ទិដ្ឋភាពពេលល្ងាច និងបណ្តាគូរស្នេហ៏ក្បែរដើមឈើស្នេហ៏

ទិដ្ឋភាពពេលល្ងាច និងបណ្តាគូរស្នេហ៏ក្បែរដើមឈើស្នេហ៏


កូនសោរក្លាយជាស្លឹក របស់ដើមឈើស្នេហ៏

កូនសោរក្លាយជាស្លឹក របស់ដើមឈើស្នេហ៏


ថ្ងៃនេះសូមលើកយករឿង ស្នេហាមកចែករំលែកបងប្អូនអ្នកភូមិយើងម្តងទៀត! ហេហេ
នេះជាដើមឈើស្នេហ៏ ដែលត្រូវបានគេដាំនៅលើស្ពាន Tretriakovsky​ (ស្ពានសំរាប់ថ្មើរជើង) ឆ្លងស្ទឹង/ទន្លេ Matxcơva ដែលអ្នកស្រុកអោយឈ្មោះថា ដើមឈើស្នេហ៏។ សំរាប់គូរស្នេហ៏ គេតែងតែយកសោរមកចាក់ ឬព្យួរនៅដើមឈើនេះ រួចហើយបោះចូលក្នុង ស្ទឹង/ទន្លេ Matxcơva វាមាន័យថាគ្មានអ្នកទី៣ណា មកបំបែកគូរស្នេហ៏គេ បានឡើយ ហើយសព្វថ្ងៃនេះ ក៏មានគូរស្នេហ៏ដែលរៀបការថ្មី បង្កើតប្រពៃណី កូនកម្លោះបីកូនក្រមុំឆ្លងស្ពាននេះ ដើម្បីយកសោរទៅព្យួរដែរ។
ចំពោះអត្ថន័យនៃ អត្ថបទនេះខ្ញុំមានគោលបំណង និយាយពីភាពស្មោះត្រង់ក្នុងសេចក្តីស្នេហ៏ ទោះជាពួកអឺរ៉ុប ក៏ចង់បានសេចក្តីសេ្នហា ដែលពុំមានការបាក់បែកដែរ (មិនចឹងមានអ្នកទីបី…) ។
តើខ្មែរយើង គួរតែបញ្ចេញស្នេចក្តីស្រលាញ់ អោយអ្នកដែលខ្លួនស្រលាញ់ឬ ទេ? បើបាន តើដោយវិធីណា?
បើមិនបាន តើហេតុអ្វី?
សំនួរខាងលើសូមបងប្អូនអ្នកភូមិ គិតដោយខ្លួនឯងចុះ ចំពោះអត្ថបទនេះ ក៏មិនមែនមានន័យថាខ្ញុំ ទទួលយកវប្បធម៍អឺរ៉ុបដែរ ។
ដើម ដំបូង

ដើម ដំបូង


គូរស្នេហ៏ជាច្រើន បានយកសោរមកចាក់ស្នេហាគេនៅលើ ដើមឈើនេះ

គូរស្នេហ៏ជាច្រើន បានយកសោរមកចាក់ស្នេហាគេនៅលើ ដើមឈើនេះ


ប្រភពដើម វៀតណាមអ៊ិចស្រ្ពេស.នែត

9 Responses to “ដើមឈើស្នេហា”


  1. បើ​នៅ​ស្រុក​ខ្មែរ​វិញ ត្រូវ​ប៉ាន់​ក្មេង​រើស​អេតចាយ​បាត់។ ចង់​ម៉ែ​អាសោរអី​ក៏​ដោយ កាត់​យក​ស្ពាន់​ទាល់​តែ​អស់


    • ហេហេ​ ខ្ញុំក៏គិតចឹងដែរ, បើខ្មែរ ចង់ធ្វើចឹងបែប មិនប្រើរបស់អស់ហ្នឹងទេ យ៉ាងច្រើនសរសេរលើក្រណាត់ចង់ភ្ជាប់! អារឿងឆ្លាក់ឈ្មោះ ជាប់នឹងដើមឈើឬ សរសេរលើដំ្មអីហ្នឹង បែបគេលែងប្រើហើយដឹង! វាបាត់បង់សោភណភាពដើមអស់! ហេហេ


  2. wowowow Love, every one really needs love. No one can avoid it in the full life. Sure?


  3. សាយ័ន្តតូចយំ លើភ្នំដងរែក តឹងទ្រូងស្ទើបែក បាត់បង់សង្ខា តូចអើយតូចទូញ ទំនួញខ្លោចផ្សា ខែណា ឆ្នាំណាទើបផុតសៅហ្មង – - – -
    ពេលស្តាប់ចម្រៀងនេះខ្ញុំតែងតែនឹកដល់ ប្អូនសាយ័ន្តជានិច្ច!!!
    សុខសប្បាយសាយ័ន្ត!!!


  4. អូ,,,ខ្ញុំធ្លាប់រៀនគណិតក្រៅម៉ោងជាមួយគាត់​ កាលនៅរៀនទី១២(ឯបាត់ដំបង) តែគាត់មិនបាន បង្រៀននៅសាលាណាមួយទេ ពេលនោះ! តែឥលូវគាត់បង្រៀននៅសាលា ណាមួយឬនៅខ្ញុំ ក៏អត់ដឹងដែរ! ទាល់តែសួរគាត់បានច្បាស់ :D


  5. ចំនែកខ្ញុំវីញអត់ធ្វើអីចឹងទេ គឺឲ្យកុមារកាមទេព បាញ់ព្រួញស្នេហ៍ឲ្យ។
    វាថា ” បងឆាយៗ ខ្ញុំចាំយូហើយម៉េចក៏បងមិនទាន់រកគូបានទៀតចឹង
    ព្រះបិតាហៅខ្ញុំទៅវិមានវិញហើយ ចាំបងរកគូបានហើយ ចាំហៅខ្ញុំ “ ។
    ចំនែក រូពភាពខាងលើនេះ មិនដឹងមាមសោប៉ុន្មាន? ប្រជាអាចយកទៅស្លររំ
    លាយជាលោហៈធាតុ ធ្វើ robot បានទៀតផងក៏មិនដឹង។


Leave a Reply