបង្កប់ទៅដោយ មនោសញ្ចេតនា លាយឡំ នឹងបទភ្លេងដ៏ពិរោះៗ កំដរផងដែរ ជាងនេះទៅទៀតគឺ និយាយពីគូរស្នេហ៏អ្នកសិល្បៈមួយគូរ ដែលបានរួបមេត្រីជាមួយគ្នាតែម្តង ខាងតួស្រីក៏ត្រូវបានបំបែកដោយ ឪពុកហើយ ទើបនាងត្រូវចាកចេញទៅ ម្យ៉ាងទៀត ខាងប្រុសវិញក៏មានការឈ្លោះគ្នាក្នុងក្រុមភ្លេង ឈប់ធ្វើជាអ្នកសិល្បៈ។ ដោយសារមិនចង់អោយកូនជួបជាមួយអ្នកភ្លេងហារយទៀត ឪពុកខាងតួស្រីក៏បន្លំហត្ថលេខា បំបែកកូនរបស់នាង ក្រោពីកើតហើយ គឺទុកចោល។ ដោយមានឈាមជាអ្នកសិល្បៈកុមារកំព្រាម្នាក់នេះ មានសមត្ថភាពខ្ពស់ខាងបទភ្លេង ដែលបទភ្លេងនេះ ក៏បានធ្វើអោយគេបានជួបឪពុកម្តាយគេវិញ។ សាច់រឿងយ៉ាងណាសូមតាមដានខ្លួនឯង :lol:

ManCityThaksinEPA_468x673

លោកថាក់ស៊ីន អតីតនាយករដ្ឋមន្រ្តីសៀម


ដើរដល់ចំនុចនេះខ្ញុំមិនដឹងថា រដ្ឋាភិបាលខ្មែរ គិតយ៉ាងណាទេ គឺពិបាកនិយាយអោយត្រូវណាស់។ ការតែងតាំងលោកថាក់ស៊ីនជាទីប្រឹក្សាសេដ្ឋកិច្ចរបស់រដ្ឋាភិបាល និងជាទីប្រឹក្សាសេដ្ឋកិច្ចផ្ទាល់ខ្លួនរបស់នាយករដ្ឋមន្រ្តី គឺជាការលូកដៃក្នុងនយោបាយសៀមឬ? តើនេះដល់ពេលដែលខ្មែរ ចាប់ផ្តើមក្រលុកប្រទេសសៀម ដែលពីមុនសៀមបាន ក្រលុកប្រទេសខ្មែរ យ៉ាងចាស់ដៃរាប់សិបដងមែនឬទេ? ឬមួយរដ្ឋាភិបាលខ្មែរ មានផលចំនេញក្នុងបញ្ហានេះ? ចុះតែងតាំងរួចហើយ ថាក់ស៊ីនអាចមកធ្វើអោយសេដ្ឋកិច្ចស្រុកខ្មែរល្អប្រសើរឬទេ? តើគួរគិតដល់ទំនាក់ទំនងរវាងសៀមនិងខ្មែរ ទៀតឬទេ?
សំនួរខាងលើបើខ្ញុំជាអ្នកនយោបាយវិញ បែបដេកគិតឡើងធាត់ហើយមើលទៅ ព្រោះមិនដឹងថាធ្វើយ៉ាងណាល្អ។ មានអ្នកខ្លះ មានមតិថា លោកនាយករដ្ឋមន្រ្តី ជួយលោកថាក់ស៊ីនគឺ ក្នុងឋានៈជាមិត្ត ហើយចាត់ទុកលោកជាអ្នកទោសនយោបាយ។ ខ្ញុំឆ្ងល់ទៀតថា លោកថាក់ស៊ីនជាប់ទោសនយោបាយមែនឬ? ចឹងចាំបាច់សុំការលើកលែងពីស្តេចសៀមធ្វើអី? បើគាត់ជួយក្នុងនាមជាមិត្ត ចាំបាច់តែងតាំងជាទីប្រឹក្សាធ្វើអី? នេះជាការបង្ហាញពីវប្បធម៍ ដែលគេតែហៅថា ប្រើខ្សែប្រើខ្នងហ្នឹងឬ?
ពិតណាស់ថា យើងអាចដឹងបានថា លោកថាក់ស៊ីនមានសមត្ថភាពខាងសេដ្ឋកិច្ចហ្នឹងមែន តែទង្វើនេះអាច ផ្សះផ្សាររវាងខ្មែរ និងសៀមបានឬទេ? មើលទៅមនុស្សភាគច្រើនទាំងសៀមទាំងខ្មែរ សុទ្ធតែដក់ជាប់នូវរឿងពី អតីត ចឹងពិបាកនឹងផ្សះផ្សារណាស់ ។
នៅមានសំនួរច្រើនទៀត តែខ្ជិលគិតសរសេរណាស់ព្រោះ យូរទៅកាន់តែយូរទៅ អាណិតតែបងប្អូន តាមជាយដែនទេ !